ព្រះវិហារ៖ អគារសិក្សា ១ខ្នង មាន ៥បន្ទប់ និងអគារអន្តេវាសិកដ្ឋានសិស្សប្រុស ១ខ្នង មាន៤បន្ទប់ព្រមទាំងសមិទ្ធផលនានា ក្នុងសាលាវិទ្យាល័យសង្គមថ្មី ស្ថិតក្នុងឃុំចំរេីន ស្រុកសង្គមថ្មី ដែលឧបត្ថម្ភដោយអង្គការសម្រេចសុបិនកុមារកម្ពុជា ត្រូវបានបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនោះ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរស្រុក និងឃុំ...
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នេះ ក្នុងយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ ពូលA នៅកីឡដ្ឋានរបស់ម្ចាស់ផ្ទះ នាខេត្ត Thanh Hoa ប្រទេសវៀតណាម ខណៈលោក Pep Munoz គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជាថា នឹងធ្វើគ្រប់យ៉ាង ដើម្បីដណ្ដើមជ័យជម្នះក្នុងការប្រកួតដ៏សំខាន់នេះ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត នៅល្ងាចថ្ងៃអង្គារ លោក Pep បានសម្ដែងការចាប់អារម្មណ៍ ចំពោះរបៀបលេងរបស់ក្រុម Thanh Hoa ដែលកំពុងធ្វើបានល្អ ទាំងក្នុងលីគ និងពានអន្ដរជាតិ...
ស្វាយរៀង ៖ តំណាងនិវត្តជនជាកងកម្លាំង ខេត្តស្វាយរៀង លោកឡឹក សំអុន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានមានចំណាប់អារម្មណ៍ ដោយសំដែងនូវការសប្បាយរីករាយ ចំពោះប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានថ្លែងក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងខេត្តកំពង់ឆ្នាំង ស្ដីពីការដំឡើងប្រាក់សោធន៏ជូនដល់ អតីតកងកម្លាំងប្រដាប់អាវុធដែលបានចូលនិវត្តន៍កន្លងមក។ លោកបានបញ្ជាក់បន្ថែមថាការដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តគិតគូរដល់ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ...
ប្រព័ន្ធថវិការបស់កម្ពុជាត្រូវបានកែប្រែ ពីប្រព័ន្ធដែលខ្វះចន្លោះ មកជាប្រព័ន្ធដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ, បច្ចុប្បន្នកំពុង អនុវត្តដំណាក់កាលចុងក្រោយ នូវគណនេយ្យភាពសមិទ្ធកម្ម នៃផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព ពង្រឹងប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើកឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្ម សាធារណៈប្រកបដោយចីរភាពនៅកម្ពុជា» នៅថ្ងៃទី ២២ ខែ...
ក្រចេះ៖ បន្ទាប់ពីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង១០០នាក់ ជាមួយនឹងនាំយកថវិការបស់ឯកឧត្តមរដ្ឋមន្រ្តី ជួយឧបត្ថម្ភដល់ការបូមទឹកសង្រ្គោះដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំស្រូវចំនួន ៤៨៣ហិកតារួចមក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ដដែល លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវបានបន្តដឹកនាំក្រុមការងារជំនាញចុះពិនិត្យដល់ទីតាំងស្រែដែលរងគ្រោះទាំងនោះ។ ដំណើរបេសកកម្មនោះ មានការចូលរួមពីលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក...
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី នាព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(UHS) ។ ពិធីនេះទទួលបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំស.ស.យ.ក. លោក លោកស្រី ភ្ញៀវកិត្តិយស...
ក្រចេះ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា ក្នុងចំណោមស្រូវប្រាំងប៉ះពាល់ដោយកង្វះទឹកចំនួនជាង១ពាន់ហិកតា មានចំនួនជាង៨០០ហិកតា ត្រូវបានអាជ្ញាធរ និងមន្រ្តី ជួយអន្តរាគមន៍ទឹកសង្គ្រោះ។ បន្ទាប់ពីអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញ ចុះទៅកាន់ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកជួយដល់ប្រជាកសិករបង្កបង្កើនផលស្រូវប្រាំង។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១...
ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅក្នុងបំណាច់ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ប្រមាណជិត ១០ ពាន់ លានដុល្លារអាមេរិក ដោយបានបន្តគាំទ្ររក្សាកំណើនខ្ពស់ ឈរក្នុងលំដាប់ទី១ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក នៅក្នុងបំណាច់ឆ្នាំ ២០២៤, សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ធំ របស់កម្ពុជា ដោយបានស្រូបយកទំនិញឈរលំដាប់ទី១ នៃការនាំចេញទំនិញរបស់កម្ពុជា...
ធនាគារជាតិនៃកម្ពុជា ការដាក់ឲ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយប័ណ្ណវីសា ដើម្បីផ្តល់ជូនដល់ភ្ញៀវទេសចរអន្តរជាតិ នូវសុវត្ថិភាពហិរញ្ញវត្តុ ប្រកបដោយប្រសិទ្ធភាព ដោយអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចឌីជីថល និងសង្គម។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាលើកឡើង នៅក្នុងការដាក់ឲ្យដំណើរការកម្មវិធីទូទាត់បាគង ទេសចរ ជាមួយប័ណ្ណវីសា “BAKONG Tourists App with VISA” នៅថ្ងៃទី ២២ ខែ មករា ឆ្នាំ...
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ។ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី, អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។...