ក្រុមណាហ្គាវើលដ៏ នឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃវិញម្ដង ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្របពេលក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ត្រូវជួបក្រុម ISI ដង្កោសែនជ័យ ក្នុងជើងទី១ លើទឹកដីរបស់ខ្លួន ។ សម្រាប់ក្រុមណាហ្គាវើលដ៏ កំពុងមានប្រៀប ក្នុងការប្រជែងកៅអីវគ្គបន្ដ...
ការប្រកួតហ្វ្រីស្តាយល៍ដំបូងបង្អស់របស់កម្ពុជា Frenzy Freestyle បានឈានដល់ដំណាក់កាលដ៏ជក់ចិត្ត គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ តាមរយៈក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កម្មវិធីប្រកួត ហ្រ្វេនហ្ស៊ី ហ្វ្រីស្តាយល៍ – Frenzy Freestyle បាននឹងកំពុងបង្ហាញ ដោយបំផុសយុវជន ក៏ដូចជាប្រជាជនកម្ពុជាឱ្យស្វែងយល់ពីកីឡាបាល់ទាត់ ហ្រ្វីស្តាយល៍ រួមទាំងបង្ហាញដល់អន្តរជាតិពីកម្មវិធីប្រកួតលើកទី១នៅកម្ពុជាផងដែរ។ បន្ទាប់ពីការប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ បេក្ខជនដ៏មានទេពកោសល្យទាំង ៤រូបបានឈានជើងចូលទៅកាន់វគ្គកាត់សេចក្តីចុងក្រោយដែលកាន់តែជក់ចិត្តបន្ថែមទៀត។ ការប្រកួតប្រជែងគ្នា សម្រាប់អ្នកចូលចិត្តវិស័យកីឡាបាល់ទាត់ហ្វ្រីស្តាយល៍ បានទាក់ទាញទស្សនិកជនជាច្រើន តាមរយៈការបង្ហាញពីក្បាច់ប្លែកៗ លាយឡំជាមួយសិល្បៈ...
នៅរសៀលថ្ងៃទី១០ ខែ កុម្ភះ ម្សិលមិញនេះ នៅសាលប្រជុំប្រាសាទព្រះវិហារអគាររដ្ឋ បាលសាលាខេត្តជាន់ទី៣ មានរៀបចំ កិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈ កម្មការទី១ នៃព្រឹទ្ធសភា ដើម្បីសិក្សាឈ្វេងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការដើម្បីសិក្សា ឈ្វេងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការ អនុវត្តច្បាប់ និងដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ របស់រដ្ឋបាលខេត្តព្រះវិហារ ។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ...
ហ្វីលីពីន៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន៨។ ឯកសារលើកិច្ចសហប្រតិបត្តិការចំនួន៨ ក្នុងនោះរួមមាន៖ ១) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ...
បណ្តាប្រជាកសិករនៅស្រុកស្អាង ដែលធ្វើស្រែពឹងផ្អែកលើទឹកពីប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ របស់រាជរដ្ឋាភិបាល មានមួយចំនួនគឺកំពុងធ្វើការប្រមូលផលស្រូវជាបណ្តើរៗ ហើយគេក៏កំពុងបានត្រៀមខ្លួនធ្វើស្រែជាលើកទី២ ខណៈ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ បូមពីដៃទន្លេបាសាក់គឺបានផ្តល់ទឹកគ្រប់គ្រាន់អាចបន្តធ្វើស្រែជាលើកទី២។ ប្រជាកសិករ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកុម្ភៈ នេះ បាននាំគ្នាសម្តែងការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) បាននិងកំពុងផ្តល់ទឹកគ្រប់គ្រាន់ ហើយអាចធ្វើស្រែបាន២ដង ហើយបើមិនមានទឹកទន្លេឡើងជន់លិចទេ គឺកសិករអាចធ្វើស្រែបានរហូតដល់បីដងក្នុងមួយឆ្នាំៗ។ បណ្តាកសិករដែលកំពុងប្រមូលផលស្រូវបានថ្លែងដែរថា...
អមដំណើរសម្តេចនាយករដ្ឋមន្រ្តីនៅសាធារណរដ្ឋហ្វីលីពីន ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមសម្តែងការគួរសម និងកិច្ចជំនួបទ្វេភាគីលើវិស័យកសិកម្ម ជាមួយឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ យោងតាមផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឲ្យដឹងថា ក្នុងជំនួបការងារនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ...
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ស្ថាបនិកអង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ ។ ក្នុងជំនួបនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការសប្បុរសធម៌ឡៃហ្គ័រ និងសាលាភាពជាអ្នកដឹកនាំឡៃហ្គ័រ ដែលបានខិតខំប្រឹងប្រែងជួយគាំទ្រលើវិស័យអប់រំ និងការអភិវឌ្ឍន៍យុវជននាពេលកន្លងមក ជាពិសេសឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស។ ឧបនាយករដ្ឋមន្ត្រី...
គិតមកដល់ពេលនេះ មានរយៈពេលជាង៣ខែ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឲ្យដំណើរការបញ្ជរសេវាសាធារណៈចល័ត ដើម្បីផ្តល់ព័ត៌មានកាន់តែលម្អិតរបស់ក្រសួងការងារ ទៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន។ លោក គាត ពិសិដ្ឋ ប្រធានមន្រ្តីទំនាកទំនងឥណទាន នៃធនាគារ កាណាឌីយ៉ា ក.អ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះថា បញ្ជរសេវាសាធារណៈចល័តនេះ ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សាធារណៈជន មិនថា ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ សូម្បីតែកម្មករនិយោជិត បុគ្គលិកធនាគារ កាណាឌីយ៉ា...
ស្រូវប្រាំងប្រជាកសិករនៅឃុំមួយចំនួន នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាង៦០០ហិកតា ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា ក្រោយកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ ចុះអន្តរាគមន៍ក្នុងរយៈពេល១០កន្លងមកនេះ ហើយកម្លាំងនៅតែបន្តជួយសង្រ្គោះ យ៉ាងសកម្មរហូតដល់ស្រូវរបស់បងប្អូនទទួលបានផលជាស្ថាពរ។ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានឲ្យដឹងថា បើគិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១០ថ្ងៃហើយ ដែលកងកម្លាំងនៃកងពលតូចដឹកជញ្ជូនចុះអន្តរាគមន៍ជួយបូមទឹកដាក់ស្រែរបស់បងប្អូនប្រជាកសិករនៅឃុំចំនួនបី គឺឃុំសំរោង ឃុំទួលស្តី និងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ខណៈរយៈ១០ថ្ងៃមកនេះគឺជួយបូមទឹកស្រោចស្រពស្រែប្រាំងពួកគាត់បានចំនួន៦៥៧ហិកតា ហើយកម្លាំងបន្តសង្រ្គោះទីតាំងដទៃទៀតជាបន្តបន្ទាប់។ សូមបញ្ជាក់ថា...
ការបង្រៀននៅតាមសាលារដ្ឋនាពេលបច្ចុប្បន្ន បានចាប់ផ្ដើមកែប្រែ ពីការបង្រៀនលើក្ដារខៀន និងសៀវភៅទាំងស្រុង ទៅជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថបន្ថែម សម្រាប់ជួយដល់ការបង្រៀនជាប្រចាំថ្ងៃ។ ការទាញយកបច្ចេកវិទ្យាជួយដល់ការបង្រៀននិងរៀននេះ អាចមានភាពផ្សេងគ្នាទៅតាមសាលានីមួយៗ និងតាមកម្រិតថ្នាក់ផងដែរ។ សាលារៀនរដ្ឋនាពេលបច្ចុប្បន្ននេះ មិនថានៅកម្រិតបឋមសិក្សា ឬវិទ្យាល័យនោះទេ គឺកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយដល់ការបង្រៀនប្រចាំថ្ងៃរបស់ខ្លួន។ ជាក់ស្ដែងសម្រាប់បឋមសិក្សាអ្នកឧកញាមហាភក្ដី ហ៊ុននាងព្រែកកំពឹស បានចាប់ផ្ដើមថ្នាក់កំព្យូទ័រសម្រាប់សិស្សក្នុងឆ្នាំសិក្សាថ្មីនេះ ដែលជាការបន្ថែមលើអ្វីដែលសាលាអនុវត្តកន្លងមក។ នេះជាការលើកឡើងរបស់ លោកគ្រូ ផុន ណាត ជានាយកសាលា។ លោកលើកឡើងថា វាជាភាពចាំបាច់ ដែលត្រូវប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបន្ថែម...