សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានទម្លាយនូវរឿងរ៉ាវអាថ៌កំបាំងជា ច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ និងគុណបំណាច់របស់ឥស្សរជនសំខាន់ៗ ដែលបានចូលរួមនៅក្នុងបុព្វហេតុកិច្ចការបម្រើជាតិ ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្តីការ គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ថា...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះមហាក្សត្រ បានសំដែងនូវសេចក្តីរីករាយ ដែលព្រះមហាក្សត្រ បានប្រទានឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយ មាស ៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គឺសក្តិសមនឹងគុណ បំណាច់របស់សម្ដេចទាំងពីរក្នុងកិច្ចការបម្រើជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅទីស្តីការគណៈរដ្ឋមន្ត្រី...
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានឯកភាពគ្នា បន្ដពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ។ ក្នុងជំនួបជាមួយទូតវៀតណាមប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំដាក់ចេញយន្តការជាច្រើនក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន ដូចជាការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន, យុទ្ធនាការសម្អាតចកចេញពីផ្ទៃបឹង, ការធ្វើតេស្តរកសារធាតុញៀនចំពោះមន្ត្រីរាជការ, យន្តការគ្រប់គ្រងសារធាតុញៀន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានឆ្លើយតបទៅ នឹងចម្ងល់មួយចំនួន ជុំវិញបំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហើយហេតុអ្វីមិនបំពាក់ជូនសម្តេច ស ខេង ផងដែរនោះ ត្រូវបានសម្តេចតេជោ លើកឡើងថា សម្តេច ស ខេង គឺជាមន្រ្តីស៊ីវិល មិនមានក្របខណ្ឌជាយោធានោះឡើយ។ ថ្លែងពិធីបំពាក់ឋានន្តរសក្តិ...
សៀមរាប៖ អ្នកជំនាញទេចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានអះអាងថា អ្នកទេសចរចម្រុះជាតិសាសន៍ ប្រមាណជាង២ម៉ឺននាក់ បានប្រមូលផ្ដុះគ្នាទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាល នៃប្រាសាទ អង្គរវត្ដ ឬហៅថាសមរាត្រី នាព្រលឹមថ្ងៃទី២១ ខែមីនា នេះ ។ ក្រោយពីបានទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គររួចហើយនោះ ភ្ញៀវទេសចរ បានកោតសរសើរពី ភាពស្រស់ស្អាត ដែលបានរំចេញចេញពីស្នាដៃដ៏វិចត្ររបស់បុព្វបុរសខ្មែរបន្សល់ទុកមកដល់ពេលនេះ។
រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត និងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្ដាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥។ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ...
កណ្ដាល៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះការរីកចម្រើនរបស់វិទ្យាល័យ ហ៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំង ឬគណបក្សណាក៏ដោយ សូមកុំបន្តព្យាយាមបំបែកផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជាឲ្យសោះ ដោយសម្តេច បានលើកឡើងថា ការព្យាយាមរបស់ក្រុមទាំងនោះ គឺមិនអាចទៅរួចនោះទេ ខណៈគណបក្សប្រជាជនកម្ពុជា គឺបានដើរស៊ីសង្វាក់គ្នាណាស់។ ថ្លែងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាព្រឹកថ្ងៃទី២១ ខែមីនា...
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធាន ADB បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង...
ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញទស្សនកិច្ចគម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សានៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ...