សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ ITI ក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិតខ្ពស់សរុបចំនួនជិត ១,០០០នាក់បន្ថែមទៀត លើមុខជំនាញផ្សេងៗគ្នា ដូចជា វិស្វកម្ម , មេកានិករថយន្ត , បរិក្ខាត្រជាក់អគ្គិសនី , មេកានិកឧស្សាហកម្ម , ព័ត៌មានវិទ្យា និងបន្ស៊ីលោហៈ។ នៅក្នុងពិធីបើកបវេសនកាល និងតម្រង់ទិសដល់សិស្ស និស្សិតឆ្នាំសិក្សាថ្មី នៅព្រឹកថ្ងៃទី៦ ខែមករានេះ...
គណបក្សនយោបាយក្រៅរដ្ឋាភិបាល បានអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋកម្ពុជាបន្តចងចាំថ្ងៃជ័យជម្នះ៧មករាឆ្នាំ ១៩៧៩ ដោយពួកគេចាត់ទុកថា ជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរ បន្ទាប់ពីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពតដ៏ឃោរឃៅរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលនាំមកនូវការរស់រានមានជីវិត សេរីភាព សុខដុមរមនា និងសន្តិភាពសម្រាប់ប្រជាជាតិទាំងមូល។ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៤៦ ខណៈប្រជាពលរដ្ឋខ្មែរនៅតែចងចាំជាប់ជានិច្ច និងចារិកទុកក្នុងដួងចិត្តមិនអាចបំភ្លេចបាន សូម្បីតែយុវជនជំនាន់ក្រោយក៏ទទួលស្គាល់ និងផ្តល់តម្លៃជានិរន្តរចំពោះថ្ងៃ ៧មករានេះផងដែរ។ លោក...
នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ នៃវិទ្យាល័យចំនេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ មានរៀបចំពិធីបិទ និងប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករ កីឡាការនី ទទួលបានជ័យលាភី នៃការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ៧មករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពក្នុងពិធី ឯកឧត្តម គីម រិទ្ធី អភិបាល...
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ក្រសួងនឹងធ្វើការទម្លាក់ចុះ ផ្ទេរចេញមុខងារ និងភារកិច្ចខ្លះ ដែលជាន់គ្នា និងពុំសូវសមស្របទៅនឹងសមត្ថកិច្ចរបស់ក្រសួង។ នេះជាការលើកឡើងរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសសិក្ខាសាលា ពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»។ នាព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤នេះ ក្រសួងមុខងារសាធារណៈក្រោមវត្តមាន ឯកឧត្តម...
នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នាទីបញ្ជាការវរសេនាតូចលេខ១ មានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំណុះយោធភូមិភាគទី៤ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការ កងកម្លាំងទាំងបី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹងរងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន...
មណ្ឌលគិរី៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនកងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តស្រុក ពេជ្រាដា ច្រកព្រំដែនទ្វេភាគីណាមលៀខេត្តមណ្ឌលគិរី ។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងវិស្វកម្មរបស់គណៈកម្មការទី៤នេះបន្ទាប់ពីដំណើរសួរសុខទុក្ខកងកម្លាំងវិស្វកម្មនិងពិនិត្យព្រំដែននៅខេត្តរតនគិរីកាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២៥។ វត្តមានរបស់គណៈកម្មការទី៤រដ្ឋសភានៅច្រកព្រំដែនមណ្ឌលគិរីនិងប្រទេសវៀតណាមនេះក៏ដូចជានៅព្រំដែនរតនគិរី-វៀតណាមដែរ គឺ...
ក្នុងគោលបំណងស្វែងយល់ពីស្ថានភាពសន្តិសុខតាមបន្ទាត់ព្រំដែន ការស្ថាបនាផ្លូវក្រវាត់ព្រំដែន និងដើម្បីសាកសុខទុក្ខ កងកម្លាំងវិស្វកម្មដែលកំពុងស្ថាបនាផ្លូវតាមក្រវ៉ាត់ព្រំដែនផងនោះ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែននៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ឯកឧត្តម កែប ជុតិមា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល...
នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមនិស្សិតកម្ពុជា ចំនួន ៣៧រូប ដែលទទួលបានជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវ៉ែលហ្សេឡង់ (Manaaki New Zealand Scholarships-MNZS) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ ពាក់ព័ន្ធនឹងការសិក្សា...
បណ្តាសិស្ស កំពុងសិក្សាតាមវិទ្យាល័យរដ្ឋ បានបង្ហាញការយល់ដឹងច្រើន អំពីអត្ថន័យ និងគុណតម្លៃ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ បានរំដោះប្រជាជនកម្ពុជារួចផុតមហាវិនាសកម្ម នៃរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយបណ្តាសិស្សប្តេជ្ញាចិត្តថា ខិតខំរៀនសូត្រ ថែរក្សាគុណតម្លៃ ៧មករា ថែរក្សាសន្តិភាព និងមិនជឿតាមពាក្យញុះញុងពីជនជ្រុលនិយម ធ្វើឲ្យខ្មែរបែកបាក់សាមគ្គី ប្រទេសជាតិគ្មានការរីកចម្រើន។ បើតាមបណ្តាសិស្ស នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព នៅខេត្តកណ្តាល...
សហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងវត្តមានប្រជាពលរដ្ឋមួយចំនួន នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលជាទីតាំងប្រវត្តិសាស្ត្របន្សល់ទុកនូវភស្តុតាងជាក់ស្ដែងនូវភាពព្រៃផ្សៃដែលបានកើតឡើងនូវក្នុងរបបដ៏ខ្មៅងងឹតនោះ។ ជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជា តែងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ កម្មវិធីតែងរៀបចំឡើងមុនការប្រារព្ធទិវាជ័យជំនះ ៧មករា ដែលបានរំដោះជីវិតប្រជាពលរដ្ឋចេញពីរបបខ្មៅងងឹតនោះ។ ការគោរពវិញ្ញាណក្ខន្ធនៅថ្ងៃនេះ ធ្វើឡើងតាមពិធីសាសនាដោនករចូលរួមពី ក្រុមយុវជនសសយក...