ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានណែនាំដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ជាន់ថ្នាក់ទាំងអស់នៅទូទាំងប្រទេស ខិតខំយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាព និងកែសម្រួលជូនបងប្អូនអតីតយុទ្ធជនឱ្យបានល្អិតល្អន់ ដើម្បីឱ្យពួកគាត់ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកាន់តែល្អប្រសើរ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តផ្តល់សេវា និងសម្របសម្រួលកន្លងមករបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាគ្រប់ជាន់ថ្នាក់ ប៉ុន្តែជាក់ស្តែងដូចករណីអតីតយុទ្ធជនពិការតាមរយៈវីដេអូនេះត្រូវធ្វើការវាយតម្លៃឡើងវិញ ដើម្បីឱ្យការទទួលនៃការឧបត្ថម្ភពីរាជរដ្ឋាភិបាលត្រឹមត្រូវតាមគោលការណ៍។ ឯកឧត្តមបានថ្លែងថា ចំពោះបងប្អូនអតីតយុទ្ធជនពិការមិនទាន់បានបំពេញបែបបទ ឬចន្លោះប្រហោងដោយប្រការណាមួយ, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមណែនាំដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា...
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ជូនជាកិត្តិយសដល់ ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេសតាស រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការទីម័រឡេស្តេ ក្នុងឱកាសឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ ដែលមានការរីកចម្រើនជាលំដាប់ ព្រមទាំងបានចែករំលែកទស្សន:អំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ៕
យោងតាមទិន្នន័យបទល្មើសធនធានធម្មជាតិ ដែលកើតមាននៅតាមតំបន់ការពារធម្មជាតិ ទាំង៧៣ តំបន់ នៅទូទាំងប្រទេសកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៦ រួមមានមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានធ្វើសកម្មភាពចុះល្បាត ចំនួន ៣០២១ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៥៥១ករណី។ ចំនួននេះ មានការថយចុះ១៥៩ករណី បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។ សូមបញ្ជាក់ថា ក្នុងចំណោមបទល្មើសបង្រ្កាបបានក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រួមមានបទល្មើសព្រៃឈើ ចំនួន ១៦៤ករណី, បទល្មើសសត្វព្រៃ...
ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋានបានបន្តបង្ក្រាបករណីល្បែងស៊ីសងសរុប២២ករណី ឃាត់ខ្លួនជនងប់ល្បែង៧៤នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ ក្នុងចំណោមជនងប់ល្បែងដែលសមត្ថកិច្ចឃាត់ខ្លួននោះ មាន៣៨នាក់ត្រូវបាននគរបាលជាតិ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលពេលនេះកំពុងឃុំខ្លួនក្នុងពន្ធនាគារ ខណៈ៣៦នាក់ទៀតធ្វើកិច្ចសន្យាបញ្ឈប់ និងមួយចំនួនទៀតកំពុងស្វែងរកចាប់ខ្លួន។ បើធៀបនឹងខែកុម្ភៈ ករណីល្បែងស៊ីសងក្នុងខែមីនាបានថយចុះ៥ករណី ប៉ុន្តែចំនួនជនងប់ល្បែងបានកើនឡើង៧នាក់។ កាលពីខែកុម្ភៈ សមត្ថកិច្ចបង្ក្រាបករណីល្បែងស៊ីសង២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ៕
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការរមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃព្រឹទ្ធសភាជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម កើត រិទ្ធ...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះថា កម្ពុជានៅតែរក្សាបាននូវលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។ ឯកឧត្តមបានលើកឡើងថា លោកជំទាវ Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច បានបញ្ជាក់ឱ្យដឹងថា តាមរយៈការវាយតម្លៃចំនួនពីរលើកកន្លងមក កម្ពុជាបានសម្រេចតាមលក្ខណៈវិនិច្ឆ័យរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។ អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដោយបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីគាំទ្រដល់ដំណើរការចាកចេញនេះ។ ការអះអាងរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបែបនេះ បានធ្វើឡើងខណៈដែលលោកជំទាវបានជួបសម្តែងការគួរសម...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសាសរព័ត៌មាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះថា កម្មវិធីជួបសំណេះសំណាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាមួយពលរដ្ឋភៀសសឹក និងវីរយុទ្ធជនជួរមុខ បានបង្ហាញពីមនោសញ្ចេតនាផ្សារភ្ជាប់គ្នាមិនអាចកាត់ផ្តាច់គ្នាបានរវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងនាមមហាគ្រួសារខ្មែរតែមួយដែលមិនបោះបង់ចោលគ្នា និងតែងផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់គ្នា ជាពិសេសក្នុងគ្រាមានទុក្ខលំបាក។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ក្រៅពីជួបសំណេះសំណាល អមដោយកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាមួយបងប្អូនជនភៀសសឹក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះថា ទោះក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ក៏រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា មិនភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុតរបស់ខ្លួនឡើយ។ ឯកឧត្តមបានថ្លែងថា៖«ការងារការទូតសកម្មនៅតែដំណើរការឥតឈប់ឈរនៅគ្រប់ស្ថាប័នកំពូលរបស់ជាតិ ទាំងក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជាក្រសួង ស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ទន្ទឹមនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ចទៅវិញទៅមកជាមួយដៃគូអន្តរជាតិ របៀបវារៈស្តីពីបញ្ហាព្រំដែន...
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងរដ្ឋបាលខេត្តកោះកុង អញ្ជើញអបអរសាទរការប្រកាសឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ជាឃុំអស់មីន ក្រោមជំនួយរបស់រដ្ឋាភិបាលឥណ្ឌា នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ចាត់ទុកការប្រកាសឃុំត្រពាំងរូងអស់មីន គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់សហគមន៍ និងសម្រាប់ប្រទេសកម្ពុជាទាំងមូល...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ក្នុងមូលដ្ឋានសុខាភិបាល ២០២៦-២០៣៥, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦នេះ។ នេះជាលើកដំបូង ក្រសួងសុខាភិបាល បានរៀបចំចងក្រងនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីសល្យសាស្រ្ត សម្ភព និងសណ្តំ ឬហៅកាត់ថា NSOAP ២០២៦-២០៣៥ ដែលជាសមិទ្ធផលមួយដ៏ធំធេង សម្រាប់ព្រះរាជាណាចក្រកម្ពុជា។...