ផលិតករក្នុងស្រុក បង្ហាញនូវគោលជំហលក់ផលិតផលក្នុងស្ថានភាពលំបាកនេះ លក់មិនទាន់ឡើងថ្លៃនៅឡើយ និងបន្តលក់ ដាច់ជាធម្មតាទាំងទីផ្សារក្នុងស្រុក ក៏ជាការនាំចេញ ប៉ុន្តែប្រសិនបើប្រេងឥន្ធនៈនៅតែអូសបន្លាយ តម្លៃនៃការលក់ចេញនឹងអាចប្រែប្រួល ខ្លះៗតាមតម្រូវការទីផ្សារជាក់ស្តែង។ លោកស្រី ចេន សុភាព ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ ដែលលក់ផលិតផលតម្បាញដូចជា ស៊ឹងខ្មែរ ហូល ផាមួង ក្រម៉ា និងការផលិតជាសម្លៀកបំពាក់ជាដើម ថ្លែងប្រាប់ BTV ស្តីពីការលក់ផលិតផលក្នុងស្រុក និងការនាំចេញក្នុងពេលបច្ចុប្បន្ន នេះថា នៅក្នុងស្ថានភាពដែលបានកំពុងអូសបន្លាយ នៃការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ...
នៅព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានចាត់ ឯកឧត្តម ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការសាខា និងសហការីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋចំនួន៥នាក់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ខែមីនាឆ្នាំ២០២៦ ក្នុងអំឡុងពេលកំពុងធ្វើដំណើរត្រឡប់មកពីមើលការប្រគុំតន្រ្តីលុះមកដល់ចំណុះបង្គោលគីឡូលេខ២៤៦-២៤៧ត្រូវបានរថយន្តបុកពីក្រោយបណ្តាលឱ្យបាត់បង់អាយុជីវិតភ្លាមៗចំនួន៥នាក់និងរបួសធ្ងន់ធ្ងរកុមារ១នាក់ស្ថិតនៅភូមិកកោះឃុំកកោះស្រុកមោងឬស្សីខេត្តបាត់ដំបង ។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តម ផេង សិទ្ធី បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ ឯកឧត្តម សុខ លូ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារសព...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាជំរុញឱ្យ សមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) បន្តទាក់ទាញវិនិយោគិនជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម តាកាយ៉ាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១...
ភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ គឺជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅទូទាំងផ្លូវទឹករបស់កម្ពុជា»។ យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមវត្ថុបំណង ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក និងលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ដែលជាផ្នែកមួយនៃគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី និងប៉ាស៊ីហ្វិក (The Plastic Circularity Project) ដែលគាំទ្រផ្នែកហិរញ្ញវត្ថុដោយមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមរវាងភាគីទាំងពីរ។ ទន្លេរបស់កម្ពុជា គឺជាអត្តសញ្ញាណទេសចរណ៍របស់ជាតិ...
ក្រសួងទេសចរណ៍ ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏មានសក្ដានុពលចំនួន ២ នាដើមខែកក្កដាខាងមុខ នៅខេត្តកំពង់ធំ គឺកម្មវិធីជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦)។ នេះបើតាមប្រសាសន៍ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាព ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ជាមួយរដ្ឋបាលខេត្តកំពង់ធំ...
ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារ...
អ្នកជំនាញហិរញ្ញវត្ថុ មើលឃើញការចរាចរប្រាក់រៀលលើទីផ្សារកំពុងរក្សាស្ថិរភាពល្អប្រសើរ ខណៈដែលដុល្លាររូបនីយកម្មកំពុង មានភាពប្រួលប្រែ ហើយការប្រើប្រាស់លុយរៀលដែលជាលុយរបស់ជាតិ អាចទទួលបានអត្ថប្រយោជន៍ និងផ្តល់ងាយស្រួលក្នុងកិច្ច ការពារនៅពេលមានហានីភ័យ។ លោកបណ្ឌិត អ៊ិន ចាន់នី អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងនាយកប្រតិបត្តិធនាគារ អេស៊ីលីដា លើកក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការចរចារប្រាក់រៀលលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ ឆ្លងដែន តាមឃ្យូអរកូត រវាងកម្ពុជា-សិង្ហបុរី ថា ជុំវិញប្រាក់រៀលនេះ ត្រូវបានគាំទ្រជាចម្បង...
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងដើម្បីអបអរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ក្រោមមូលបទ « ជំនាន់Z ជំនាន់សន្តិភាព? ការចូលរួមចំណែករបស់យុវជនដើម្បីពិភពលោកប្រកបដោយសន្តិភាព» នៅសណ្ឋាគាររ៉ូសវូដភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំមកពីស្ថាប័ននីតិបញ្ញត្តិ បណ្ដាក្រសួង/ស្ថាប័ននៃរាជរដ្ឋាភិបាល តំណាងអង្គទូតបរទេស និងឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំង ដែលបានចូលរួមជាគណៈអធិបតី ព្រមទាំងតំណាងមកពីវិស័យសាធារណៈ និងវិស័យឯកជនហ្វ្រង់កូហ្វូន ប្រមាណ ២០០នាក់។ ពិធីនេះធ្វើឡើងដើម្បីរំលឹកខួបនៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី...
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេស រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានបញ្ជាក់ បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានប្រមាណជាង ២៥០ករណី (សកម្មភាព Online Scams ជ្រកក្រោមស្លាកកាស៊ីណូមាន ៩១ ទីតាំងកាស៊ីណូ)។ ត្រួតពិនិត្យរដ្ឋបាលប្រមាណ ១០.០៥០ ទីតាំង មានជនបរទេសប្រមាណ ៨០.០០០នាក់ មាន៧៥សញ្ជាតិ។ សម្ភារដកហូតទូរសព្ទដៃប្រមាណ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយជ្រោមជ្រែងដល់សិល្បៈចម្លាក់ថ្ម នៅក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯក ឱ្យប្រកបអាជីពរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារបានប្រសើរ និងឱ្យជួយបង្ហាត់បង្រៀនដល់យុវជននៅទីនោះ ឱ្យចេះជំនាញដាប់ឆ្លាក់រូបអំពីថ្ម ដែលជាជំនាញដូនតាខ្មែរបន្សល់ទុកជាយូរមកហើយ ។ លោក សេក សេន ម្ចាស់សិប្បកម្មចម្លាក់ថ្ម នៅភូមិធម្មជាតិរុនតាឯក ឱ្យដឹងថាលោកចេះជំនាញឆ្លាក់រូបថ្មនិងឈើ ដោយសារតែលោកបានចូលរៀន នៅសាលាសិល្បៈ អាទីសង់អង្គរ(Artisans Angkor) ក្នុងខេត្តសៀមរាប តាំងតែពី២០ឆ្នាំមុន។ ក្នុងរយៈពេល២០ឆ្នាំមកនេះ លោកបានចេះជំនាញឆ្លាក់ថ្មនិងឈើជាច្រើន...