នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ អ្នកស្រីAngelina Jolie តារាហូលីវូដដ៏ល្បីល្បាញ បានអញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង។ ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។ គួរបញ្ជាក់ផងដែរ រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កត្តាសាមគ្គីភាពជាតិរបស់ខ្មែរទាំងក្នុង និងក្រៅប្រទេស មានសារៈសំខាន់ណាស់។ ការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារបូរណភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិឲ្យសម្រេចគោលដៅឆ្នាំ២០៣០ កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ សម្តេចបានថ្លែងបែបនេះ នៅក្នុងឱកាសអនុញ្ញាតឲ្យលោក ហៃ វណ្ណា ប្រធានសមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន និងសហការី ចូលជួបសម្តែងការគួរសម...
ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នេះបានបង្ហាញថា សីតុណ្ហភាពមានការកើនឡើងនៅទូទាំងប្រទេស ដែលអាចបង្កឱ្យមានហានិភ័យនៃការបង្កអគ្គិភ័យលើផ្ទះសម្បែង និងភ្លើងឆេះព្រៃជាដើម។ ក្រសួងបរិស្ថានស្នើសុំឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមចាត់វិធានការបង្ការ ដើម្បីសុវត្ថិភាពសាធារណៈ និងចៀសវាងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងធនធានធម្មជាតិ។ ស្ថានភាពអាកាសធាតុក្តៅ និងស្ងួត មានរយៈពេលយូរនៅក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខនេះ អាចបណ្តាលឱ្យមានអគ្គិភ័យ និងភ្លើងអាចឆេះរីករាលដាលយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងតំបន់លំនៅដ្ឋាន ដីកសិកម្ម និងតំបន់ព្រៃឈើ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ន និងមានវិធានការចូលរួមការពារ បង្ការ និងទប់ស្កាត់ឱ្យបាន។...
បើគ្មានការប្រែប្រួលទេ នាវាចម្បាំងរបស់រុស្ស៊ីចំនួនបីគ្រឿង នឹងចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុចំនួនបួនថ្ងៃគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ហើយនាវាទាំងបីគ្រឿងនេះ មានផ្ទុកនាវិកប្រមាណជិតបីរយនាក់។ នេះបើតាមការឲ្យដឹងរបស់ឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា។ ថ្លែងប្រាប់ទូរទស្សន៍BTVនាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមឧត្តមនាវីឯក សំ សុខាបានបញ្ជាក់ថា នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួនបីគ្រឿងនឹងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុនោះ គឺដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងបង្កើនចំណងមិត្តភាព។ ប្រតិភូដឹកនាំនាវាទាំងបីគ្រឿងនេះគឺលោកវរនាវីឯក GAEVOY Andrei ជាប្រធានក្រុមនាវាកងទ័ពជើងទឹករុស្ស៊ី។...
នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំ និងផ្តាំផ្ញើដល់ក្រុមការងារសាងសង់ត្រូវយកចិត្តទុកដាក់ ខ្ពស់ ក្នុងការសាងសង់ច្រាំងស្ទឹង ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព...
កសិករលើកឡើងថា បន្លែក្នុងស្រុកមានទីផ្សារល្អ ធានាការផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពកសិករ ខណៈពលរដ្ឋមានការគាំទ្រច្រើន រាល់កសិផលដាំដុះក្នុងស្រុក ចូលរួមលើកស្ទួយដល់កសិផលខ្មែរ។ កសិករនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រាប់ BTV នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះថា បច្ចុប្បន្នបន្លែដែលរួមមាន ផ្កាខាត់ណា ប៉េងប៉ោះ ននោង ម្រះ និងពោតជាដើម មានទីផ្សារល្អ និងតម្លៃខ្ពស់ ដោយក្នុងមួយថ្ងៃពួកគាត់ប្រមូលផលជិត ២០០គីឡូជាប្រចាំ សម្រាប់ទីផ្សារតាមភូមិ...
អាណិកជនខ្មែរច្រើនថែមទៀតមកលេងស្រុកកំណើត អបអរសាទរបុណ្យចូលឆ្នាំថ្មី ជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ។ អាណិកជនខ្មែរទាំងនេះ បានបង្ហាញក្តីរំភើបជាដំបូងដោយបានឃើញព្រលានយន្តហោះអន្តរជាតិរបស់កម្ពុជាមានសោភួណភាព និងទំនើបមួយនៅលើពិភពលោក។ អាណិកជនខ្មែរ មកពីប្រទេសនានានោះ បានប្រាប់BTV នៅថ្ងៃទី២ខែមេសានេះ នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោថា ជាទូទៅ នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតឈានមកដល់ម្តងៗ គឺគ្រប់អាណិកជនខ្មែរ តែងតែមានការនឹករលឹកស្រុកកំណើតជាខ្លាំង និងមានចិត្តអន្ទះសារចង់មកលេងស្រុកកំណើត ជួបជុំបងប្អូនសាច់ញាតិ ហើយអំឡុងពេលធ្វើដំណើរតាមផ្លូវអាកាសសម្គាល់ឃើញ អ្នកដំណើរតាមយន្តហោះភាគច្រើនជាជនជាតិខ្មែរ នាំគ្នាធ្វើដំណើរមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ។ អាណិកជនខ្មែរទាំងនេះ បានថ្លែងដែរថា នៅក្នុងដំណើរមកស្រុកកំណើតនេះ គឺគេបានដាក់ផែនការដើរលេងប្រមាណ១ខែ ដោយមានការដើរកម្សាន្តទេសចរណ៍ទៅខេត្តសៀមរាប រាជធានីភ្នំពេញដើរកម្សាន្តក្នុងថៃ្ងព្រឹត្តិការណ៍នគរសង្ក្រាន្ត...
ខណៈដែលឱកាសការងារជាច្រើនបានកំពុងប្រកាសតម្រូវការកម្លាំងពលកម្មលើគ្រប់វិស័យ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ហៅកាត់ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែករំលែកគន្លឹះសំខាន់ៗចំនួន៧យ៉ាង សម្រាប់ការត្រៀមខ្លួនសម្ភាសការងារប្រកបដោយជោគជ័យ។ គន្លឹះសំខាន់ៗទាំង៧យ៉ាង ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្ហាញសម្រាប់ត្រៀមសម្ភាសន៍ការងារឱ្យទទួលបានជោគជ័យនេះ មានដូចជា៖ ១. ស្វែងយល់ពីព័ត៌មានកន្លែងការងារ, ២.ការរៀបចំខ្លួន, ៣.មើលពេលវេលានៃការសម្ភាសន៍, ៤.រៀបចំឯកសារសំខាន់ៗមុនការសម្ភាសន៍, ៥.សាកល្បងធ្វើការណែនាំខ្លួន, ៦.អនុវត្តការឆ្លើយសំណួរសម្ភាសន៍ទូទៅ និង៧.ត្រូវមានទំនុកចិត្តលើខ្លួនឯង។ ទាក់ទងវិស័យការងារនេះ លោក ឆោម សុខឿន...
បណ្តាទីតាំងសំខាន់ៗនៅរាជធានីភ្នំពេញ ដែលត្រូវបានកំណត់សម្រាប់រៀបចំនគរសង្ក្រាន្ត បាននិងកំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អ ខណៈបុណ្យចូលឆ្នាំថ្មី នៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ។ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាទីតាំងធំមួយ ក្នុងចំណោមទីតាំងមួយចំនួន ដែលត្រូវបានកំណត់យកជាទីកន្លែងរៀបចំព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦។ បច្ចុប្បន្ន គេសង្កេតឃើញក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារ ស.ស.យ.ក កំពុងមមាញឹកក្នុងការតុបតែងលម្អដំឡើងរោង និងរូបចម្លាក់ធំៗមួយចំនួនជាបណ្តើរ ៗ អមជាមួយការរៀបចំសម្អាតបរិស្ថានអនាម័យសួនច្បារក្នុងបរិវេណទីធ្លារមណីយដ្ឋានវត្តភ្នំ ដើម្បីឱ្យមានសោភ័ណភាព និងរបៀបរៀបរយ។ ពលរដ្ឋ បានលើកឡើងថា កម្មវិធីសង្ក្រាន្តដែលរៀបចំឡើងក្នុងសប្ដាហ៍ក្រោយនេះ...
រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់យ៉ាងសកម្មលើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន ការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ ការសំរួលការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអនឡាញឱ្យបានប្រសើរបន្ថែមទៀត...