ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបដិសេធចំពោះការផ្សព្វផ្សាយលើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់ Royal Thai Army អំពីការពង្រឹងរបងលួសបន្លា និងដាក់ពង្រាយរថពាសដែកនៅតំបន់ច្រកអូរស្មាច់ ក្នុងទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះថា ដោយសារមានសកម្មភាពញុះញង់ពីភាគីកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាកាលយប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ផេកហ្វេសប៊ុកផ្លូវការរបស់ Royal Thai Army...
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការអត្តពលិកកម្ពុជា បានជំរុញគ្រូបង្វឹក និងអត្តពលិកទាំងអស់ ស្វែងយល់រាល់ចំណេះដឹង ពាក់ព័ន្ធនឹងវិទ្យាសាស្ដ្រកីឡា ដើម្បីលើកកម្ពស់ការហ្វឹកហាត់ ប្រកបដោយប្រសិទ្ធ សុវត្ថិភាព ចៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ ការជំរុញនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិទ្យាសាស្ដ្រកីឡា ជូនដល់គ្រូបង្វឹក និងអត្តពលិកមកពីសហព័ន្ធកីឡាជាតិ ស្របពេលយុទ្ធនាការប្រមូលផ្ដុំក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមនៅដើមខែមេសា ឆ្នាំ២០២៦។ ឯកឧត្តមមានប្រសាសនន៍ថា វិទ្យាសាស្ដ្រកីឡា ពិតជាមានសារៈសំខាន់សម្រាប់គ្រូបង្វឹក និងអត្តពលិកគ្រប់រូប...
ក្នុងស្មារតីអបអរសាទររសជាតិបែប “Glocal” (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) ភោជនីយដ្ឋាន Yi Sang ស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលទើបនឹងសម្ពោធថ្មីៗនេះ បានរៀបចំកម្មវិធីពិសាអាហារពេលល្ងាចដ៏ពិសេសនេះ គឺជាការផ្សារភ្ជាប់គ្នារវាងសិល្បៈចម្អិនម្ហូបបែបកាតាំងបុរាណ និងកេរដំណែលកសិកម្មដ៏ល្បីល្បាញលើពិភពលោករបស់ប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការជាមួយ La Plantation ដែលជាសហគ្រាសឈ្នះពានរង្វាន់មកពីខេត្តកំពត ព្រឹត្តិការណ៍នេះបានបង្ហាញនូវមុខម្ហូប “ឌីមសាំ” កែច្នៃយ៉ាងសម្រិតសម្រាំង ដោយបញ្ចូលនូវម្រេចកំពតដែលមានម៉ាកសម្គាល់ភូមិសាស្ត្រ និងជាគ្រឿងទេសក្នុងស្រុក ជាមួយស្រាទំពាំងបាយជូរអន្តរជាតិគុណភាពខ្ពស់។ នៅក្នុងកម្មវិធី កាលពីរាត្រីថ្ងៃទី២ ខែមេសា...
ក្រោយពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានប្រកាសបើកវេទិកាកែទម្រង់រួចមក វេទិកាបានរៀបចំឱ្យមានបទបង្ហាញ និងកិច្ចពិភាក្សា ដោយផ្តោតលើការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការកែទម្រង់ច្បាប់។ ក្នុងនោះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃគ.វ.រ. ដែលជាវាគ្មិនមួយរូបក្នុងចំណោមវាគ្មិនទាំងបួន ឯកឧត្តមបានលើកឡើងពីកម្មវិបាកជាវិជ្ជមានពីការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ថា...
របាំត្រុដិ ជាសិល្បៈនៃកិច្ចបណ្ដេញឧបទ្រពចង្រៃ ចេញពីគេហដ្ឋាន និងការិយាល័យ ដើម្បីសុំសិរីសួស្ដី ផ្ដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ដែលជាអត្តសញ្ញាណខ្មែរ មានការគាំទ្រច្រើនពីប្រជាពលរដ្ឋ។ លោក ភូ វន័យ សិល្បៈករផ្នែកបុរាណ និងជាគ្រូជំនួយនៅសាលាសិល្បៈជាតិ បានប្រាប់ BTV នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះថា របាំត្រុដិ ដែលជាមរតក អត្តសញ្ញាណវប្បធម៌របស់ខ្មែរ មានការគាំទ្រច្រើន ពីពលរដ្ឋទូទៅ ពីក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន។...
ព្រឹទ្ធសភានៃព្រះរាជាណាចក្រម្ពុជា បានពិនិត្យ និងឲ្យយោបល់រួចរាល់ ទៅលើសេចក្ដីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានចាត់ទុកច្បាប់នេះ ជាការស្ដារមុខមាត់កម្ពុជា ពាក់ព័ន្ធការទប់ស្កាត់បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។ ក្នុងពេលចូលបំភ្លឺក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ បានថ្លែងថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាប្រឈម និងក្ដីកង្វល់រួមសម្រាប់កម្ពុជា និងពិភពលោក...
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជា ការផ្លាស់ប្ដូរទស្សនកិច្ច ការបណ្ដុះបណ្ដាល និងការពិភាក្សាលើគម្រោងធ្វើសមយុទ្ធឆ្មាំអង្គរជាដើម។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ខាល សលមែន (Kyle Saltzman) នាយការិយាល័យឣនុព័ន្ធយោធាសហរដ្ឋឣាមេរិកប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីនៅព្រឹកថ្ងៃទី៣...
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦នេះ បានរៀបចំវេទិកាសាធារណៈ ដែលបើកឱកាសឱ្យសាធារណជន សង្គមស៊ីវិលស្វែងយល់ពីការងារ ក៏ដូចជាលទ្ធផលកំណែទម្រង់ដែលបាននឹងកំពុងអនុវត្តមកនេះ។ វេទិកានេះ ក៏បើកឱកាសឱ្យមានបញ្ចេញទស្សនៈ និងមានការសួរសំណួរបន្ថែម។ វេទិកានេះ ក៏មានវាគ្មិនចំនួន ៤រូប ដែលនឹងមានប្រសាសន៍លម្អិតផ្ដោតលើ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការកែទម្រង់ច្បាប់។ ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី...
ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពី ការចាប់ឃាត់ខ្លួនជនត្រូវចោទ ជា វុទ្ធី អតីតសង្ឃ ស្ថិតនៅចំណុចវត្តពោធិ៍វាល ក្រុងបាត់ដំបង ។ ក្នុងខ្លឹមសារ នៃសេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថា ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនជនត្រូវចោទឈ្មោះ...
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ថា ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្រ្កាបបាននៅកម្ពុជាជាបន្តបន្ទាប់នាពេលកន្លងមកនោះ គឺភាគច្រើន បានប្រើប្រាស់ប្រព័ន្ធអ៊ិនធើណែតបរទេស ពោលគឺប្រើស៊ីមកាតបរទេស ដោយរកឃើញរហូតដល់រាប់ម៉ឺនស៊ីមឯណោះ។ នៅក្នុងសន្និសីទសារព័ត៌មាន អំពី «ច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាព្រឹកថ្ងៃទី៣ ខែមេសានេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កម្ពុជាក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតដែរ គឺត្រូវបានគេយកធ្វើជាជង្រុកសម្រាប់ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ខណៈបទល្មើសនេះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា...