នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “ព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា-One Health Satellite Event in Cambodia” ។ ព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទីទី១-២ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ដោតលើវេទិកាពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖១)...
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Fumiaki Takahashi អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association (JCA)។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ឯកឧត្តម Fumiaki Takahashi ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈការកសាងប្រព័ន្ធថែទាំសុខភាព...
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានកំពុងដើរតួសំខាន់ ជួយពង្រឹងដល់សហគ្រិន និងម្ចាស់អាជីវកម្មផ្សេងៗ តាមរយៈការបណ្តុះ បណ្តាលជំនាញ ឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ ដើម្បីឈានទៅសម្រេចបានក្នុងការធ្វើអាជីវកម្មប្របកដោយភាពជោគជ័យ។ ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) លើកឡើងក្នុងបទបង្ហាញក្នុងវេទិកាពិភាក្សាការពង្រឹក វិសាលភាព សម្រាប់សហគ្រិន ការវិនិយោគ និងអនាគតនៃធុរកិច្ចថ្មីនៅកម្ពុជានេះថា នវានុវត្តន៍សហគ្រិនភាព ត្រូវការនូវកត្តាសំខាន់ៗ ដូចជា បច្ចេកវិទ្យា ដើមទុន និងធនធានមនុស្ស ក្នុងនោះមូលនិធិអភិវឌ្ឍន៍ជំនាញ...
យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» និងយុទ្ធនាការពង្រឹងការអនុវត្តគោលការណ៍ណែនាំស្តីពី អារាមមេត្រីបរិស្ថាន និងសាលាមេត្រីបរិស្ថានបានរឪបចំឡើងនៅកោះស្រឡៅ ដែលស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នាថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះមានរៀបចំឡើងដោយអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធ យុវជន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់...
ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីការអនុវត្តធនធានមនុស្ស ក្នុងយុគសម័យ AI (Reimagining HR Practices in the Age of AI)» នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Novotel ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
នៅក្នុងបទបង្ហាញ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ២០២៣-២០២៧ របស់ ឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងវេទិកាកែទម្រង់នាព្រឹកនេះ ឯកឧត្តមបានបង្ហាញពីសាវតា សមិទ្ធផល ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងមេរៀនដែលជាបទពិសោធ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាពេលកន្លងមក។ ឯកឧត្តម ហ៊ែល ចំរើន បានបង្ហាញថា ក្នុងក្របខ័ណ្ឌចក្ខុវិស័យ ការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដោយផ្លាស់ប្តូរពីប្រព័ន្ធដែលផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ...
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាលលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយកងកម្លាំង អគ្គស្នងការដ្ឋាននគរបាលជាតិ, កងកម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង និង អយ្យការអម សាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការត្រួតពិនិត្យ និង ឆែកឆេរនៅទីតាំងក្រុមហ៊ុន សៀងហៃ...
សម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៥៨រូប បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ នេះដោយឥតកែប្រែចំនួន ៥៥សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ។ សេចក្តីស្នើច្បាប់នេះ រៀបចំឡើងសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃការអនុវត្តមុខងារ តំណាងរបស់សមាជិកព្រឹទ្ធសភា បង្កភាពងាយស្រួលដល់សមាជិកព្រឹទ្ធសភាធ្វើទំនាក់ទំនង ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការផ្តល់ព័ត៌មាន...
ភ្នំពេញ៖សម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៥៨រូប បានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះដោយឥតកែប្រែចំនួន ៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ។ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងស្របទៅនឹងស្ថានភាព និងការកើនឡើងដែលគួរឱ្យ ព្រួយបារម្ភ នៃអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមានគោលបំណងកំណត់អំពីវិធានផ្នែក ព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
នៅថ្ងៃទី២ និងទី៣ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក បានដំណើរការកិច្ចប្រជុំផែនការចុងក្រោយ (FPC) និងពិនិត្យទីតាំងនៃលំហាត់ហ្វឹកហ្វឺន CINBAX លើកទី២ រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោក ជាមួយនិង កងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌាដឹកនាំដឹកនាំដោយវរសេនីយ៍ឯក ជេន សាលីន (COL. SACHIN JAIN) ។ សមយុទ្ធទ្វេភាគី...