នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ថ្លែងទៅកាន់អង្គវេទិកា ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យបងប្អូនប្រជាកសិករចូលរួមសហការគិតគូរឱ្យបានវែងឆ្ងាយ ទទួលស្តាប់នូវការណែនាំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធពីការព្យាករណ៍ធាតុអាកាស បំរែបំរួលអាកាសធាតុ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ ដោយមិនប្រថុយធ្វើស្រែទាំងមានហានិភ័យខ្ពស់។ បើតាម...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃមហាសន្និតបាតអាយប៉ាលើកទី៤៥ ដើម្បីពិភាក្សា អនុម័តកម្មវិធីនិងរបៀបវារៈនៃមហាសន្និបាតលើកទី៤៥ និងសកម្មភាពការងារមួយចំនួនទៀតរបស់អាយប៉ា នៅពេលអនាគត។ កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម...
រដូវកាលកឋិនទាន បានចាប់ផ្ដើមហើយនៅថ្ងៃនេះ។ ពុទ្ធសាសនិក ចាប់ផ្ដើមមូលមតិគ្នាប្រារព្ធពិធីបុណ្យ កឋិនទាន ដើម្បីដង្ហែវេរចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស និងឧទ្ទិសកុសលជូនដល់ញាតិ សណ្ដានដែលបានចែកឋានទៅ និងកសាងផលបុណ្យសម្រាប់ខ្លួនឯងផងដែរ ។ នៅឯវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែតុលា នេះ ដែលជាថ្ងៃនៃការចាប់ផ្ដើមរដូវកាលកឋិន ព្រះសង្ឃ និងពុទ្ធបរិស័ទ បានមូលមតិគ្នាជាឯកច្ឆន្ទ រៀបចំពិធីបុណ្យកឋិនទាន ដែលក្នុងមួយឆ្នាំ អាចរៀបចំធ្វើបានតែម្ដងប៉ុណ្ណោះ ។ ព្រះរតនវិសុទ្ធិវង្ស...
កាលពីថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសអេហ្ស៊ីប ឯកឧត្តម ជា សេរីវឌ្ឍន៍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បាននាំយកថ្នាល verify.gov.kh របស់កម្ពុជា ដើម្បីបង្ហាញនៅក្នុងកិច្ចប្រជុំកំពូល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលពិភពលោក ដែលមានការចូលរួមពីតំណាងមកពីជាង ១០០ ប្រទេស និងភាគីពាក់ព័ន្ធមកពីរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ដោយផ្តោតសំខាន់លើការបង្ហាញសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) និងការជំរុញការធ្វើបរិវត្តកម្មឌីជីថលទូទាំងពិភពលោក។ នាឱកាសនោះ ថ្នាល verify.gov.kh របស់កម្ពុជាយើងត្រូវបានជ្រើសរើសជាគំរូមួយក្នុងចំណោមកម្មវិធី និងថ្នាលឌីជីថលនៅទូទាំងពិភពលោក ដែលបានបង្ហាញពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល។...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៦ ក្រោមប្រធានបទ «វិនិយោគដើម្បីបង្កើនសមត្ថភាព និងគុណភាពនៃការថែទាំ ព្យាបាលទារក-កុមារ» នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា សកម្មភាពនេះ បានបង្ហាញថាមនី្ទរពេទ្យកុមារជាតិ បានលើកកម្ពស់យកចិត្តទុកដាក់ទៅលើគុណភាព ប្រសិទ្ធភាព សុវតិ្ថភាព និងកិច្ចសហការជាមួយសហភាតរ ការរក្សាចំណងសាមគ្គីភាព។...
ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងចឹងចូវ...
អ្នកជំនាញផ្នែកអប់រំនៅកម្ពុជា បានលើកទឹកចិត្តសិស្សនិស្សិតឲ្យជ្រើសរើសមុខវិជ្ជាណាមួយដែលខ្លួនពេញចិត្តជាពិសេសជំនាញដែលទីផ្សារការងារមានតម្រូវការខ្ពស់ទៅថ្ងៃអនាគត ខណៈបច្ចុប្បន្នកម្ពុជាកំពុងត្រូវការអ្នកជំនាញលើគ្រប់វិស័យ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ លោកស្រី អ៊ូ ព្រំសុធារី នាយិការង នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) ក្នុងបទសម្ភាសន៍នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងថា មូលហេតុដែលជំរុញឲ្យសិស្សនិស្សិតពិចារណាឲ្យបានម៉ត់ចត់ក្នុងការជ្រើសរើសមុខជំនាញមួយដែលច្បាស់លាស់ ដោយសារបារម្ភថា យុវជនមួយចំនួនដែលរៀនជំនាញផ្នែក (ក) ប៉ុន្តែបែរជាធ្វើការជំនាញផ្នែក (ខ) ឬ (គ) ទៅវិញ ដែលអាចប៉ះពាល់ដល់អនាគតរបស់ខ្លួន និងសង្គមជាតិផងដែរ។ លោកស្រីបន្ថែមថា...
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានដាក់ជូនផែនការជ័យជម្នះរបស់លោកទៅកាន់សហភាពអឺរ៉ុប និងអង្គការសម្ព័ន្ធយោធាណាតូ ក្នុងទីក្រុងព្រុចសែលកាលពីថ្ងៃព្រហស្បតិ៍ បំណងបញ្ចប់សង្រ្គាមនៅឆ្នាំ២០២៥ខាងមុខ។ លោក Zelenskiy បាននិយាយថា ប្រសិនបើដៃគូរបស់យើងនឹងមិនបាត់បង់ការរួបរួមរបស់ពួកគេទេនោះ យើងនឹងមិនបរាជ័យទេ ។ លោកបានទទួលការសន្យាបន្តការគាំទ្រពីអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមមួយ ប៉ុន្តែពុំមានការយល់ព្រមពីសម្ព័ន្ធមិត្តសំខាន់ៗ នៃការអំពាវនាវរបស់លោកសម្រាប់ការអញ្ជើញចូលជាសមាជិកណាតូជាបន្ទាន់នោះទេ។ ប្រមុខណាតូរូបនេះនិយាយថា ខ្ញុំទន្ទឹងរង់ចាំថ្ងៃដែលអ៊ុយក្រែននៅទីេះក្នុងនាមជាសមាជិកនៃសម្ព័ន្ធភាពនេះ ដល់ពេលនោះ យើងនឹងបន្តធ្វើឱ្យអស់ពីសមត្ថភាពដើម្បីធានាឱ្យអ៊ុយក្រែនឈ្នះ។ នេះគឺសំខាន់សម្រាប់សន្តិសុខរួមរបស់យើង។ ប៉ុន្តែអង្គការ...
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ កិច្ចប្រជុំវឌ្ឍនភាពការងារចុះមើលទីតាំងជាក់ស្ដែងរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការជំនាញនៃគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំធ្វើលំហាត់សមយុទ្ធរវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាវអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំឆ្នាំនេះ និងបន្តការរឯកភាពគ្នាលើការបង្កើនការផ្លាស់ប្ដូរពីគ្នាទៅវិញទៅមក នូវទស្សនកិច្ចមន្ត្រីយោធា និងបង្កើនការផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដើម្បីកសាងទំនុកចិត្ត និងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធថែមទៀត។ ឯកឧត្តម...
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចបវរធិបតី» បានចាប់ផ្តើមជាផ្លូវការហើយ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតនេះជាការគាស់រំលេចឡើងវិញនូវយុទ្ធគុនបុរាណ ក្បួនយុទ្ធគុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍បុរាណ និងយុទ្ធសាស្ត្រសង្គ្រាម របស់ព្រះមហាវីរក្សត្រ និង វីរបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់។ សូមទស្សនាកម្រងរូបភាព នៃពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» ៖