សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានជូនដំណឹងនឹងរៀបចំឲ្យមានការប្រកួតលីគយុវជនអាយុក្រោម ១៤ឆ្នាំមួយកម្រិតទៀត ដែលគ្រោងនឹងដំណើរការប្រកួតនាកំឡុងខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ប្រភពដដែលបញ្ជាក់ថា បេក្ខភាពដែលអាចចូលរួមប្រកួតជើងឯកលីគយុវជនអាយុក្រោម ១៤ឆ្នាំនេះ គឺជាក្រុមមានទីតាំងនៅរាជធានីភ្នំពេញ និងតំបន់ដែលនៅជុំវិញ។ តាមរយៈនេះ សហព័ន្ធបានជូនដំណឹងដល់សមាគម/ក្លិបទាំងអស់ អាចចុះឈ្មោះចូលរួមបាន ដោយសហព័ន្ធចាប់ផ្ដើមទទួលពាក្យពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ។ ចំពោះកីឡាករ ត្រូវមានអាយុក្រោម ១៤ឆ្នាំ ឬកើតនៅក្នុងឆ្នាំ២០១២-២០១៣។ នេះគឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់សហព័ន្ធក្នុងការរៀបចំការប្រកួតកម្រិតយុវជន...
ក្លិបបាល់ទាត់ Manila Digger របស់ហ្វីលីពីន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ កាលពីល្ងាចថ្ងៃចន្ទ ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ នេះជាលើកទី២ ហើយ ដែលក្រុមខ្លាំងហ្វីលីពីននេះ បានធ្វើដំណើរមកកាន់ទឹកដីអរិច្ឆរៈ ក្នុងបេសកកម្មប្រកួតពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ី បន្ទាប់ពីមកទឹកដីកម្ពុជាលើកដំបូង កាលពីចុងឆ្នាំ២០២៥ បានចូលរួមការប្រកួតវគ្គចែកពូល...
សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានចុះអនុស្សារៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន CHN Sports លើភាពជាដៃគូឧបត្ថមុ្ភសម្ភារៈប្រើប្រាស់រយៈពេល ២ឆ្នាំ ដែលជាការរួមចំណែកមួយដ៏សំខាន់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យកីឡាក្មេងខ្ចីនៅកម្ពុជានេះ ឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍នានា។ លោក ម៉ក់ ចាន់ភិរុណ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា នេះគឺជាការបើកទំព័រថ្មី សម្រាប់សហព័ន្ធដែលទទួលបានដៃគូឯកជន ដើម្បីរួមចំណែកអភិវឌ្ឍ ក្នុងនោះក្រៅពីគាំទ្រផ្នែកសម្ភារៈកីឡា ក្រុមហ៊ុនក៏នឹងរួមចំណែករៀបចំនូវព្រឹត្តិការណ៍នានា ដែលជាផលវិជ្ជមាន ដើម្បីជំរុញវិស័យកីឡាបាល់ទាត់លើតុកម្ពុជាឲ្យកាន់តែរីកចម្រើន ក៏ដូចជាកាត់បន្ថយនូវការចំណាយជាច្រើនផងដែរ។ លោក Liu Ru...
អ្នកស្រី Moguel Garcia Danniela គ្រូបង្វឹកកម្រិតអន្ដរជាតិ នៃក្រុមជម្រើសជាតិកីឡាជិះសេះកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះធនធានកីឡាករ-កីឡាការិនីកម្ពុជា ដែលមានសមត្ថភាព និងទេពកោសល្យល្អ ហើយសង្ឃឹមថា ពួកគេនឹងក្លាយជាធនធានដ៏មានសក្ដានុពល ឆ្ពោះទៅរកមេដាយជូនជាតិនាថ្ងៃអនាគត។ ការលើកឡើងនេះ ស្របពេលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ សហការជាមួយក្លិបកីឡាជិះសេះ Genius resort រៀបចំការប្រកួតលក្ខណៈមិត្តភាពផ្លាស់ប្ដូរបច្ចេកទេស រវាងកីឡាករ-កីឡាការិនីកម្ពុជា ពិសេសសមាជិកក្រុមជម្រើសជាតិ ទាំងឈុតធំ និងថ្នាល ដែលទើបចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។ អ្នកអង្គម្ចាស់ នរោត្តម...
ក្រុមភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមព្រះខ័នរាជស្វាយរៀងជាថ្មី នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នេះ ក្នុងជំនួបលើកទី៣ នៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ ហើយក៏ជាការប្រកួតដ៏សំខាន់ ដែលពួកគេត្រូវការជ័យជម្នះដាច់ខាត ដើម្បីរក្សាក្ដីសង្ឃឹមប្រជែងជើងឯកដ៏ស្ដួចស្ដើង ពិសេសការរក្សាកៅអីលេខ២ ដែលកំពុងប្រឈមការបាត់បង់។ បន្ទាប់ពីធ្វើមិនបានល្អផ្ទួនៗ នាប៉ុន្មានប្រកួតចុងក្រោយ ភ្នំពេញក្រោន បានរបូតឱកាសប្រជែងជើងឯកពានធំៗចំនួន ២ គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League ដែលធ្លាក់ត្រឹមវគ្គ...
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីអង្គសាមគ្គីអូឡាំពិក និងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ចំពោះការផ្សព្វផ្សាយ និងអប់រំពីគុណតម្លៃអូឡាំពិកនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្របពេលអង្គការកីឡាក្រៅរាជរដ្ឋាភិបាលនេះ បានចាប់ផ្ដើមបន្ដយុទ្ធនាការរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ លើកដំបូង នៅវិទ្យាល័យ តេជោ ហ៊ុន សែន កម្មករ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ។ មន្ដ្រីជាន់ខ្ពស់រូបនេះ បន្ដថា...
ព្រឹត្តិការណ៍លីគអាជីពកីឡាអេឡិចត្រូនិក The Mobile Legends: Bang Bang Professional League–Cambodia ឬ MPL-Cambodia រដូវកាលទី១០ នឹងត្រឡប់មកវិញនាចុងសប្ដាហ៍នេះ ជាមួយកំណែទម្រង់កាន់តែអស្ចារ្យ ដែលមានការកើនឡើង ទាំងក្រុមចូលរួម និងប្រាក់រង្វាន់។ ការប្រកួតនឹងធ្វើឡើងនៅមជ្ឈមណ្ឌល MPL Cambodia Arena ក្រោមការគាំទ្រពេញទំហឹងពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងដៃគូឧបត្ថម្ភ ដូចជា Infinix និង Cellcard ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត។ សម្រាប់បេក្ខភាព ១០ក្រុម ដែលត្រៀមប្រជែងជើងឯក MPL Cambodia រដូវកាលទី១០ នេះ មាន ៦ក្រុម ជាបេក្ខភាពក្រុមខ្លាំង MPL រដូវកាលទី៩ រួមមានក្រុម CFU...
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញផែនការយុទ្ធសាស្ដ្រសំខាន់ៗជាច្រើន ដែលគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាលើកស្ទួយ និងជំរុញការអភិវឌ្ឍ ពិសេសក្រុមជម្រើសជាតិកម្ពុជាឲ្យមានការប្រកួតប្រជែងខ្ពស់គ្រប់កម្រិត ក្នុងនោះការងារចម្បង ៣ ដែលត្រូវពង្រឹង ដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកកម្មវិធី «ការធ្វើបទបង្ហាញស្តីពីការអភិវឌ្ឍបាល់ទាត់រយៈពេលវែង ចាប់ពីកម្រិតមត្តេយ្យរហូតដល់ក្រុមជម្រើសជាតិ» កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដោយមានការចូលរួមជាវាគ្មិនពីអ្នកជំនាញអន្ដរជាតិលោក Byer Thomas Farncis ហើយក៏មានការចូលរួមពីតំណាងក្លិប ក៏ដូចជាគ្រូបង្វឹក តាមបណ្ដាក្លិបជាច្រើនផងដែរ។ ក្នុងនាមប្រធានសហព័ន្ធ...
នៅឆ្នាំ២០២៦ អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា នឹងមានការប្រកួតជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសការត្រៀមសម្រាប់ការប្រកួតអាស៊ីប៉ារ៉ាហ្គេមនៅប្រទេសជប៉ុន។ នេះជាការលើកឡើងរបស់ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម យី វាសនា បានមានប្រសាសន៍ថា ឆ្នាំ២០២៦នេះ កម្ពុជា នឹងចូលរួមការប្រកួតជើងឯកបាល់បោះជនពិការ ហើយសម្រាប់ខ្នាតជាតិ មានរៀបចំការប្រកួតកីឡាជាតិជនពិការលើកទី៣ និងរៀបចំ ត្រៀមការប្រកួតកីឡាអាស៊ីរ៉ាប៉ារ៉ាហ្គេម...
ការប្រកួតប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅសល់មួយសប្ដាហ៍ទៀតប៉ុណ្ណោះ នឹងចូលមកដល់ហើយ។ ពេលនេះសំបុត្រចូលទស្សនា៤០០០សន្លឹកដំបូងត្រូវបានលក់អស់។ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់នៅលើផេកផ្លូវការរបស់ខ្លួនថា សំបុត្រ៤០០០សន្លឹកបានលក់អស់ហើយ បន្ទាប់ពីក្លឹបបានប្រកាសលក់កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ជើងឯករងពានរង្វាន់លំដាប់ទី៣ទ្វីបអាស៊ី ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានមរតកតេជោ ទទួលក្លឹបបាល់ទាត់ហ្វីលីពីន ម៉ានីឡា ឌីហ្គហ្គើរ (Manila Diggers FC) ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦...