ឆ្លងកាត់ការប្រកួត ៣សប្ដាហ៍ សម្រាប់វគ្គ Regular ក្នុងព្រឹត្តិការណ៍ MPL Cambodia រដូវកាលទី១០ ឆ្នាំ២០២៦ កីឡាករ ញ៉ែម ចន្ទ័ដាវណ្ណ នៃក្រុមការពារជើងឯក CFU Gaming បានមើលឃើញកម្រិតលេងរវាងក្រុមខ្លាំង និងក្រុមខ្សោយ ហាក់មិនសូវមានតុល្យភាព តែបែបនេះក្ដី ក៏គេនៅតែគោរពគូប្រកួតជានិច្ច មិនថាជួបក្រុមកម្រិតណាឡើយ។ បន្ទាប់ពីជួយក្រុមបន្ដយកឈ្នះក្រុម See You Soon កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករមានបទពិសោធន៍ជោគជ័យ ទាំងការប្រកួតក្នុង និងក្រៅស្រុករូបនេះ ថា ក្រុមខ្លាំងពិតជាខ្លាំង ហើយក្រុមខ្សោយ ហាក់នៅមានកម្រិត លេងមិនសូវស្មាដៃគ្នា...
“King Power Out” ជាបដារបស់បាតុករដែលជាអ្នកគាំទ្រក្លិបបាល់ទាត់ Leicester City ដាក់នៅពីមុខអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងការវិនិយោគរបស់ម្ចាស់ក្លិបជនជាតិថៃ។ ការប្រឆាំងតវ៉ារបស់អ្នកគាំទ្រធ្វើឡើងបន្ទាប់ពី Leicester City នឹងធ្លាក់ទៅកាន់ក្របខណ្ឌទីបីអង់គ្លេស League One ទោះនៅសល់ ២ ប្រកួតទៀតចប់រដូវកាល។ បរាជ័យមិនមែនជារឿងចម្លែកទេនៅក្នុងវិស័យកីឡា តែការដឹកនាំ ការវិនិយោគដែលគ្មានចក្ខុវិស័យ គ្មានឆន្ទៈ ជាមូលហេតុដែលធ្វើឱ្យក្លិបជួបនឹងបរាជ័យជាបន្តបន្ទាប់។ ការចេញមកបាតុកម្មររបសអ្នកគាំទ្រ មិនមែនមិនពេញចិត្តតែនឹងលទ្ធផលប៉ុណ្ណោះទេ ការវិនិយោគរបស់អ្នកជំនួះញថៃ Aiyawatt Srivaddhanaprabha...
ខ្សែប្រយុទ្ធស្លាបអេស្ប៉ាញ Lamine Yamal នឹងត្រូវអវត្តមានពី Barcelona រហូតដល់ចប់រដូវកាលតែរំពឹងថានឹងជាទាន់ World Cup។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះ មានបញ្ហាសរសៃរពួរជើងខាងឆ្វេង អំឡុងពេលស៊ុតបាល់ពិន័យ ១១ ម៉ែត្រឱ្យ Barcelona យកឈ្នះ Celta Vigo ១-០ កាលពីយប់ថ្ងៃពុធកន្លងទៅ។ Lamine Yamal ជាអ្នកស៊ុតសម្រេចគ្រាប់បាល់ ១១ ម៉ែត្រនោះនៅនាទីទី...
ក្រុមវិសាខា បានចំណេញ ៣គ្រាប់ក្នុងដៃ ក្រោយជំនួបជើងទី១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) ដែលបានយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ៣-០ កាលពីរាត្រីថ្ងៃពុធកន្លងទៅ មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីក្រុមដំរីជ័យ នាសប្ដាហ៍ក្រោយ។ ជំនួបនៅកីឡដ្ឋានវិសាខា ដែលមានអ្នកទស្សនាជាង ៤ពាន់នាក់នេះ វគ្គទី១ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខ ២-០ ដែលគ្រាប់ទី១ ដោយបានដោយប្រធានក្រុម Jahodinskis...
ក្លឹបបាល់ទាត់ប្រទេសគូវ៉ែត Al Kuwait SC ឡើងទៅជួបព្រះខ័នរាជស្វាយរៀងវគ្គផ្ដាច់ព្រ័ត្រ ការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣ទ្វីបអាស៊ី (AFC Challenge League) ក្រោយឈ្នះក្លឹបបាល់ទាត់ប្រទេសកៀហ្ស៊ីស៊ីស្ថាន Muras United ២ទល់នឹង១ យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ ជំនួបនេះលេងបាន៣៦នាទី Muras នាំមុខមុនដោយគ្រាប់បាល់ហ្វ្រីឃីករបស់កីឡាករ Zhaparov។ តែជិតចប់វគ្គទី១ នាទី៤៥ បូក៣ កីឡាករ Mohamed Marhoonជួយឱ្យ...
កីឡាករ សុខ លីមហេង បានក្លាយជាស្ដេចអុកចត្រង្គនគរសង្ក្រាន្ដ ឆ្នាំ២០២៦ និងជាលើកទី៣ ដែលរូបយុវជនវ័យ ២៤ឆ្នាំរូបនេះ បានគ្រងងារជាស្ដេចអុក ក្នុងព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បន្ទាប់ពីឆ្នាំ២០១៨ និងឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប។ ទន្ទឹមជាមួយការត្រឡប់មកគ្រងងារស្ដេចអុក ចំពេលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដលើកដំបូង នៅរាជធានីភ្នំពេញនេះដែរ សុខ លីមហេង ថា មិនមានជារឿងងាយស្រួលឡើយ បន្ទាប់ពីកីឡាករចូលរួមបានវិវឌ្ឍន៍សមត្ថភាពខ្លាំង មិនថាកីឡាករថ្នាក់ជាតិ ឬមកពីខេត្ត...
ទោះបីត្រឹមជាការប្រកួតបង្គ្រប់កិច្ចក្ដី តែក្លិបព្រះខ័នរាជស្វាយរៀង មិនផ្លាស់ប្ដូរជំហរដ៏មុតមាំរបស់ខ្លួនឡើយ ដោយពួកគេត្រូវការជ័យជម្នះ ជាមួយការបង្ហាញពីគុណភាព និងកម្រិតលេង ក្នុងនាមក្រុមតំណាងកម្ពុជា នៅក្នុងជំនួបទល់នឹងក្រុម Bangkok United របស់ថៃ នាល្ងាចថ្ងៃទី២២ ខែមេសាស្អែកនេះ នៅកីឡដ្ឋាន Hang Day នាទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាជំនួបបញ្ចប់ពូលB ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦។ មុនឡើងយន្ដហោះឆ្ពោះទៅទីក្រុងហាណូយ នៅរសៀលថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក McConkey Mattew គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា ថា គោលដៅរបស់ក្រុម ជុំវិញការប្រកួតនេះ មិនខុសពីប្រកួតមុនៗ គឺក្រុមចង់បង្ហាញពីគុណភាព និងកម្រិតលេងរបស់ខ្លួន ដើម្បីព្យាយាមស្វែងរកជ័យជម្នះ។...
ជំនួបជើងទី១ រវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្រុម Manila Digger ហ្វីលីពីន បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីប AFC Challenge League 2025/26 កាលពីរាត្រីថ្ងៃព្រហស្បតិ៍ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួត គ្រូបង្វឹកក្រុមទាំងពីរ បានលើកឡើងនូវទស្សនាជុំវិញការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ ពិសេសលោក Kim Versales គ្រូបង្វឹកក្រុម Manila Digger ដែលកូនក្រុមលេងមិនទាន់អស់ពីសមត្ថភាព ១០០% ស្របពេលគ្រូព្រះខ័នរាជស្វាយរៀង លោក McConkey Mattew បានឆ្លើយតបវិញថា ចាំមើលលទ្ធផលនៅជើងទី២...
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមក្រុម Manila Digger FC របស់ហ្វីលីពីន នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាវេលាម៉ោង ៧យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Kim Versales គ្រូបង្វឹកក្រុម Manila Digger បានលើកឡើងថា ជំនួបលើកនេះ គ្មានអ្វីខុសប្លែកឡើយ កាលពីជួបគ្នាក្នុងពូលឡើយ ផ្ទុយពីលោក McConkey Mattew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង...
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមេសានេះ បានធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីចូលរួមការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៧ឆ្នាំ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។ បេសកកម្មរបស់ក្រុមគោព្រៃជំទង់ដឹកនាំដោយក្រុមការងារគ្រូ ដែលសុទ្ធសឹងជាជនជាតិខ្មែរនេះ ធ្វើឡើងក្រោយប្រមូលផ្ដុំហ្វឹកហាត់បានប្រមាណ ២សប្ដាហ៍ និងចម្រាញ់បានកីឡាករ ២៣នាក់ចុងក្រោយ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបប្រកាសកាលពីថ្មីៗ ក្នុងនោះមានកីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី ៦រូប, វិសាខា ៩រូប, ភ្នំពេញក្រោន...