ខេត្ត បន្ទាយមានជ័យ ៖ រយៈពេល២យប់ជាប់គ្នា ពីស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំ និងមហាសប្បាយរីករាយ ម្រាប់ពុកម៉ែបងប្អូន នៅខាងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
យុវជន ម៉ាត់ ស៊ីនីន តំណាងសិស្ស-និស្សិសកម្ពុជា ដែលកំពុងសិក្សានៅប្រទេសកូវ៉ែត រំពឹងជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្រុម Al Kuwait របស់កូវ៉ែត ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League (ACGL) 2025/26 នឹងធ្វើឲ្យពិភពអារ៉ាប់ស្គាល់កាន់តែច្បាស់ពីក្លិបបាល់ទាត់ និងប្រទេសកម្ពុជា។ ការលើកឡើងនេះ ស្របពេលជំនួបវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមតំណាងប្រទេសទាំងពីរ នឹងមកដល់នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ Jaber Al-Ahmad International ស្ថិតនៅរដ្ឋធានីកូវ៉ែត...
ព្រឹត្តិការណ៍ជិះកង់ចម្ងាយ ១,២១២គីឡូម៉ែត្រលើកដំបូងនៅកម្ពុជា ដែលរៀបចំដោយក្លិបកីឡាជិះកង់អូដាកកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយចំណាយពេល ៣យប់ ៤ថ្ងៃ ឬប្រមាណ ៩០ម៉ោង ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍នេះ ជាការបង្ហាញប្រាប់ពិភពលោកថា កម្ពុជាមានសន្ដិភាព សុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង សម្រាប់ភ្ញៀវទេសចរក៏ដូចជាវិនិយោគិនជាតិ និងអន្ដរជាតិ។ ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញបំពាក់មេដាយកិត្តិយសសំណេះសំណាល និងផ្ដល់ការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលបានចូលរួម...
ការចូលរួមការប្រកួតហែលទឹកវ័យចាស់ ឆ្នាំ២០២៦ (Cambodia Master Swimming 2026) ហុចផលចំណេញបំផុតដល់សុខភាព និងផ្តល់ឱកាសជួបជុំជាមួយមិត្តភ័ក្ត្រទាំងខ្មែរ និងបរទេស។ នេះជាការបញ្ជាក់របស់ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោយបញ្ចប់ការប្រកួតកីឡាហែលទឹក វ័យចាស់ ការពីចុងសប្តាហ៍កន្លងទៅ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក បានគូសបញ្ជាក់បន្ថែមទៀតថា អ្វីដែលជាគោលបំណងសំខាន់គឺចង់ផ្តល់ឱកាសដល់មហាជនទំាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា ចូលរួម ស្រលាញ់វិស័យកីឡាហែលទឹក និងសុខភាព និង...
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិបើកដំណើរការហើយ ក្រោមប្រធានបទ៖ «កីឡាដើម្បីសុខភាពកុមារ» ដោយសំដៅបំផុសសកម្មភាពអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានបឋមសិក្សា។ ផ្តល់ឱកាសដល់សិស្សានុសិស្សចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្សដែលមានទេពកោសល្យតំណាងជាតិចូលរួមប្រកួតកីឡាកម្រិតអន្តរជាតិ។ ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ យកការប្រកួតនេះជាការពិនិត្យមើលទេពកោសល្យ និងសមត្ថភាពរបស់កុមារា កុមារីក្នុងការជ្រើសរើសចូលរួមជាមួយសហព័ន្ធរបស់ខ្លួន។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត សហព័ន្ធកីឡាជាតិ ប្រតិភូកីឡារាជធានី...
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារ Daiichi Junior Cup កម្រិតអាយុក្រោម ១២ឆ្នាំ និង១៤ឆ្នាំ ដែលជាមាគ៌ាដ៏សំខាន់ ក្នុងការលើកកម្ពស់សកម្មភាពកីឡាដល់កុមារតាមសហគមន៍ និងរួមចំណែកអភិវឌ្ឍយុវជននៅកម្ពុជា។ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការសម្ពោធជាផ្លូវការការប្រកួតបាល់ទាត់កុមារ Daiichi...
ភាពញញឹម និងសេចក្តីត្រេកអរបានរីកសុសសាយពេញឃុំបានៀវ ខណៈដែលប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៥ ទទួលបានអំណោយដ៏ថ្លៃថ្លានូវអណ្តូងទឹកស្អាតចំនួន ១០ កន្លែង ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ ជាពិសេសក្នុងរដូវប្រាំង។ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមជាមួយក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អណ្តូងទឹកស្អាតជាផ្លូវការ...
កណ្តាល៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥-២០២៦គឺជាការវាស់ស្ទង់កម្រិតបច្ចេកទេស និងទេពកោសល្យរបស់កីឡាករ កីឡាការិនី ក្នុងការចូលរួមប្រកួតតំណាងឲ្យខេត្ត។ នេះជាការបញ្ជាក់ពី ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល ក្នុងពិធីបិទការប្រកួតមធ្យមសិក្សាប្រចាំឆ្នាំ កាលពីម្សិលមិញ នាទីលានទាត់ខេត្តកណ្តាល ។ អភិបាលរងខេត្តកណ្តាល បានបញ្ជាក់បន្ថែមថា ខេត្តកណ្តាលបានរៀបចំការប្រកួតនានាជាច្រើន ដើម្បី ឲ្យ កុមារ យុវជន និងមហាជន ចូលរួមប្រកួតប្រជែង រួមចំណែកអភិវឌ្ឍន៍វិស័យកីឡាខេត្ត...
យោងកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផ្ញើជូនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបអាស៊ីកម្រិតទី៣ (AFC Challenge League) វគ្គផ្ដាច់ព្រ័ត្រត្រូវលេងនៅប្រទេសគូវ៉ែត ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ ប្រភពបានបញ្ជាក់បន្ថែមថាការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្លឹបប្រទេសគូវ៉ែត Al Kuwait SC ជាមួយក្លឹបជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង ធ្វើនៅក្នុងពហុកីឡដ្ឋាន Jaber Al-Mubarak Al-Hamad វេលាម៉ោង៧និង១៥នាទីយប់នៅប្រទេសគូវ៉ែត ត្រូវនឹងម៉ោង...
ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ វី ស្រីខួច បានបង្ហាញខ្លួនជាថ្មី លើសង្វៀនប្រដាល់សកលអាជីពប្រចាំខែ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដោយបានយកឈ្នះកីឡាការិនីអ៊ីរ៉ង់ Sahel ដោយពិន្ទុ តែជ័យជម្នះនេះ ហាក់មិនសូវធ្វើឲ្យកញ្ញាពេញចិត្តនឹងគុណផលខ្លួនសម្រេចបានឡើយ ក្រោយខកខានប្រកួតយូរពេក។ ស្រីខួច បានលើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ខ្លួនបានខកខានប្រកួតប្រដាល់សកល ហើយការត្រឡប់មកវិញនេះ កញ្ញាសង្កេតឃើញកម្លាំងហាក់ថយចុះ ស្របពេលគូប្រកួតមានកាយសម្បទាល្អ សមត្ថភាព និងបច្ចេកទេសល្អផង បានធ្វើឲ្យកញ្ញារាងពិបាក។ តែយ៉ាងណាបើមានឱកាស ស្រីខួច ប្ដេជ្ញាខំប្រឹងហ្វឹកហាត់ និងធ្វើឲ្យបានកាន់តែល្អជាងនេះ។...