ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់...
អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យក្រុមគ្រូពេទ្យដែលបំរើការងារនៅមន្ទីរពេទ្យខេត្តត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាសុខាភិបាលឲ្យមានគុណភាព សុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈជូនអ្នកជំងឺ។ ថ្លែងក្នុងពិធីពិនិត្យវឌ្ឍនភាពនៃការរៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ការវាយតម្លៃ និងប្រឡងប្រណាំងសេវាសាធារណៈគំរូឆ្នាំ២០២៤ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីសុខាភិបាលតាមផ្នែកនីមួយៗ និងក្រុមគ្រូពេទ្យ ត្រូវពង្រឹងនូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋដែលមកពិនិត្យព្យាបាលជម្ងៃនៅមន្ទីរពេទ្យខេត្ត លើចំណេះជំនាញចំណេះដឹងផ្នែកបច្ចេកទេសនិងសីលធម៌វិជ្ជាជីវៈដើម្បីផ្តល់សេវាសុខាភិបាលឲ្យមានគុណភាពគុណធម៌ និងសុវត្ថិភាពជូនអ្នកជំងឺប្រកបដោយភាពសុខសប្បាយ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបន្ថែមទៀតថា...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់សហគមន៍ស្វាយចន្ទី និងម្រេច ត្រៀមខ្លួនក្នុងការចូលរួមជាមួយគម្រោង “ភាពជាដៃគូ រវាងសហភាពអឺរ៉ុប និងកម្ពុជា ដើម្បីកសិកម្ម និងប្រព័ន្ធស្បៀងមាននិរន្តរភាព (EU-CAPSAFE)” ដើម្បីទទួលបានទុនក្នុងការវិនិយោគបន្ថែម។ ក្នុងពិធីបិទគម្រោង “ការពង្រឹងប្រព័ន្ធកសិកម្មបន្សំាអាកាសធាតុ (CRAS)” និងបើកគម្រោង “ភាពជាដៃគូ រវាងសហភាពអឺរ៉ុប និងកម្ពុជា ដើម្បីកសិកម្ម និងប្រព័ន្ធស្បៀងមាននិរន្តរភាព (EU-CAPSAFE)”...
ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាអះអាងថា គ្រប់សាសនា គឺសុទ្ធតែជាប្រភពនៃគុណតម្លៃសម្រាប់អប់រំសង្គមមនុស្សឲ្យបានល្អ។ ការថ្លែងរបស់ឯកឧត្តម ឈួរ សុបញ្ញា យ៉ាងដូច្នេះក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងកិច្ចសន្ទនា អន្តរជំនឿ ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្ត ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គឡានឆាង, ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមដោយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរតាមបណ្តាខេត្ត...
សាលារៀនមួយចំនួននៅរាជធានីភ្នំពេញ បច្ចុប្បន្នកំពុងផ្តោតលើការបង្រៀនកុមារឱ្យចេះពីការប្រតិបត្តិសាសនា។ ជាក់ស្ដែងសាលារៀនរៀនខ្លះ បានបង្រៀនកុមារឱ្យចេះ ពីពិធីរាប់បាត្រ វេរចង្ហាន់ជូនព្រះសង្ឃ ស្របពេលដែលពិធីកាន់បិណ្ឌ និងភ្ជំបិណ្ឌ ខិតចូលមកដល់នាពេលខាងមុខ។ សាលារៀនមួយចំនួន ពិសេសសាលាកម្រិតបឋមសិក្សា បានផ្តោតការយកចិត្តទុកដាក់ទាំងការបណ្ដុះបណ្ដាលចំណេះដឹង និងបំណិនពីការរស់នៅ ក៏ដូចជាការប្រតិបត្តិសាសនា ដើម្បីឱ្យកុមារស្វែងយល់តាំងពីវ័យក្មេង។ សម្រាប់សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្ដីហ៊ុន នាងព្រែកកំពឹស បានតម្រូវឱ្យមានការបង្រៀនគ្រប់ថ្នាក់រៀន ពីការប្រតិបត្តិសាសនា។ ជាក់ស្ដែង នៅថ្ងៃនេះ លោក ផុន ណាត ជានាយកសាលា បាននិមន្តព្រះសង្ឃដើម្បីរៀបចំពិធីរាប់បាត្រ...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ បានបន្តដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប លើកទី៣ ដើម្បីពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ខាងមុខ។ មានប្រសាសន៍បើកកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានឲ្យដឹងថា នេះជាលើកទី៣ នៃកិច្ចប្រជុំក្នុងក្របខ័ណ្ឌត្រីភាគី ខណៈពេលសមាជិក សមាជិកាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក៏បានប្រជុំជាលក្ខណៈផ្ទៃក្នុងរៀងៗខ្លួន ក្នុងនោះភាគីកម្មករនិយោជិតបានប្រជុំចំនួន ២ដង និងភាគីនិយោជកក៏បានប្រជុំ...
រដ្ឋាភិបាល បាននិយាយថា ប្រទេសហូឡង់ នឹងបង្កើនការចំណាយលើវិស័យការពារជាតិច្រើនជាង១០ភាគរយនៅឆ្នាំក្រោយ ដោយវិនិយោគលើរថក្រោះ យន្តហោះចម្បាំង នាវាចម្បាំង និងប្រព័ន្ធការពារដែនអាកាសថ្មីៗ ក្នុងការជំរុញមួយដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួនទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខ។ រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចំណាយលើវិស័យការពារជាតិ នឹងកើនឡើង ២,៧ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ruben Brekelmans បាននិយាយថា ការគំរាមកំហែងថ្មីៗ ទាមទារឱ្យមានសកម្មភាព។ ការវាយលុកដ៏ឃោរឃៅរបស់រុស្ស៊ីនៅអ៊ុយក្រែន បង្ហាញពីការវាយប្រហារលើសម្ព័ន្ធមិត្តសម្ព័ន្ធយោធាណាតូ គឺមិនអាចនៅពិចារណាបានទៀតឡើយ។ លោកនិយាយថា...
បណ្ដាមេដឹកនាំអាហ្រ្វិករាប់សិបនាក់ បានជួបជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នៅទីក្រុងប៉េកាំងសម្រាប់កិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃទីថ្ងៃទី៤ដល់៦កញ្ញាសប្ដាហ៍នេះ ដែលបង្ហាញពីឥទ្ធិពលរបស់ចិននៅក្នុងទ្វីប ដែលខ្លួនសង្ឃឹមថានឹងក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់ក្នុងការរុញច្រានប្រឆាំងនឹងសណ្តាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក។ លោកប្រធានាធិបតីចិន Xi Jinping បានសន្យាជាមួយមេដឹកនាំទាំងនោះពីការផ្ដល់ជំនួយជាប្រាក់កម្ចីរាប់ពាន់លានដុល្លា និងការវិនិយោគលើវិស័យឯកជនក្នុងរយៈពេលបីឆ្នាំខាងមុខ និងបានលើកឡើង ថាមិត្តភាពជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងអស់ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន ត្រូវបានលើកកម្ពស់ រហូតដល់កម្រិតយុទ្ធសាស្ត្រ។ លោកបានថ្លែងក្នុងពិធីបើកវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកថា យើងឈរប្រកៀកស្មាគ្នា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់យើងយ៉ាងរឹងមាំ។ ប្រទេសចិន បានក្លាយជាតួអង្គសំខាន់មួយនៅក្នុងទ្វីបអាហ្រ្វិក ចាប់តាំងពីវេទិកានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០។ក្រុមហ៊ុនរបស់ខ្លួន បានវិនិយោគយ៉ាងច្រើនក្នុងការជីកយករ៉ែសម្រាប់ធនធានដែលឧស្សាហកម្មចិនត្រូវការ ហើយធនាគារអភិវឌ្ឍន៍របស់ខ្លួន បានផ្តល់ប្រាក់កម្ចីដើម្បីសាងសង់ផ្លូវដែក ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត...
យន្តហោះមួយគ្រឿងដែលផ្ទុកវ៉ាក់សាំងជំងឺអុតស្វា(mpox) ដំបូង បានចុះចតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃព្រហស្បតិ៍។ កុងហ្គោ គឺជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺអុតស្វា ដែលជំរុញឱ្យអង្គការសហប្រជាជាតិ ប្រកាសគ្រាអាសន្នសុខភាពសាធារណៈជាសកល។ មន្ត្រីសហភាពអឺរ៉ុប ម្នាក់បាននិយាយថា ការដឹកជញ្ចូនលើកដំបូងមានចំនួន ៩៩.០០០ ដូស ផលិតដោយក្រុមហ៊ុន Bavarian Nordic។ វ៉ាក់សាំង ត្រូវបានផ្តល់ជំនួយដោយសហភាពអឺរ៉ុប។ លោក និយាយថាការដឹកជញ្ជូនជើងផ្សេងទៀតនៅថ្ងៃសៅរ៍ នឹងនាំមកនូវចំនួនសរុបដល់ ២០០.០០០ដូស ក្នុងគោលបំណងដើម្បីទទួលបាន វ៉ាក់សាំង៥៦៦.០០០ដូស ទៅកាន់កន្លែងណាដែលត្រូវការច្រើនបំផុតនៅក្នុងតំបន់។ ដោយកង្វះវ៉ាក់សាំងជំងឺអុតស្វា(mpox)...
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) ថា មេបញ្ជាការកងកម្លាំងអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក នឹងនិយាយទៅកាន់មេបញ្ជាការភាគខាងត្បូងនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយមានគោលបំណងទប់ស្កាត់ការយល់ច្រឡំខាងយោធាណាមួយរវាងប្រទេសមហាអំណាចទាំងពីរ។ ការលើកឡើងរបស់លោក នីកូឡាស បឺនស៍ (Nicholas Burns) នេះបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីខែមុនដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ដែលបានជួបជាមួយទីប្រឹក្សាយោធានាំមុខរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង (Xi...