អ្នកចូលនិវត្តន៍ច្រើននាក់ បានប៉ះទង្គិចជាមួយនគរបាលបង្ក្រាបកុបកម្ម ក្នុងអំឡុងការតវ៉ាមួយ ដែលបានធ្វើឡើងនៅទីក្រុង Buenos Aires កាលពីថ្ងៃពុធ ប្រឆាំងទៅនឹងការប្រើសិទ្ធិវ៉េតូរបស់ប្រធានាធិបតី លោក Javier Milei លើកំណែទម្រង់សោធននិវត្តន៍ ដែលនឹងបង្កើនប្រាក់សោធននិវត្តន៍របស់ពួកគេ ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងៗទៀត។ នគរបាលបង្ក្រាបកុប្បកម្ម បានរារាំងក្រុមអ្នកតវ៉ានៅជិតអគារសភាជាតិ ខណៈក្រុមអ្នកចូលនិវត្តន៍ បានរុញច្រាន និងវាយទម្លាយខែលការពាររបស់នគរបាល។ មនុស្សជាច្រើន បានស្រែកពាក្យស្លោក និងកាន់ស្លាកសញ្ញាសរសេរថា «កុំបង្កបញ្ហាដល់មនុស្សចាស់» ដោយទាមទារសិទ្ធិនៃការចូលនិវត្តន៍របស់ពួកគេ។ ការចេញផ្សាយនៅលើសារព័ត៌មានផ្លូវការរបស់ប្រទេស បាននិយាយថា...
ប្រភពពីមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមមន្ត្រីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) កំពុងថ្លឹងថ្លែងថាតើត្រូវពង្រឹងការហាមឃាត់សិទ្ធិជ្រកកោនដើម្បីរក្សាកម្រិតទាបនៃការឆ្លងដែនខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ឱ្យកាន់តែតឹងតែងឬយ៉ាងណា ចាប់តាំងពីបម្រាមនេះចូលជាធរមានក្នុងខែមិថុនា មក។ ការហាមប្រាមនេះអាចនឹងត្រូវបានដកចេញ ប្រសិនបើចំនួនជនអន្តោប្រវេសន៍ដែលចាប់ខ្លួនបានពីការឆ្លងកាត់ព្រំដែនភាគខាងត្បូងដោយខុសច្បាប់ ធ្លាក់ចុះក្រោមកម្រិតមធ្យម ១.៥០០នាក់ក្នុងមួយថ្ងៃ សម្រាប់រយៈពេលមួយសប្តាហ៍។ មន្ត្រីក្រសួង DHS បាននិយាយថា វិធានការដែលកំពុងពិភាក្សានេះនឹងមើលឃើញការអូសបន្លាយពេលវេលាដែលចំនួនមនុស្សចាប់ខ្លួនបានត្រូវតែស្ថិតក្រោមកម្រិតកំណត់នោះ រហូតដល់ជាច្រើនសប្តាហ៍។ កម្រិត ១.៥០០នាក់នោះមិនទាន់ឈានដល់នៅឡើយទេ។ កាលពីខែកក្កដា កងល្បាតព្រំដែនអាមេរិកបានចាប់ជនអន្តោប្រវេសន៍ជាមធ្យម...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រហូតដល់ថ្ងៃនេះ មានបងប្អូនប្រជា ពលរដ្ឋជាង៤០ម៉ឺននាក់ហើយ ដែលបានចូលរួមមូលនិធិជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន ដោយទទួលបានថវិកាជិត ២០លានដុល្លារអាមេរិក។ ក្នុងឱកាសអញ្ជើញក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ចលនាជាតិ និយម និងសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុង...
មុនពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ លោក Danny Danon បានរិះគន់ក្រុមប្រឹក្សា ចំពោះការអនុម័តសេចក្តីសម្រេចចំនួន៤ចាប់តាំងពីថ្ងៃទី៧ ខែតុលា ដោយគ្មានការថ្កោលទោសក្រុមហាម៉ាស ចំពោះសកម្មភាពរបស់ពួកគេ។ លោកបានបញ្ជាក់ថា មហាសន្និបាត ក៏បានអនុម័តសេចក្តីសម្រេចចំនួនពីរ ដែលមិននិយាយអំពីក្រុមហាម៉ាស ហើយគ្រាន់តែសំដៅមិនច្បាស់លាស់លើការដោះលែងចំណាប់ខ្មាំង ដោយមិនបញ្ជាក់ពីទង្វើរបស់ក្រុមហាម៉ាស។ លោក Danon បានអំពាវនាវឱ្យមានការអនុម័តសេចក្តីសម្រេចច្បាស់លាស់ ដែលមានការថ្កោលទោសក្រុមហាម៉ាស ចាត់ទុកពួកគេថាជាអង្គការភេរវកកម្ម និងទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំង។ នៅក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ លោក...
មន្ត្រីសហរដ្ឋអាមេរិកមួយរូបបានប្រាប់សារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនលោក ម៉ៃឃើល ឆេស (Michael Chase) ឧបការីរងក្រសួងការពារជាតិទទួលបន្ទុកលើបញ្ហាប្រទេសចិន តៃវ៉ាន់ និងម៉ុងហ្គោលី ទៅកាន់វេទិកាសន្តិសុខប្រចាំឆ្នាំកំពូលរបស់ប្រទេសចិននៅពាក់កណ្តាលខែកញ្ញានេះ។ ការជ្រើសរើសយកលោក Chase ពុំត្រូវបានរាយការណ៍ទេ។ លោកមានឋានៈខ្ពស់ជាងមន្ត្រីអាមេរិក ដែលធ្លាប់បានចូលរួមវេទិកា ហ្សាំងសាន (Xiangshan) កាលពីឆ្នាំមុន ប៉ុន្តែឋានៈរបស់លោកគឺស្របតាមបទដ្ឋានប្រវត្តិសាស្ត្រសម្រាប់មន្ទីរបញ្ចកោណ។ ឧបការីរងក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសម្រាប់ប្រទេសចិនលោក ឆាត សាប្រាចា(Chad Sbragia) បានចូលរួមវេទិកានេះក្នុងឆ្នាំ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងថា គណៈមេធាវីគឺជាតួអង្គយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គម តាមនីតិរដ្ឋ ជួយការពារក្តីជូនជនក្រីក្រ និងជួយជនងាយរងហានិភ័យងាយរងគ្រោះដោយឥតគិតថ្លៃ ការជួយពិគ្រោះផ្តល់យោបល់ដល់ជនក្រីក្រ កម្មករ និយោជិត និងគ្រូបង្រៀនដោយឥតគិតថ្លៃជាដើម។ នៅក្នុងឱកាសអញ្ជើញក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាល...
តំណាងមេធាវី ដែលជាអ្នកស្រាវជ្រាវ អ្នកចេះច្បាប់បានអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA គ្មានការកាត់ទឹកដីកម្ពុជាឲ្យវៀតណាមនោះឡើយ។ នេះគឺជាការបញ្ជាក់ពីតំណាងមេធាវីដែលបានទទួលវិញ្ញាបនបត្រសិស្សមេធាវី និងសិក្ខាកាមមេធាវីក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ តំណាងមេធាវី បានអះអាងថា កិច្ចសហប្រតិបត្តិការក្របខណ្ឌបែបនេះ មិនមែនមានតែកម្ពុជា ឡាវ និងវៀតណាមនោះទេ គឺបណ្តាប្រទេសផ្សេងក្នុងតំបន់អាស៊ាន អាស៊ី និងអឺរ៉ុបជាដើម ក៏បង្កើតកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជួយគ្នាទៅវិញទៅមកដើម្បី...
ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់កណ្តាលខាងត្បូង Central South សហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សូ វិសុទ្ធី ប្រធានក្រុមការងារ រួមជាមួយសមាជិកសមាជិការ បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនកម្ពុជា ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជា តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ តបតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន...
កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់សេងយ៉ុង (Zheng Yong) នៅរាជធានីភ្នំពេញ រីករាយចូលរួមបរិច្ចាគថវិកាជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះស្រាលាញ់ជាតិ និងចង់ជួយអភិវឌ្ឍន៍តំបន់ព្រំដែន។ លោក ចំរើន តុលា កម្មកររោងចក្រសេងយ៉ុង (Zheng Yong) បានបង្ហាញការសប្បាយចិត្ត ចំពោះរាជរដ្ឋាភិបាល ដែលបានរៃអង្គាសជាថវិកាដើម្បីធ្វើការអភិវឌ្ឍផ្លូវតាមតំបន់ព្រំដែន។ ក្នុងនាមជាប្រជាពលរដ្ឋមួយរួបលោកបានចូល រួមថវិកាដោយស្ម័គ្រចិត្តដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនតំបន់ព្រំដែនឱ្យកាន់តែមានភាពរីកចម្រើន អ៊ូរអរកាន់តែខ្លាំង។ លោកចំរើន តុលា និយាយថា៖«ខ្ញុំបានចូលរួមជាថវិកាជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសាលារៀន...
លោកស្រី Kamala Harris និងលោក Donald Trump បានសម្រុកធ្វើយុទ្ធនាការជាថ្មីនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្ដាហ៍នេះ ខណៈការស្ទង់មតិថ្មីបង្ហាញថាការប្រកួតប្រជែងតំណែងកៅអីសេតវិមាននៅតែស្ថិតកំពុងក្ដៅគគុក មិនដល់មួយសប្តាហ៍មុនការជជែកដេញដោលដំបូងដ៏សំខាន់របស់បេក្ខជនប្រធានាធិបតី។ លោកស្រីអនុប្រធានាធិបតី Harris ដែលបានធ្វើឱ្យក្តីសង្ឃឹមរបស់គណបក្សប្រជាធិបតេយ្យរស់ឡើងវិញក្នុងរយៈពេលជាង ២ ខែរហូតដល់ការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា នឹងបង្ហាញការលើកលែងពន្ធដែលបានស្នើឡើងសម្រាប់អាជីវកម្មខ្នាតតូច ខណៈលោកស្រីបញ្ចេញគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រដ្ឋ New Hampshire ។ ទន្ទឹមនឹងនេះដែរ លោក Trump បានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលបានថតទុកនៅលើបណ្ដាញសារព័ត៌មាន Fox...