ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា គណៈមេធាវីគឺជាតួអង្គយ៉ាងសំខាន់ក្នុង ការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ ជួយការពារក្តីជូនជនក្រីក្រ និងជួយជនងាយរង ហានិភ័យងាយរងគ្រោះដោយឥតគិតថ្លៃ...
ភំ្នពេញ ៖ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានទទួលស្វាគមន៍លោក Gary Narkevich សេនានុព័ន្ធរងស៊ើបអង្កេតសន្តិសុខមាតុភូមិ របស់សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា Homeland Security Investigation (HSI) និងទទួលយកជំនួយឧបករណ៍បច្ចេកទេស X-ray សម្រាប់ការស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ គួរបញ្ជាក់ថា កន្លងមកស្ថាប័នអនុវត្តច្បាប់សហរដ្ឋអាមេរិកនិងកម្ពុជា...
កោះកុង៖ ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះជួយសង្គ្រោះស្ត្រីសម្រាលកូននៅលើទូកដោយសុវត្ថិភាព ក្នុងកំឡុងពេលធ្វើដំណើរនៅលើផ្ទៃសមុទ្រមកកាន់មន្ទីរពេទ្យ។។ ស្រ្តីដែលសម្រាលកូនលើទូក ហើយត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះកាលពីម៉ោង៤ទាបភ្លី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ មានឈ្មោះ នឿន ស្រីនី អាយុ២៧ឆ្នាំ រស់នៅភូមិកោះស្រឡៅ (នៅលើកោះ) ឃុំកោះកាពិ ស្រុកកោះកុង។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងព្រឹកថ្ងៃទី៤ ខែកញ្ញានេះថា បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋថាស្ត្រីខាងលើ...
ការប្រឡងសញ្ញាបត្រ បឋមភូមិ សម្រាប់សិស្សថ្នាក់ទី៩ កំពុងប្រព្រឹត្តិទៅទូទាំងប្រទេស រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៤។ ការប្រឡងនេះ ជាការទទួលខុសត្រូវទាំងស្រុងរបស់សាលារៀននីមួយ ទាំងការតាក់តែងវិញ្ញាសា ការប្រឡង ក៏ដូចជាការធ្វើកំណែ បូកស្រង់ពិន្ទុ និងប្រកាសលទ្ធផល។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាការប្រឡងបញ្ចប់ថ្នាកអនុវិទ្យាល័យ...
គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស...
សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា រយៈពេលប្រមាណ៩ខែកន្លងមកនេះ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងជំនាញបានបង្ក្រាបគ្រឿងញៀនជាង ៧ពាន់ករណី និងបានដកហូតវត្ថុតាងថ្នាំញៀនជិត ៦តោន។ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានប្រាប់ BTV ឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែកញ្ញា...
ក្រោយរាជរដ្ឋាភិបាលបានប្រកាសឱ្យពលរដ្ឋចុះឈ្មោះទៅលេងកម្សាន្តតាមបណ្ដាខេត្តទិសឦសាន នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋ សិស្ស និស្សិតជាង ៧០០នាក់ហើយ ដែលបានចុះឈ្មោះទៅលេងកម្សាន្ត ខណៈចំនួនការចុះឈ្មោះកំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា បានថ្លែងប្រាប់...
ភ្នំពេញ៖ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១ ខែកញ្ញានេះ នៅប្រទេសកូរ៉េ គឺជាអំពើក្បត់ជាតិមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលមានមេដឹកនាំជ្រុលនិយមជនក្បត់ជាតិបីជំនាន់ ជាអ្នកនៅពីក្រោយខ្នង ដែលពលរដ្ឋមានការយល់ដឹងត្រូវដកខ្លួនចេញពីសកម្មភាពខុសច្បាប់នេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាលើកឡើងថា ការចូលរួមសម្តែងមតិ ទាមទារ ឬតវ៉ាណាមួយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើកូដកម្ម ឬកុបកម្មជាដើមនោះ គឺជារឿងខុសច្បាប់ទាំងស្រុង។ លោកថ្លែងថា៖«បើសិនជាបងប្អូនពលករ ក៏ដូចជាកម្មករ ឬក៏ជនណាក៏ដោយ ដែលចូលរួមជាមួយសកម្មភាពធ្វើកូដកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតនេះ គឺជារឿងក្បត់ជាតិ គឺជារឿងខុសច្បាប់ទាំងស្រុង គឺជារឿងដែលច្បាប់មិនអនុញ្ញាត...
ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានរាជានុម័តតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីនៅថ្ងៃអាទិត្យ ១៨ សីហានេះ ពីរថ្ងៃបន្ទាប់ពីសភាបានជ្រើសរើសលោកស្រី ដោយត្រួសត្រាយផ្លូវសម្រាប់លោកស្រីដើម្បីបង្កើតគណៈរដ្ឋមន្ត្រីក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ ការរាជាអនុម័តរបស់ព្រះមហាក្សត្រ ដែលជាទម្រង់បែបបទមួយ ត្រូវបានអានដោយលេខាធិការសភាតំណាងរាស្រ្ត លោក Apat Sukhanan ក្នុងពិធីមួយនៅទីក្រុងបាងកក។ ដោយស្លៀកពាក់ឯកសណ្ឋានផ្លូវការ និងអមដំណើរដោយឪរបស់លោកស្រីគឺលោក Thaksin លោកស្រី Paetongtarn បានលុតជង្គង់គោរព្រះឆាយាល័ក្ខណ៍ របស់ព្រះបាទ Vajiralongkorn មុនពេលថ្លែងសុន្ទរកថាខ្លីមួយដោយថ្លែងអំណរគុណដល់ព្រះមហាក្សត្រ និងតំណាងប្រជាជនដែលបានគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រី។...
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលកៅស៊ូDBST ដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន៥ខ្សែ ប្រវែងសរុប៩៨ ៨៨០ម ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។...