ព័ត៌មាន
កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៥៣ មានទុនសរុបជាង ១,២ ពាន់លានដុល្លារអាម៉េរិក
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ សីហា ឆ្នាំ ២០២៤ បានអនុម័តគម្រោងថ្មីចំនួន ៤៦ និងគម្រោងពង្រីកផលិតកម្មចំនួន ៧ មានទុនវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះចិនវិនិយោគជាប់លំដាប់លេខរៀងទី១ បានរួមចំណែកជាង ៨៤ ភាគរយ ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៩ ភាគរយ នៃទុនវិនិយោគសរុប។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍វិនិយោគនៅក្នុងខែ សីហា ឆ្នាំ ២០២៤ ក្នុងនោះបានអនុម័តគម្រោងថ្មី ចំនួន ៤៦ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៧ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ជាង ១,២ ពាន់លានដុល្លារ អាម៉េរិក ដោយអាចបង្កើតការងារបានប្រមាណ ៣៣ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប, គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស មានចំនួន ២២ គម្រោង។
ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ ប្រចាំខែ សីហា នេះ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោង ពង្រីកផលិតកម្មរបស់គម្រោងវិនិយោគ បង្កើតសណ្ឋាគារផ្កាយ ៥ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគបន្ថែម ៨០ លានដុល្លារអាម៉េរិក, គម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគបង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វ ស្ថិត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ១៩ លានដុល្លារអាម៉េរិក, គម្រោងពង្រីកបន្ថែមមុខសញ្ញា ផលិតកម្ម កែច្នៃផលិតផលពាក់កណ្ដាលសម្រេច Gelatine Granule ដែលជាផលិតផលបច្ចុប្បន្ន របស់ក្រុមហ៊ុន ទៅជាផលិតផល សម្រេចជាច្រើនផ្សេងទៀតស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគបន្ថែម ២៨ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគ បង្កើតកសិដ្ឋានបង្កាត់ពូជ និងចញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងៗ និងរោងចក្រកែច្នៃផលិតចំណីសត្វ និងមន្ទីរពិសោធន៍ មានទីតាំង ស្ថិតនៅស្រុកដំណាក់បង្អើរ ខេត្តកែប មានទុនវិនិយោគជាង ២៥ លានដុល្លារអាម៉េរិកផងដែរ។
ដោយឡែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិល មានទីតាំងស្ថិត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន ៨០ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ត មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អី ស្នួល ក្នុងទុនវិនិយោគ ៤៣០ លានដុល្លារអាម៉េរិក,3. គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគ ជាង ២៥៦ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទ គ្មានជាតិអាល់កុល ស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងទុនវិនិយោគជាង ៤០ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣