ព័ត៌មាន
NEA បន្តបើកវគ្គបណ្តុះបណ្តាលជំនាញទន់ដល់យុវជន ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្មក្នុងស្រុក
រហូតមកដល់ពេលនេះក្រៅពីវេទិកាការងារ ការចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ ក៏ដូចការរៀបចំពិព័រណ៍ការងារជាដើម ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅតែបន្តរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ដោយឥតគិតថ្លៃ ជូនដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្មកើនឡើង ក៏ដូចជាបំពេញតម្រូវការរបស់ភាគីនិយោជក។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គិតចាប់ពីដើមខែមករា រហូតមកដល់បច្ចុប្បន្ននេះ មានយុវជនជាច្រើនរយនាក់ បានចាប់អារម្មណ៍ និងចុះឈ្មោះដើម្បីទទួលការបណ្តុះបណ្តាលជំនាញទន់នេះ ដែល NEA តែងតែរៀបចំជារៀងរាល់សប្តាហ៍ក្នុងថ្ងៃអង្គារ។ លោកបានបន្តថា មូលហេតុដែល NEA នៅតែបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីជួយនិយោជិត ឲ្យរៀនសូត្រយ៉ាងរហ័ស និងអនុវត្តកិច្ចកាន់តែមានប្រសិទ្ធភាព និងធ្វើឲ្យកន្លែងការងារកាន់តែមានការអភិវឌ្ឍថ្មី។ លើសពីនេះទៀត គឺជួយនិយោជិតឲ្យបង្កើតនូវប្រព័ន្ធ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលជួបប្រទះក្នុងការងារ និងជីវិតប្រចាំថ្ងៃជាដើម។

លោកប្រធានមជ្ឈមណ្ឌល បានបញ្ជាក់ថា មុនចូលក្នុងទីផ្សារការងារ យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ចាំបាច់ត្រូវតែត្រៀមខ្លួន និងគួរតែចូលរួមការបណ្តុះបណ្តាលជំនាញទន់ ដោយសារជំនាញ់ទន់ជួយបង្កើនចំណេះដឹងរបស់បុគ្គលម្នាក់ៗក្នុងការរក្សាការងារ សំដៅជំរុញឲ្យមានវឌ្ឍនភាពនៅក្នុងក្រុមហ៊ុន និងការងារផ្សេងៗ ព្រមទាំងដោះស្រាយបញ្ហានៃការផ្លាស់ប្តូរបច្ចេកវិទ្យា និងតម្រូវតាមស្ថានភាពទីផ្សារការងារ។ លោកបន្ថែមទៀតថា ជំនាញ់ទន់នេះ ដើរតួនាទីយ៉ាងសំខាន់ ដូចជា ៖ ការដឹកនាំមនុស្ស, ការគ្រប់គ្រប់សកម្មភាព , ការគ្រប់គ្រងធនធាន និងការគ្រប់គ្រងព័ត៌មាន។
យោងតាមរបាយការណ៍ព័ត៌មានទីផ្សារការងារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារកម្ពុជា ឆ្នាំ២០២៤ ជំនាញទន់ចំនួន៧ ដែលចាំបាច់ មានដូចជា៖ ជំនាញធ្វើការងារជាក្រុម, ជំនាញដោះស្រាយបញ្ហា, ជំនាញរៀបចំផែនការ , ជំនាញសម្របសម្រួលជាមួយអតិថិជន , ជំនាញរៀនការងារថ្មីបានលឿន និងឆាប់ចេះ , ជំនាញទំនាក់ទំនង និងជំនាញភាសាបរទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា