ព័ត៌មាន
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរបានយ៉ាងល្អ
នៅទីក្រុងសែអ៊ូលព្រឹកថ្ងៃទី១០កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ កម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយនឹងឯកឧត្តម អ៊ូ វ៉ន់ ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។
ឯកឧត្តម ប្រធានរដ្ឋសភាកូរ៉េ បានសំដែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោនិងគណៈប្រតិភូ ដែល បានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ជាពិសេសគឺបានអញ្ជើញទៅវិមានរដ្ឋសភាកូរ៉េ។ ឯកឧត្តមបានកោតសរសើរ ចំពោះការដឹកនាំរបស់សម្ដេចដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានា យករដ្ឋមន្ត្រីអស់រយៈពេលដ៏យូរ ដែលនាំប្រទេសមករកសុខសន្តិភាពនិងមានការរីកចម្រើនហើយក្នុងឱកាសនេះឯកឧត្តមបានសូមអបអរសាទរជាថ្មីចំពោះសម្ដេចតេជោដែលត្រូវបានជ្រើសរើសជាប្រធានព្រឹទ្ធសភានៅឆ្នាំនេះ។
បើតាមឯកឧត្តម ស៊្រី ថាមរ៉ុង្គ ប្រតិភូអមដំណើរសម្តេចតេជោបានឱ្យដឹងថា ភាគីកូរ៉េបានអរគុណចំពោះសម្តេចតេជោ ដែលបាននាំមកនូវការកសាងទំនាក់ទំនងរវាងប្រទេសទាំង២បានយ៉ាងល្អ។
ឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោប្រធានព្រឹទ្ធសភាពផងដែរដែលឯកឧត្តមបានដឹងថាសម្ដេចបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការកសាងទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េនិងកម្ពុជាដោយបានស្ដារនូវទំនាក់ទំនងឡើងវិញនៅឆ្នាំ ១៩៩៧ ហើយឯកឧត្តមសង្ឃឹមថាទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរសាធារណៈរដ្ឋកូរ៉េនិងកម្ពុជានឹងកាន់តែរីកចម្រើនថែមទៀតនៅពេលអនាគត។
ឯកឧត្តមក៏បានជម្រាបជូនសម្ដេចផងដែរថាកម្ពុជាបានបង្កើតឡើងហើយ នូវសមាគមមិត្តភាពព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជា ជាមួយនឹងសភានៃសាធារណរដ្ឋកូរ៉េ ឱ្យឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការបង្កើតស្វាគមនេះឡើងហើយឯកឧត្តមមានការសោកស្ដាយដែលខាងភាគីកូរ៉េមិនទាន់បានបង្កើតឡើងនៅឡើយ ហើយសន្យាថានឹងបង្កើតឡើងនៅពេលឆាប់ៗនេះ។
ឯកឧត្តមបានសម្ដែងនូវការពេញចិត្តនិងរីករាយនៅការកើតឡើងទំនាក់ទំនងវិស័យពាណិជ្ជកម្មនិងកិត្តិយោគដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានការកើតឡើងយ៉ាងខ្លាំង ហើយការបង្កើតនៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកន្លងមក និងបានបង្ករលក្ខណៈកាន់តែងាយស្រួល សម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង២០០បានទៅចូលរួម វិនិយោគនៅកម្ពុជា។ ឯកឧត្តមក៏បានស្នើសុំ សម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និងសម្រួលដល់ការវិនិយោគរបស់សាធារណរដ្ឋកូរ៉េផងដែរ ដើម្បីអាចឲ្យពួកគេមានលទ្ធភាពពង្រីកនៅទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការបង្កើនការវិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយការឯកភាពគ្នាបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុនកូរ៉េដែលបានព្រមព្រៀងក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីកន្លងមក ភាគីកូរ៉េនឹងពិចារណា រៀបចំបង្កើតឡើងនូវតំបន់សេដ្ឋកិច្ចពិសេសនេះ។ ឯកឧត្តមបន្តថា កូរ៉េនិងបន្តដល់តួនាទីសំខាន់ក្នុងការផ្ទាល់នៅគំរោងODA ដើម្បីគាំទ្រដល់ការរីកចម្រើននិងការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ ហើយតាមអង្គការ កយ កា របស់កូរ៉េ ក៏បានចូលរួមចំណែកនៅក្នុងការដោះមាននិងគម្រោងជាច្រើនទៀត។នៅពេលបច្ចុប្បន្នក៏ដូចជាអនាគត។
ឯកឧត្តមក៏បានសម្ដែងនូវការរីករាយចំពោះកិច្ចសហប្រតិបត្តិការនានាដែលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុហើយឯកឧត្តមសង្កេតឃើញថាប្រទេសកម្ពុជាបានខិតខំយ៉ាងច្រើន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េក៏បាននិងកំពុងគាំទ្រនូវគម្រោងរបស់កម្ពុជាក្នុងការកាត់បន្ថយឧស្ម័នដែលកើតចេញពីផ្ទះកញ្ចក់និង សកម្មភាពនានានៃគម្រោងមេគង្គផងដែរ និងរីករាយដែលបានឃើញទំនាក់ទំនងរវាងប្រជាជននៅប្រជាជនមានការផ្លាស់ប្ដូរឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩ ជាពិសេសប្រជាជនកូរ៉េបានទៅទស្សនកិច្ចប្រាសាទរអង្គរវត្ដនិងខិតខំធ្វើយ៉ាងណាសម្រួលសេវាទេសចរណ៍ដើម្បីប្រជាជនកម្ពុជាបានទៅទស្សនកិច្ចនៅកូរ៉េផងដែរហើយសង្ឃឹមថាទំហំទេសចរនៃប្រទសទាំង២នឹងមានការកើនឡើង។ទន្ទឹមនេះរដ្ឋាភិបាលកូរ៉េក៏បាននិងកំពុងជួយសម្រួលដល់ការ រស់នៅរបស់ប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េប្រមាណជា៦ម៉ឺននាក់ ដោយកែសម្រួលលក្ខខណ្ឌការងារ ប្រកបដោយសន្តិភាព និងការពារពលករទាំងនោះឲ្យបានត្រឹមត្រូវ។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភាកូរ៉េ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចជាលើកដំបូងក្នុងឋានៈជាអង្គការនីតិបញ្ញត្តិ។ សម្ដេចក៏បានអបអរសាទរ ឯកឧត្តម អ៊ូ វ៉ន់ស៊ីក ដែលត្រូវបានតែចង់ជាប្រធានរដ្ឋសភាកន្លងមក និង បានថ្លៃអំណរគុណ ដែលឯកឧត្តមប្រធានរដ្ឋសភាពកូរ៉េបានសម្ដែងនូវការលើកទឹកចិត្តឲ្យមាន ការរីកចម្រើនថែមទៀតនាយទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េនិងកម្ពុជា។ សម្ដេចក៏បានសម្ដែងនៅក្រោយរីករាយផ្ទាល់តែចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរដែលត្រូវបានលើកកម្ពស់ដល់ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ ហើយសម្ដេចក៏បានរំលឹកផងដែរថាការផ្ដួចផ្ដើមឲ្យមានទំនាក់ទំនងឡើងវិញរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េពិតជាមិនងាយស្រួលទេ។ហើយដែលសម្ដេចបានតស៊ូស្វះស្វែងខិតខំធ្វើឲ្យទំនាក់ទំនងចាប់តាំងពីឆ្នាំ១៩៩៦មកធ្វើឲ្យទំនាក់ទំនងនេះមានការរីកចម្រើនឡើងវិញហើយរហូតដល់ពេលនេះយើងមានការរីកចម្រើនទាំងក្នុងវិស័យសេដ្ឋកិច្ចនិងនយោបាយ។សម្តេចពិតជាមានមោទនភាពដែលខ្លួនសម្តេចផ្ទាល់ជាស្ថាបនិក បានរួមចំណែក កសាងនៅទំនាក់ទំនងនេះហើយពេញចិត្តចំពោះការរីកលូតលាស់លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះដែរសម្ដេចតេជោក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េដែលបានរួមចំណែកនិងជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជាដែលមានការរីកចម្រើនរហូតដល់សព្វថ្ងៃហើយ សម្តេចក៏មិនភ្លេចសំដែងការដឹកគុណចំពោះសាធារណរដ្ឋកូរ៉េដែលពុំបានបិទច្រកចេញចូលចំពោះកម្ពុជានៅពេលដែលមានជំងឺរាតត្បាតកូវីដ-១៩ ដោយនៅតែមានការហោះហើរជាធម្មតាដែលជាច្រកចេញសម្រាប់ប្រជាជនកម្ពុជានិងជនបរទេសចេញចូលនៅក្នុងប្រទេសកម្ពុជា។ សម្ដេចបានសម្ដែងនូវក្តីសង្ឃឹមថាតាមរយៈនៃការបើកព្រលានយន្តហោះថ្មីនៅសៀមរាបនិងគម្រោងបើកព្រលានយន្តហោះនៅភ្នំពេញនៃឆ្នាំក្រោយអាចទៅជួយពង្រីកថែមទៀតនៅទំហំទេសចរណ៍និងបានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េដែលបានអនុគ្រោះនិងសម្រួលលក្ខ័ណ្ឌការរងារដល់ពលករកម្ពុជា ដើម្បីពេលត្រឡប់ទៅកម្ពុជាវិញបាននាំយកនូវបច្ចេកប្រជាបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជារួមចំណែកដោយការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។ សម្ដេចថាប្រទេសទាំងពីរកម្ពុជានិងកូរ៉េជា ប្រទេសដន្លងនឹងគ្នាដោយប្រជាជនកម្ពុជា ជាពិសេសស្ត្រីកម្ពុជាបានរៀបការជាមួយនឹងជនជាតិកូរ៉េជាច្រើនប្រមាណជាប្រាំបីពាន់នាក់ដែលមានកូនចៅរហូតដល់ទៅប្រមាណជា១៥.000 នាក់ហើយសម្តេចក៏សំណូមពរឲ្យរដ្ឋាភិបាលកូរ៉េផ្ដល់ឱកាសឲ្យកូនចៅរបស់ពួកគេបានរៀនទាំងភាសាខ្មែរនិងកូរ៉េផង ដើម្បីឲ្យគេមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជាការជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េផងដែរ។ សម្ដេចក៏បាន ជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានខិតខំការពារថែទាំអ្នកវិនិយោគទុនកូរ៉េ ហើយរាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងការពារធានានូវសុខសន្តិភាពជារួមសម្រាប់ ការពារដល់អ្នកវិនិយោគផងដែរ។ សម្ដេចក៏បានសម្ដែងនូវការអបអរសាទរនិងទន្ទឹងរង់ចាំ ការស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេសាបនិងទន្លេមេគង្គដែលនឹងចេញជារូបរាងនៅពេលមិនយូរខាងមុខហើយក៏សូមថ្លែងអំណរគុណដល់សាធារណៈរដ្ឋកូរ៉េដែលកំពុងបន្តជួយផ្លូវលេខ៤៨ ផ្លូវជាតិលេខ២ និងលេខ២១៕
-
ព័ត៌មាន6 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន1 week ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies
-
ព័ត៌មាន1 week ago
រដ្ឋមន្រី្តក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយវិស័យឯកជន ផ្តោតលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការសាងសង់មណ្ឌលចាស់ជរា
-
ព័ត៌មាន4 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
ព័ត៌មាន6 days ago
ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេសផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្របាតិមោក្ខ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
-
ព័ត៌មាន6 days ago
ក្រុមមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាមបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា
-
ព័ត៌មាន4 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន1 week ago
ពិធីបើកវេទិកាពិសេសស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI