ព័ត៌មាន
ផ្ទុះការតវ៉ា និងការចាប់ខ្លួនក្នុងពេលប្រមូលផ្ដុំគាំទ្រប៉ាឡេស្ទីន នៅ ហ្វីឡាដេលហ្វៀ អំឡុងជជែកដេញដោលប្រធានាធិបតី
ផ្ទុះការតវ៉ា និងការចាប់ខ្លួនក្នុងពេលប្រមូលផ្ដុំគាំទ្រប៉ាឡេស្ទីន នៅ ហ្វីឡាដេលហ្វៀ អំឡុងជជែកដេញដោលប្រធានាធិបតីក្រុមគាំទ្រពលរដ្ឋប៉ាឡេស្ទីនអំឡុងសង្រ្គាមសម្លាប់មនុស្សដ៏រង្គាលនៅដែនដីហ្កាហ្សា ខឹងសម្បារចំពោះការបន្តគាំទ្រអ៊ីស្រាអែលឥតងាករេពីសំណាក់បក្សកាន់អំណាចរបស់លោកស្រី Harris។

រនាំងត្រូវបានដំឡើងនៅជុំវិញមជ្ឈមណ្ឌលធម្មនុញ្ញជាតិ ជាទីដែលការជជែកដេញដោលកំពុងធ្វើឡើង ដោយរារាំងការចូលទៅកាន់តំបន់ប្រវត្តិសាស្ត្រ រួមមានទីតាំង Liberty Bell និង Independence Hall ក្រោមការតាមដានពីកងកម្លាំងនគរបាលយ៉ាងតឹងតែង។

ការពិភាក្សាដេញដោលតាមទូរទស្សន៍បានប្រព្រឹត្តិទៅយ៉ាងក្ដៅគគុក លើបញ្ហាជាច្រើន ដែលគេមើលឃើញថាជាការសាកល្បងបេក្ខជនទាំង២ មុនបោះឆ្នោតខែវិច្ឆិកាខាងមុខ។
ការជជែកដេញដោលប្រធានាធិបតី មិនចាំបាច់ផ្លាស់ប្តូរចិត្តអ្នកបោះឆ្នោតនោះទេ ប៉ុន្តែពួកគេអាចផ្លាស់ប្តូរសក្ដានុពលនៃការប្រកួតប្រជែង។
ការពិភាក្សាដេញដោលរបស់លោក Biden ទល់នឹងលោក Trump កាលពីខែមិថុនាកន្លងទៅ គឺជាការខូចខាតយ៉ាងធ្ងន់ធ្ងរសម្រាប់បក្សប្រជាធិបតេយ្យ ដែលនៅទីបំផុតបាននាំឱ្យលោកបោះបង់ចោលយុទ្ធនាការរបស់ខ្លួន៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា