ព័ត៌មាន
ឯកឧត្តម អ៊ុ ម៉ារ៉ា អញ្ជើញប្រកាសតែងតាំងមុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ
នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តព្រះវិហារ មានរៀបចំពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងលោក គឹម ចាន់បញ្ញា ជាអភិបាលរងខេត្ត ព្រះវិហារថ្មីក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួម ពីសំណាក់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រី រាជការសាលាខេត្តជាច្រើនរូបទៀត។
ក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានឡើងមានមតិស្វាគមន៍ និងបានអបអរសាទរការ ប្រកាសចូលកាន់មុខតំណែងរបស់លោក គឹម ចាន់បញ្ញា ដែលត្រូវបានថ្នាក់ដឹកនាំបានផ្តល់នូវ សេចក្តីទុកចិត្តតែងតាំងជាអភិបាលរង ខេត្តព្រះវិហារ ជំនួសលោក អ៊ុង វុទ្ធី ដែលបានផ្ទេរភារកិច្ចទៅ ជាអភិបាលរងខេត្តកំពង់ធំ។
ទន្ទឹមនេះឯកឧត្តមក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់លោកអភិបាលរង ខេត្តដែលទើបទទួលបានការតែងតាំងនាឱកាសនេះ សូមបន្តខិតខំយកចិត្តទុកដាក់បន្តគោរពឋានុ ក្រម និងគោរពតាមគោលការណ៍គណនេយ្យ ភាពការងារ ពង្រឹងសាមគ្គីភាព និងទំនាក់ទំនងល្អជា មួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងយកចិត្តទុកដាក់អស់ ពីកម្លាំងកាយចិត្តអនុវត្តការងារ ដែលថ្នាក់ដឹកនាំប្រល់ជូន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុ ម៉ារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តតាកែវទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍ ខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អ ប្រសើរនាពេលកន្លងមក។
ជាមួយនេះ ឯកឧត្តមក៏បានផ្ដាំផ្ញើលោកអភិបាលរងខេត្តថ្មី ដែលទើបទទួលការតែងតាំងមុខ តំណែងថ្មី ត្រូវអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គី ភាព និងឯកភាពផ្ទៃក្នុងដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្ត ឲ្យ កាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការ អភិវឌ្ឍខេត្តព្រះវិហារឲ្យកាន់តែមានការរីកចម្រើនថែមទៀត៕











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា