ព័ត៌មាន
ទិន្នន័យ៖ ការជជែកដេញដោល Harris-Trump លើទូរទស្សន៍ ABC មានអ្នកទស្សនាជាង ៦៧លាននាក់
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកប្រព័ន្ធផ្សព្វផ្សាយ នីលសិន (Nielsen) កាលពីថ្ងៃពុធ (១១ កញ្ញា) បានឱ្យដឹងថា ការជជែកដេញដោលបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក រវាងអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងបេក្ខជនមកពីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានទាក់ទាញអ្នកទស្សនាចំនួន ៦៧,១លាននាក់។

ព្រឹត្តិការណ៍កាលពីយប់ថ្ងៃអង្គារនេះគឺជាលើកទីមួយហើយដែលបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា ទាំងពីររូបនេះបានជួបជជែកទល់មុខគ្នា។ តួលេខអ្នកទស្សនាក្នុងព្រឹត្តិការណ៍នេះ បានលើសពីតួលេខទស្សនិកជនប្រហែល ៥១លាននាក់ ដែលបានមើលការជជែកដេញដោលរបស់លោក Trump ទល់នឹងលោកប្រធានាធិបតី Joe Biden កាលពីខែមិថុនា។

តួលេខនេះមិនបានក្ដោបយកវិសាលភាពពេញលេញនៃអ្នកមើលតាមអ៊ីនធឺណិត ដែលជារឿងដ៏ពេញនិយមនោះទេ ខណៈទស្សនិកជនដែលធ្លាប់តែមើលតាមទូរទស្សន៍ធ្លាក់ចុះខ្លាំង ហើយចំនួននេះក៏មិនឆ្លុះបញ្ចាំងពីអ្នកទស្សនាដែលបានមើលការជជែកដេញដោលនោះនៅទីតាំងផ្សេងទៀត ដូចជានៅតាមភោជនីយដ្ឋានដែរ។
ចំនួនទស្សនិកជនតាមកញ្ចក់ទូរទស្សន៍សម្រាប់ការជជែកដេញដោលបេក្ខភាពប្រធានាធិបតីដ៏ច្រើនបំផុតក្នុងកំណត់ត្រា បានកើតឡើងក្នុងឆ្នាំ២០១៦ នៅពេលដែលមនុស្ស ៨៤លាននាក់បានចូលទស្សនាការជជែកតស៊ូមតិរវាងបេក្ខជនគណបក្សប្រជាធិបតេយ្យ លោកស្រី ហីលឡារី ឃ្លីងតុន (Hillary Clinton) ទល់នឹងលោក Trump៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា