ព័ត៌មាន
[UPDATE] អ្នកស្លាប់ដោយសារព្យុះទីហ្វុង Yagi ឡើងដល់១៩៧នាក់នៅវៀតណាម ខណៈវាយប្រហារប្រទេសមួយចំនួននៅអាស៊ី
ក្រុមអ្នកស្រុកនៅក្នុងរដ្ឋធានីរបស់ប្រទេសវៀតណាមបានធ្វើដំណើរឆ្លងកាត់ទឹកជម្រៅត្រឹមចង្កេះ ខណៈកម្ពស់ទឹកទន្លេបានហក់ឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល២០ឆ្នាំ ហើយចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតនៅតំបន់នេះក្នុងប៉ុន្មានទសវត្សរ៍នេះបានកើនឡើងដល់យ៉ាង ហោចណាស់១៩៧ នាក់ ខណៈប្រទេសជិតខាង ដូចជាប្រទេសថៃជាដើមក៏កំពុងជួបប្រទះគ្រោះទឹកជំនន់ និងបំណាក់ដី ព្រមទាំងមានមនុស្សមួយចំនួនបាត់បង់ជីវិតផងដែរ ។

ព្យុះទីហ្វុង Yagi បានវាយប្រហារប្រទេសវៀតណាមកាលពីចុងសប្តាហ៍មុន ដោយបានបក់បោកក្នុងល្បឿន១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបាននាំមកនូវទឹកជំនន់ដ៏បំផ្លិចបំផ្លាញដល់តំបន់ភាគខាងជើងនៃប្រទេសឡាវ ថៃ និងមីយ៉ាន់ម៉ា ខណៈវិបត្តិបម្រែបម្រួលអាកាសធាតុកំពុងកើនឡើង។

រដ្ឋាភិបាលបានប៉ាន់ប្រមាណថា នៅទូទាំងប្រទេស ព្យុះទីហ្វុង បំណាក់ដី និងទឹកជំនន់ជាបន្តបន្ទាប់បានសម្លាប់មនុស្ស១៨២នាក់ ខណៈ១២៨ នាក់កំពុងបាត់ខ្លួន។
ទន្លេក្រហមក្នុងរដ្ឋធានីហាណូយ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២០ ឆ្នាំ ដោយបង្ខំអ្នកស្រុកឱ្យឆ្លងកាត់ទឹកជម្រៅត្រឹមចង្កេះ ស្របពេលពួកគេបានព្យាយាមយកទ្រព្យសម្បត្តិចេញពីផ្ទះសម្បែងដែលត្រូវបានជន់លិច។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា