ព័ត៌មាន
កូរ៉េខាងត្បូង ប្រកាសការឆ្លើយតបដើម្បីធានាសេវាវេជ្ជសាស្ត្រ ខណៈកូដកម្មគ្រូពេទ្យអូសបន្លាយ
ប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) នេះនូវរយៈពេលឆ្លើយតបផ្នែកវេជ្ជសាស្ត្របន្ទាន់ពិសេស សម្រាប់រយៈពេលពីរសប្តាហ៍ក្នុងខែកញ្ញានេះ ហើយបាននិយាយថាខ្លួននឹងប្រើប្រាស់ធនធានដែលមានទាំងអស់ដើម្បីធានានូវសេវាកម្ម ខណៈកូដកម្មដោយគ្រូពេទ្យហាត់ការបានបង្កើនភាពតានតឹងលើប្រព័ន្ធវេជ្ជសាស្ត្រ។

លោកនាយករដ្ឋមន្ត្រី ហាន ដុកស៊ូ (Han Duck-soo) បានប្រាប់សន្និសីទតាមទូរទស្សន៍មួយថា រដ្ឋាភិបាលនឹងដំឡើងជាបណ្ដោះអាសន្ននូវថវិកាដែលគ្រូពេទ្យទទួលបានពីធានារ៉ាប់រងសុខភាពអំឡុងពេលបុណ្យជាតិនៅសប្តាហ៍ក្រោយ ដើម្បី «តបស្នងការលះបង់របស់គ្រូពេទ្យ»។

ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនកំពុងបញ្ជូនគ្រូពេទ្យយោធាឱ្យទៅជួយនៅក្នុងសេវាសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមួយចំនួន ដោយសារកង្វះបុគ្គលិកពេទ្យ ប៉ុន្តែបានជំទាស់នឹងការព្រមានរបស់គ្រូពេទ្យមួយចំនួនដែលថាប្រព័ន្ធនេះជិតដួលរលំ។

វេជ្ជបណ្ឌិតកម្មសិក្សាការីរាប់ពាន់នាក់ រួមទាំងអ្នកហាត់ការ និងគ្រូពេទ្យប្រចាំទីតាំង បានដើរចេញពីការងារកាលពីខែកុម្ភៈ ដើម្បីតវ៉ាប្រឆាំងនឹងផែនការបង្កើនចំនួននិស្សិតពេទ្យចំនួន ២.០០០នាក់ក្នុងមួយឆ្នាំ ដើម្បីបំពេញនូវអ្វីដែលគម្រោងរដ្ឋាភិបាលលើកឡើងថាជាកង្វះវេជ្ជបណ្ឌិតធ្ងន់ធ្ងរ។
រដ្ឋាភិបាលបាននិយាយថា មន្ទីរពេទ្យជាច្រើនដែលពឹងផ្អែកលើគ្រូពេទ្យហាត់ការ ត្រូវបង្ខំចិត្តទុកអ្នកជំងឺសង្គ្រោះបន្ទាន់ចោល ដោយលើកឡើងពីកង្វះបុគ្គលិក ខណៈគ្រូពេទ្យដែលមានស្រាប់បានជួបប្រទះនឹងបន្ទុកការងារកាន់តែធ្ងន់៕
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣