ព័ត៌មាន
ការបញ្ជាក់លទ្ធផលឆ្នោតអាមេរិកឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅដោយមានសន្តិសុខកាន់តែតឹងរ៉ឹង
រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបង្កើនសន្តិសុខសម្រាប់ការបញ្ជាក់របស់សភាអំពីលទ្ធផលបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ដើម្បីជៀសវាងការវាយប្រហារដូចកាលឆ្នាំ២០២១ ម្តងទៀតលើវិមានកាពីតូល ដោយអ្នកគាំទ្រអតីតប្រធានាធិបតី Donald Trump មកពីបក្សសាធារណរដ្ឋ។

សេវាសម្ងាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ (១១ កញ្ញា) ថា ក្រសួងសន្តិសុខមាតុភូមិរបស់អាមេរិក បានកំណត់ការបញ្ជាក់លទ្ធផលឆ្នោតរបស់សភាថាជា «ព្រឹត្តិការណ៍សន្តិសុខជាតិពិសេស»។ ការកំណត់នេះអនុញ្ញាតឱ្យកងកម្លាំងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងមូលដ្ឋានត្រូវរឹតបន្តឹងប្រតិបត្តិការសន្តិសុខ ហើយសេវាសម្ងាត់ក៏ទទួលបន្ទុកលើផែនការសន្តិសុខផងដែរ។

បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Trump ប្រឈមមុខនឹងអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris នៅក្នុងអ្វីដែលការស្ទង់មតិបង្ហាញថាជាការប្រកួតប្រជែងដ៏តឹងតែង។
គួររម្លឹកថា លោក Trump បានចាញ់ឆ្នោតនៅឆ្នាំ២០២០ ទល់នឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Joe Biden ប៉ុន្តែបានអះអាងដោយមិនពិតថាខ្លួនជាអ្នកឈ្នះ។ អស់ពេលជាច្រើនសប្តាហ៍បន្ទាប់ពីការចាញ់របស់ខ្លួន លោក Trump បានជំរុញសភាកុំឱ្យបញ្ជាក់លទ្ធផលបោះឆ្នោត។ អ្នកគាំទ្ររបស់លោកបានសម្រុកចូលវិមានកាពីតូល របស់អាមេរិកនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្នុងការប៉ុនប៉ងមិនបានសម្រេចមួយដើម្បីរារាំងសភាមិនឱ្យបញ្ជាក់ជ័យជម្នះរបស់លោក Biden ។

តួនាទីដែលត្រូវបានចោទប្រកាន់របស់លោក Trump នៅក្នុងហេតុការណ៍នោះត្រូវបានស៊ើបអង្កេតដោយសភា ហើយលោកត្រូវបានចោទពីបទប៉ុនប៉ងដោយខុសច្បាប់ដើម្បីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០៕
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣