ព័ត៌មាន
មេដឹកនាំកូរ៉េខាងជើង ជំរុញឱ្យបង្កើនការផលិតសម្ភារៈកម្រិតអាវុធសម្រាប់គ្រាប់បែកនុយក្លេអ៊ែរ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ (១៣ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅពិនិត្យកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបានអំពាវនាវឱ្យមានគ្រឿងម៉ាស៊ីន ស៊ីនទ្រីព្យូដ (Centrifuge) ថ្មីដើម្បីផលិតសម្ភារៈកម្រិតអាវុធបន្ថែមទៀតសម្រាប់គ្រាប់បែកនុយក្លេអ៊ែរ។

របាយការណ៍ស្តីពីដំណើរទស្សនកិច្ចរបស់លោក Kim ទៅកាន់វិទ្យាស្ថានអាវុធនុយក្លេអ៊ែរ និងមូលដ្ឋានផលិតកម្មសម្រាប់សម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធនោះ ត្រូវបានអមដោយរូបថតដែលបង្ហាញពីទិដ្ឋភាពដ៏កម្រនៅក្នុងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ក្រោមសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើន។

រូបថតទាំងនោះបង្ហាញថា លោក Kim ដើរនៅចន្លោះជួរដ៏វែងនៃម៉ាស៊ីនស៊ីនទ្រីព្យូដលោហៈ ដែលជាម៉ាស៊ីនបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថាពេលណាដែលការចុះពិនិត្យកើតឡើង ឬទីតាំងរបស់រោងចក្រទេ។ លោក Kim បានជំរុញឱ្យកម្មករផលិតសម្ភារៈបន្ថែមទៀតសម្រាប់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដោយនិយាយថាឃ្លាំងអាវុធនុយក្លេអ៊ែរគឺមានសារៈសំខាន់សម្រាប់ការប្រឈមមុខនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

មេដឹកនាំកូរ៉េខាងជើងរូបនេះបានបន្ថែមថា «ការគំរាមកំហែងនុយក្លេអ៊ែរប្រឆាំងកូរ៉េខាងជើង» ពី «កងកម្លាំងមហាអំណាចដឹកនាំដោយពួកចក្រពត្តិនិយម» របស់អាមេរិក បានឆ្លងកាត់បន្ទាត់ក្រហមរបស់យើង។ កូរ៉េខាងជើងត្រូវគេជឿថាមានទីតាំងជាច្រើនសម្រាប់ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ហើយក្រុមអ្នកវិភាគនិយាយថា រូបភាពផ្កាយរណបពាណិជ្ជកម្មបានបង្ហាញពីការសាងសង់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរ យ៉ុងប្យុន (Yongbyon) រួមទាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលបង្ហាញពីលទ្ធភាពនៃការពង្រីកបន្ថែមទៀតផងដែរ៕

-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន4 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣