ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូនិវត្តមកដល់កម្ពុជាវិញហើយដោយសុវត្ថិភាព ក្រោយបំពេញបេសកកម្មនៅសាធារណរដ្ឋកូរ៉េ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមាតុភូមិនិវត្តវិញដោយសុវត្ថិភាព ក្រោយបំពេញ បេសកកម្មប្រកបដោយភាពជោគជ័យនៅសាធារណរដ្ឋកូរ៉េអស់រយៈពេលបួនថ្ងៃ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក លើកទី២៥នៅកូរ៉េនោះ។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញបេសកកម្មនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ស្ថាបនិកវេទិកាចំណេះដឹងពិភពលោក ដើម្បី ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ«មាគ៌ាឆ្ពោះទៅរកសហត្ថិភាព»ព្រមទាំង អញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសចូលរួមវេទិកាខាងលើនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែង សុន្ទរកថាពិសេស ក្រោមប្រធានបទ«មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន» ដោយវេទិកានេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេង ៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាពជាដើម។
សូមបញ្ជាក់ថា ក្នុងអំឡុងបំពេញបេសកកម្មនៅកូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សា ការងារជាច្រើនជាមួយថ្នាក់ដឹកនាំរបស់សាធារណរដ្ឋកូរ៉េ រួមមានប្រធានាធិបតី និងប្រធានរដ្ឋសភា និង ទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េជាដើម។ ក្នុងអំឡុងពេលនោះដែរ សម្តេចតេជោ ហ៊ុន សែន ស្ថាប និកសន្តិភាពរបស់កម្ពុជា ក៏បានធ្វើដំណើរទៅកាន់ខេត្តឃ្យុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិ យស«ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលបានរៀបចំដោយសាកលវិទ្យាល័យ Dongguk University WISEនិងបានផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី«បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះ ជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ពីប្រទេសដែលហែកហួរ ដោយ សង្រ្គាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា (សហត្ថិភាព) និងការអត់ឱនជាដើម។
ក្រៅពីជំនួបផ្លូវការជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទស្សនាតំបន់ទេសចរណ៍«បូមុន» និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ នៅខេត្តឃ្យុងសាបុកដូផងដែរ៕អត្ថបទបាន ចក់








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា