ព័ត៌មាន
មន្ត្រីប្រទេសបេលីហ្ស និងហ្សាម៉ាអ៊ីក មកដល់ហៃទី ដើម្បីចូលរួមការប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាល
ក្រុមដំបូងនៃមន្រ្តីប្រទេសហ្សាម៉ាអ៊ីក និងមន្រ្តីប្រទេសបេលីហ្ស បានមកដល់ប្រទេសហៃទី ដើម្បីគាំទ្រដល់បេសកកម្មសន្តិសុខអន្តរជាតិ ដែលមានគោលបំណងជួយប្រទេសហៃទីប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាល។

កាលពីខែមីនា ប្រទេសហ្សាម៉ាអ៊ីក បានសន្យាជាផ្លូវការផ្តល់បុគ្គលិកចំនួន២០០នាក់ សម្រាប់បេសកកម្មគាំទ្រដោយអង្គការសហប្រជាជាតិ ប៉ុន្តែកងកម្លាំងសន្តិសុខដែលបានពន្យារពេលជាយូរមក មានភាពយឺតយ៉ាវក្នុងការដាក់ពង្រាយ ហើយអាណត្តិដំបូងរបស់ខ្លួន នឹងផុតកំណត់ក្នុងរយៈពេលតិចជាងមួយខែ ប្រសិនបើមិនត្រូវបានបន្តថ្មី។

បេសកកម្មនេះ ត្រូវបានដឹកនាំដោយប្រទេសកេនយ៉ា ជាប្រទេសតែមួយគត់ដែលបានដាក់ពង្រាយកងកម្លាំងទៅកាន់ប្រទេសហៃទី ដោយមានមន្ត្រីនគរបាលចំនួន៤០០នាក់ ក្នុងចំណោមការសន្យាមន្ត្រីនគរបាលសរុបចំនួន១.០០០នាក់ ។
កងកម្លាំងការពារជាតិប្រទេស បេលីហ្ស បានដាក់ពង្រាយមន្ត្រីជាន់ខ្ពស់មួយចំនួនទៅកាន់ប្រទេសហ្សាម៉ាអ៊ីក មុនពេលការចាត់តាំងភារកិច្ចទៅកាន់ប្រទេសហៃទី ជាផ្នែកមួយនៃការរួមចំណែករបស់ខ្លួន ក្នុងបេសកកម្មសន្តិសុខ។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា