ព័ត៌មាន
ព្យុះ Francine បង្កផលប៉ះពាល់ខ្លាំងទូទាំងតំបន់ភាគខាងត្បូងរបស់សហរដ្ឋអាមេរិក
ព្យុះ ហ្វ្រានស៊ីន (Francine) បានបោកបក់ពាសពេញភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) ដោយបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោក ខណៈដែលបង្កឱ្យមានការដាច់ចរន្តអគ្គិសនីសម្រាប់លំនៅឋាន និងអាជីវកម្មរាប់សិបម៉ឺនកន្លែង។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ បាននិយាយនៅក្នុងសេចក្ដីណែនាំមួយថា ព្យុះនេះបានថយចុះពីប្រភេទទី២ ទៅជាព្យុះត្រូពិច ខណៈដែលរំកិលទៅភាគឦសានលើតំបន់កណ្តាលនៃរដ្ឋ មីស៊ីស៊ីបពី (Mississippi) ប៉ុន្តែនៅតែមានខ្យល់បក់បោកក្នុងល្បឿន ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងបានគំរាមកំហែងតំបន់នានាពីឥទ្ធិពលនៃព្យុះដ៏គ្រោះថ្នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍។

ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងកើតមានពេញមួយថ្ងៃនៅក្នុងរដ្ឋ លូអ៊ីសស៊ីអានណា (Louisiana) រដ្ឋ Mississippi រដ្ឋ អាឡាបាម៉ា (Alabama) និងតំបន់ឆ្នេរភាគពាយព្យរដ្ឋ ហ្វ្លរីដា (Florida) បន្ទាប់ពីកន្លែងជាច្រើនត្រូវបានជន់លិចជាមួយនឹងភ្លៀងធ្លាក់ខ្លាំងអស់ជាច្រើនម៉ោង។ សេវាអាកាសធាតុជាតិបាននិយាយថា សរុបទាំងអស់ កន្លែងខ្លះអាចមើលឃើញភ្លៀងធ្លាក់ដល់ទៅ ១២អ៊ីញ (៣០សង់ទីម៉ែត្រ) មុនពេលព្យុះនេះថយចុះទាំងស្រុង។

ការិយាល័យរដ្ឋាភិបាល សាលារៀន និងបណ្ណាល័យត្រូវបានបិទទូទាំងតំបន់ ដោយសារទឹកជំនន់រីករាលដាលត្រូវបានរាយការណ៍។ ព្យុះនេះបានធ្វើឱ្យផ្ទះសម្បែង និងអាជីវកម្មជាង ៤០០.០០០ទីតាំង គ្មានថាមពល ហើយមនុស្សរាប់សិបនាក់ត្រូវបានជួយសង្គ្រោះពីទឹកជំនន់នៅទូទាំងតំបន់ដែលរងផលប៉ះពាល់៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា