ព័ត៌មាន
លោក Zelenskyy ជំរុញឱ្យលោកខាងលិច យល់ព្រមចំពោះការទាមទារវាយលុកចូលក្នុងទឹកដីរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យ ទី ១៥ ខែកញ្ញា ជាថ្មីម្តងទៀត បានជំរុញឱ្យសម្ព័ន្ធប្រទេសមិត្តលោកខាងលិច អនុញ្ញាតឱ្យទីក្រុងគីវ វាយប្រហារលើគោលដៅយោធាចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសមូលដ្ឋានទ័ពអាកាស បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមលើទីក្រុង Kharkiv ។

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា «មានតែដំណោះស្រាយជាប្រព័ន្ធទេ ដែលធ្វើឱ្យខ្លួនអាចធ្វើទៅបានដើម្បីប្រឆាំងភេរវកម្មនេះ រួមមានដំណោះស្រាយមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីបំផ្លាញមូលដ្ឋានអាកាសយោធារុស្ស៊ី។ យើងកំពុងរង់ចាំការសម្រេចចិត្តសមស្របណាមួយ ចេញមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងប្រទេសអ៊ីតាលី។

គ្រាប់បែកស៊ីបគោលដៅរបស់រុស្ស៊ី បានវាយប្រហារធ្លាក់លើអគារលំនៅឋានមួយក្នុងទីក្រុង Kharkiv ដែលជាការវាយប្រហារជាបន្តបន្ទាប់ចុងក្រោយលើទីក្រុងភាគឦសាន បង្កការឆាបឆេះ ដែលក្រុមអ្នកពន្លត់អគ្គីភ័យ បានពន្លត់។
អភិបាលក្រុង Kharkiv លោក Igor Terekhov បាននិយាយនៅលើបណ្តាញ Telegram ថាក្រុមអ្នកជួយសង្គ្រោះ បានទាញយកសាកសពអ្នកស្លាប់ជាស្ត្រីចំណាស់ម្នាក់ចេញពីកម្ទេចកម្ទី និងបាននិយាយថា មនុស្ស៤២នាក់ បានរងរបួស។
នៅក្នុងសុន្ទរកថា លោក Zelenskyy បាននិយាយថា ប្រទេសរុស្ស៊ីក៏បានវាយប្រហារតំបន់ Sumy និង Donetsk កាលពីថ្ងៃអាទិត្យដោយគ្រាប់បែកស៊ីបគោលដៅ។
លោក និយាយថា កងទ័ពរុស្ស៊ី បានធ្វើការវាយប្រហារតាមអាកាសយ៉ាងហោចណាស់ ១០០ លើក ជារៀងរាល់ថ្ងៃ។ ខ្លួនត្រូវការពារការវាយប្រហារប្រភេទនេះ ដែលអ៊ុយក្រែនកំពុងស្នើសុំការអនុញ្ញាតការវាយប្រហារលើគោលដៅយោធា ចូលជ្រៅនៅខាងក្នុងប្រទេសរុស្ស៊ី ពីសម្ព័ន្ធមិត្តប្រទេសលោកខាងលិច ដែលនៅតែស្ទាក់ស្ទើរ ព្រោះតែព្រួយបារម្ភថាជម្លោះរីកកាន់តែធំ។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា