ព័ត៌មាន
ហ្វីលីពីន នឹងបន្តដាក់ពង្រាយនាវានៅដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង
ឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយនៅថ្ងៃចន្ទ (១៦ កញ្ញា) នេះថា ហ្វីលីពីននឹងបន្តដាក់ពង្រាយនាវានៅក្នុងដែនទឹក សាប៊ីណា ស្ហូល (Sabina Shoal) ដ៏ប្រកួតប្រជែងនៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីនាវាហ្វីលីពីន បានវិលត្រឡប់ទៅកំពង់ផែវិញក្រោយការដាក់ពង្រាយរយៈពេលប្រាំខែនៅទីនោះ។

អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) លោក ជេយ តារៀលឡា (Jay Tarriela) បានប្រាប់សន្និសីទសារព័ត៌មានថា «យើងនឹងរក្សាវត្តមាននៅលើដែនទឹកទាំងនេះ»។ នាវារបស់ឆ្មាំល្បាតឆ្នេរហ្វីលីពីន ឈ្មោះ តេរ៉េសា ម៉ាកបាន័រ (Teresa Magbanua) ត្រូវបានដាក់ពង្រាយទៅកាន់ថ្មប៉ប្រះទឹក Sabina Shoal ក្នុងខែមេសា ដើម្បីត្រួតពិនិត្យអ្វីដែលទីក្រុងម៉ានីល សង្ស័យថាជាសកម្មភាពអះអាងសិទ្ធិលើទឹកដីឡើងវិញទ្រង់ទ្រាយតូចរបស់ចិន នៅក្នុងតំបន់នោះ។ នាវានេះបានត្រលប់ទៅកំពង់ផែវិញកាលពីថ្ងៃអាទិត្យ។

លោក Tarriela បាននិយាយថា ការត្រឡប់មកវិញរបស់នាវាមិនទាក់ទងនឹងការទាមទាររបស់ចិន ឱ្យទីក្រុងម៉ានីលដកនាវារបស់ខ្លួនទេ តែផ្ទុយទៅវិញគឺដើម្បីជួសជុល និងចូលរួមជាមួយតម្រូវការផ្នែកវេជ្ជសាស្រ្តរបស់នាវិក។ ដែនទឹក Sabina Shoal ដែលចិនហៅថាជាថ្មប៉ប្រះទឹក សៀនពិន (Xianbin) និងហ្វីលីពីនហៅថា អេស្កូដា ស្ហូល (Escoda Shoal) ស្ថិតនៅភាគខាងលិចនៃខេត្ត ប៉ាឡាវ៉ាន់ (Palawan) របស់ហ្វីលីពីន និងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនេះ។

ឆ្មាំល្បាតឆ្នេរចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងបន្តអនុវត្តសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនទឹកដែលស្ថិតនៅក្រោមយុត្តាធិការរបស់ទីក្រុងប៉េកាំង ស្របតាមច្បាប់ និងការពារអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា