ព័ត៌មាន
ប្រមុខការទូតអាមេរិក នឹងទៅអេហ្ស៊ីប តែមិនចូលអ៊ីស្រាអែលទេ បំណងសម្របសម្រួលឲ្យមានបទឈប់បាញ់នៅហ្កាហ្សា
ប្រមុខការទូតអាមេរិកលោក Antony Blinken នឹងត្រឡប់ទៅប្រទេសអេហ្ស៊ីបវិញនៅថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់នោះនឹងលុបចោលការឈប់សំចតក្នុងប្រទេសអ៊ីស្រាអែល ស្របពេលមានការសង្ស័យកាន់តែខ្លាំងថាបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ខ្មាំងអាចត្រូវបានយល់ព្រមមុនពេលលោកប្រធានាធិបតី Joe Biden ចាកចេញពីតំណែង។

នេះជាលើកដំបូងចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលាដែលលោកBlinken នឹងទៅកាន់មជ្ឈិមបូព៌ាដោយពុំចូលអ៊ីស្រាអែល។ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ ជាធម្មតាប្រើប្រាស់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែលលើបញ្ហាសំខាន់ៗជុំវិញសង្រ្គាម រួមទាំងកិច្ចព្រមព្រៀងចំណាប់ខ្មាំង និងបទឈប់បាញ់។

នៅពេលនៃដំណើរទស្សនកិច្ចចុងក្រោយរបស់លោកBlinken ក្នុងខែសីហា ក្រុមមន្ត្រីសហរដ្ឋអាមេរិកកំពុងព្យាករណ៍សុទិដ្ឋិនិយមជាសាធារណៈថាពួកគេអាចជិតដល់ការនាំយកកិច្ចព្រមព្រៀងនេះកាន់តែជិតដល់ចំណុចស្របគ្នា តែឥឡូវនេះ ភាពសុទិដ្ឋិនិយមជាសាធារណៈជុំវិញដំណោះស្រាយដ៏ឆាប់រហ័សនោះបានរលាយបាត់ហើយ។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីប្រកាសរបស់ពួកគេថា លោកBlinken នឹងជួបក្រុមមន្ត្រីអេហ្ស៊ីបដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីឈានដល់បទឈប់បាញ់នៅហ្គាហ្សា ដែលធានាការដោះលែងចំណាប់ខ្មាំងទាំងអស់ សម្រាលទុក្ខលំបាករបស់ប្រជាជនប៉ាឡេស្ទីន និងជួយបង្កើតសន្តិសុខក្នុងតំបន់កាន់តែល្អប្រសើរ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា