ព័ត៌មាន
លោក Zelenskiy អំពីតំបន់Kursk និយាយថា រាល់ថ្ងៃយើងធ្វើប្រតិបត្តិការដូចដែលបានគ្រោងទុក
រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា ថា កងកម្លាំងរបស់ខ្លួន ដណ្តើមបានការគ្រប់គ្រងភូមិចំនួន២មកវិញនៅតំបន់Kurskភាគខាងលិចរបស់ខ្លួនពីអ៊ុយក្រែន ដោយបន្តនូវអ្វីដែលទីក្រុងមូស្គូនិយាយថា ជាការវាយលុកប្រឆាំងយ៉ាងសំខាន់នៅទីនោះ។ កងកម្លាំងរុស្ស៊ី បាននឹងកំពុងប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែននៅក្នុងតំបន់ Kursk ចាប់តាំងពីថ្ងៃទី៦ ខែសីហា នៅពេលដែលទីក្រុងគីវ បានធ្វើឱ្យទីក្រុងមូស្គូ ភ្ញាក់ផ្អើលដោយការវាយប្រហាររបស់បរទេសទ្រង់ទ្រាយធំបំផុតលើទឹកដីរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

សារព័ត៌មានរ៉យទ័រ ពុំអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី ដែលថា កងទ័ពរបស់ខ្លួនបានដណ្តើមមកវិញនូវទីតាំងលំនៅ នៅក្រុង Uspenovka និងក្រុង Borki ។ ពួកគេស្ថិតនៅក្នុងចម្ងាយប្រហែល២០គីឡូម៉ែត្រ នៅតាមព្រំដែនជាមួយតំបន់ Sumy របស់អ៊ុយក្រែន។ មេបញ្ជាការជាន់ខ្ពស់រុស្ស៊ី និងក្រុមអ្នកសរសេរប្លុកគាំទ្រវិមានក្រឹមឡាំង បាននិយាយកាលពីសប្តាហ៍មុនថា រុស្ស៊ី ដណ្តើមបានការគ្រប់គ្រងលើទីតាំងលំនៅប្រហែល១០កន្លែងនៅក្នុងតំបន់។

អ៊ុយក្រែន និយាយថា កងកម្លាំងរបស់ខ្លួនគ្រប់គ្រងភូមិប្រហែល១០០ភូមិ នៅតំបន់ Kursk លើផ្ទៃដីជាង១.៣០០គីឡូម៉ែត្រក្រឡា ដែលប្រភពពីរុស្ស៊ី បានច្រានចោល។ អភិបាលតំបន់ Kursk លោក Alexei Smirnov កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យជម្លៀសនៅទីតាំងលំនៅ ក្នុងស្រុកចំនួនពីរ ដែលស្ថិតនៅក្នុងចម្ងាយ១៥ គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលយប់របស់លោក កាលពីថ្ងៃចន្ទ ថាលោកបានពិភាក្សាអំពីស្ថានភាពនៅតំបន់ Kursk ជាមួយមេបញ្ជាការជាន់ខ្ពស់ លោក Oleksandr Syrskyi ហើយជារៀងរាល់ថ្ងៃ យើងធ្វើប្រតិបត្តិការ ដូចដែលបានគ្រោងទុក។ លោក Zelenskiy និយាយថា លោក Syrskyi បានផ្តល់ព័ត៌មានលម្អិតអំពីការរុលចូលទៅមុខយឺតរបស់កងកម្លាំងរុស្ស៊ីទៅភាគខាងកើតអ៊ុយក្រែន។ លោកនិយាយថា ការប្រយុទ្ធគ្នាចំនួន១០០លើក បានកើតឡើងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅលើសមរភូមិភាគខាងកើត ដោយមានការប្រយុទ្ធគ្នាខ្លាំងបំផុតដណ្តើមយកផ្នែកនៅតំបន់ Pokrovsk និង តំបន់ Kurakhove ។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា