ព័ត៌មាន
កងទ័ពជើងទឹកត្រៀមកម្លាំងជាងមួយពាន់នាក់ សម្រាប់អន្តរាគមន៍ជួយពលរដ្ឋជួបគ្រោះទឹកជំនន់
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា កងទ័ពជើងទឹកបានត្រៀមកម្លាំងជាងមួយពាន់នាក់ និងមធ្យោបាយរួចជាស្រេច សម្រាប់ចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋជួបករណីទឹកជំនន់នៅតាមបណ្តារាជធានី-ខេត្តនានា។
ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា ខណៈគ្រោះទឹកជំនន់បានកំពុងគំរាមកំហែងនៅប្រទេសជិតខាងរបស់កម្ពុជា ហើយក៏ទទួលបានបទបញ្ជាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួនចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ បញ្ជការដ្ឋានកងទ័ពជើងទឹកបានត្រៀមកម្លាំង និងសម្ភាររួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍គ្រប់ពេលវេលាទាំងអស់ ពោលគឺ២៤ ម៉ោងលើ២៤ម៉ោង។
ឧត្តមនាវីឯក ទៀ សុខា ថ្លែងថា ខណៈពេលដែល អាកាសធាតុមិនសូវល្អនាពេលនេះកងទ័ពជើងទឹកបានត្រៀមកម្លាំង១២០០នាក់ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋនៅ តាមតំបន់ ដែលអាចប្រឈមនឹងទឹកភ្លៀង ជាពិសេសតំបន់ខ្លះនៃខេត្តកំពង់ស្ពឺ, ស្ទឹងត្រែង កំពង់ឆ្នាំង, រាជធានីភ្នំពេញ, តំបន់តាមមាត់សមុទ្រ, និងតាមបណ្តាកោះនានាជាដើម។
ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា«កងទ័ពជើងទឹកបានត្រៀមធម្យោបាយសង្រ្គោះ ដែលមានសម្ភារដូចជា នាវា អូប័រ ទូក និងអាវប៉ូង ជាពិសេសទៅទៀតនោះគឺថ្នាំដង្កូវ គ្រូពេទ្យកងទ័ពជើងទឹកដើម្បីចល័តចុះជួយសង្រ្គោះ បងប្អូនប្រជាពលរដ្ឋណាដែលជួបនូវគ្រោះទឹកជំនន់»។
ក្រៅពីត្រៀមនូវកម្លាំង និងធម្យោបាយនានា កងទ័ពជើងទឹកក៏បានត្រៀមនូវស្បៀងអាហារមួយ ចំនួនសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនូវទឹកជំនន់ទាំងនោះផងដែរ ដើម្បីជួយសម្រាល់ទុក្ខលំបាករបស់ពួកគាត់៕ អត្ថបទបាន ចក់






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា