ព័ត៌មាន
ករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អ្នកដំណើរអាចបើកបរលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ
ព្រះសីហនុ៖ នៅលើកំណាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចន្លោះគីឡូម៉ែត្រ K១៦៨-K១៦៩ ស្ថិត នៅក្នុងភូមិសាស្ត្រឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវទឹកហូរកាត់ ខណៈដែលភ្លៀងកំពុង ធ្លាក់យ៉ាងខ្លាំង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា នេះ ។ នេះជាការឱ្យដឹងរបស់លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រះសីហនុ ។
លោកបានឱ្យដឹងទៀតថា កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បាននឹងកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីសម្រួលការធ្វើដំណើរ ដោយ មិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ ។
លោកបានអំពាវនាវដល់អ្នកបើកបរ ត្រូវប្រុងប្រយ័ត្ន និងត្រូវគោរពតាមការបញ្ជាចរាចរណ៍របស់ នគរបាល និងមើលការដំណឹង និងព័ត៌មានផ្សេងៗ នៅលើផ្ទាំងLED របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា