ព័ត៌មាន
ដីភ្នំតាញាស់ក្នុងស្រុកទឹកផុស ត្រូវអាជ្ញាធរខេត្តដកហូតរក្សាទុក តែមិនទាន់ចំណាត់ការតាមផ្លូវច្បាប់នៅឡើយ
កំពង់ឆ្នាំង៖ មកដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ មានរយៈពេល១០ថ្ងៃហើយ តែដីព្រៃជាច្រើនហិកតានៅក្នុងភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាដីព្រៃគម្របព្រៃឈើឆ្នាំ២០០២ ចេញដោយព្រះរាជក្រឹត្យនោះ មិនទាន់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅឡើយ បើទោះបីជាខាងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានរកឃើញពីឈ្មោះជនសង្ស័យទាំង៤នាក់នោះក៏ដោយ។
លោក ពារ គឹមហេង នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានអោយដឹងនៅថ្ងៃទី១៨ ខែកញ្ញានេះថា៖ ក្រោយពីចុះពិនិត្យ នៅទីតាំងប្រព្រឹត្តិបទល្មើសចំនួន៣លើកមក (លើកទី១ទៅជាមួយក្រុមការងារថ្នាក់ស្រុកទឹកផុស, លើកទី២ទៅជាមួយក្រុមការងារចំរុះថ្នាក់ខេត្ត, លើកទី៣ទៅជាមួយក្រុមការងារចំរុះដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង) ក្រុមការងារបានរកឃើញមានជនសងស្ស័យចំនួន៤នាក់ បានចូលទៅឈូសឆាយបំផ្លាញគម្របព្រៃឈើដែលចេញដោយព្រះរាជក្រឹត្យឆ្នាំ២០០២ អស់ប្រមាណជិត១០ហិកតាពិតប្រាកដមែន ។ ក្នុងរឿងនេះ លោកបានធ្វើរបាយការណ៍ជូនលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ តែលោកប្រធានមន្ទីរអោយលោកយករបាយការណ៍នោះមកវិញ ដោយអោយរៀបចំជាសំណុំរឿងចោទប្រកាន់ជនសង្ស័យទាំង៤នាក់នោះ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តវិញ ដើម្បីចំណាត់ការតាមផ្លូវច្បាប់។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ក្នុងរឿងនេះ លោកតែងពន្លឿនមន្ត្រីព្រៃឈើរបស់លោកអោយកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអោយបានលឿន ដើម្បីចំណាត់ការតាមនីតិវិធីទោះជាជនសង្ស័យនោះជាអ្នកណាក៏ដោយ ព្រោះយើងជាមន្ត្រីនគរបាលយុត្តិធម៌ កាលណាមានបទល្មើសកើតឡើង និងបានស្គាល់អត្តសញ្ញាណជនសង្ស័យទាំង៤នាក់នោះហើយ ត្រូវតែកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងភ្លាមដែរ។
កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយលោក ឈឹម វុទ្ធា អភិបាលរងខេត្ត ដឹកនាំកម្លាំងជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរស្រុកឃុំភូមិ ចុះទៅពិនិត្យឃើញថា ដីព្រៃជាគម្របព្រៃឈើជាច្រើនហិកតានៅជុំវិញភ្នំតាញាស់ ។ ក្រុមការងារបានរកឃើញថា ដីនៅតំបន់នោះត្រូវបានគេឈូសបំផ្លាញ និងកាន់កាប់យកមែន ក្នុងនោះមានមន្ត្រីសាលាខេត្តម្នាក់ជានាយកទីចាត់ការផែនការ និងវិនិយោគខេត្តកំពង់ឆ្នាំងទៀតផង តែមកដល់ពេលនេះ មិនទាន់ចំណាត់ការអ្វីនៅឡើយ៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា