ព័ត៌មាន
ពុទ្ធបរិស័ទច្រើនកុះករ មកធ្វើបុណ្យនៅវត្តនិរោធរង្ស៊ី ក្នុងថ្ងៃកាន់បិណ្ឌមួយនៃពិធីបុណ្យភ្ជុំបិណ្ឌ
នៅថ្ងៃកាន់បិណ្ឌមួយ ត្រូវនឹងថ្ងៃទី១៨ខែកញ្ញានេះ ពុទ្ធបរិស័ទច្រើនកុះករមកធ្វើបុណ្យនៅវត្តនិរោធរង្ស៊ី ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់ញាតិសណ្តានដែលបានចែកឋានទៅ។
បើតាមការលើកឡើងពីពុទ្ធបរិស័ទបានប្រាប់BTVឲ្យដឹងថា ជាទំនៀមទម្លាប់ប្រពៃណីពីដូនតាមក ឲ្យតែដល់រដូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺតែងតែរៀបចំម្ហូបអាហារ និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់នៅក្នុងវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់ញាតិសណ្តានដែលបានចែកឋានទៅ និងសាងបុណ្យកុសលទុកសម្រាប់ខ្លួនឯងទៅជាតិមុខផងដែរ។
ព្រះអគ្គញាណ ស្រេង សុខា ព្រះគ្រូចៅអធិការវត្តនរោធរង្ស៊ី មានសង្ឃដីកាថា ដើម្បសម្រេចផលបុណ្យដែលពុទ្ធបរិស័ទបានធ្វើ គប្បីត្រូវមានចិត្តជ្រះថ្លា ធ្វើទៅតាមសទ្ធាដែលយើងមាន និងគោរពប្រតិបត្តិទៅតាមទំនៀមប្រពៃណី។ ព្រះអគ្គញាណ ស្រេង សុខា មានសង្ឃដីកាបន្តថា បច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍ ទើបធ្វើឱ្យប្រជាពលរដ្ឋរស់នៅសុខស្រួល និងមានឱកាសអាចធ្វើបុណ្យទានបាន មិនដូចកាលពីសម័យសង្គ្រាមនោះទេ។
នៅឆ្នាំ២០២៤ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ផ្តើមពីថ្ងៃទី១៨ខែកញ្ញានេះ រហូតដល់ថ្ងៃទី២ ខែតុលា ដែលត្រូវនឹងថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ព.ស ២៥៦៨។
ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ដែលប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមកតែងតែប្រារព្ធពិធីនេះ មិនដែលអាក់នោះខានឡើយ។បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
តាមទម្លាប់ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម៕ អត្ថបទ៖ទូច សោភ័ណ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា