ព័ត៌មាន
យោធភូមិភាគ៥ ត្រៀមកម្លាំងជិត២០០០នាក់ត្រៀមចុះជួយពលរដ្ឋរងគ្រោះទឹកជំនន់
នាយទាហាន នាយទាហានរង និងពលទាហានប្រមាណជិត ២០០០នាក់នៅក្នុងតំបន់យោធភូមិភាគទី៥ បានត្រៀមកម្លាំង និងមធ្យោបាយរួចជាស្រេច ដើម្បីចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋជួបករណីទឹកជំនន់។
ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បាន លើកឡើងថា ស្របពេលគ្រោះទឹកជំនន់បានកំពុងវាយប្រហារនៅប្រទេសជិតខាងរបស់កម្ពុជា ហើយក៏ទទួលបានបទបញ្ជាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រៀមខ្លួនចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ នាពេលនេះតំបន់យោធភូមិភាគទី៥ ដែលមានខេត្តបាត់ដំបង ពោធិសាត់ ប៉ៃលិន និងខេត្តបន្ទាយមានជ័យនោះបានត្រៀមកម្លាំងរួចរាល់ហើយ ថែមទាំង សម្ភារៈជាច្រើនទៀតផងដែរ។
លោកឧត្តមសេនីយ៍ សេង ធារិន បានបញ្ជាក់ថា«យោធភូមិភាគទី៥ បានត្រៀមកម្លាំង ចំនួន ១៧០០នាក់ មធ្យោបាយ សង្រ្គោះជាច្រើនទៀតដូចជា ទូក កាណូត រថយន្ត និង។ល។»។
សូមបញ្ជាក់ថា យោធភូមិភាគទី៥តែងតែចេញបទបញ្ជាជាប្រចាំ មិនថាយប់ឬថ្ងៃនោះទេ ពោលគឺប្រុងប្រៀបកម្លាំងគ្រប់ពេលជានិច្ច ក្នុងការចុះជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋលើគ្រប់បញ្ហាទាំងអស់ ជាពិសេសទាក់ទងនឹងទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ និងអគ្គិភ័យ និងគ្រោះធម្មជាតិផ្សេងៗទៀតជាដើម។ ជាក់ស្តែងនាពេលកន្លងមកនេះកងកម្លាំងនៃយោធភូមិភាគទី៥ បានចុះជួយអន្តរាគមន៍ភ្លាមៗ ពន្លត់ភ្លើងឆេះព្រៃ ឆេះផ្ទះពលរដ្ឋ ករណីគ្រោះរាំងស្ងួត និងផ្ទះពលរដ្ឋរំលំដោយខ្យល់កន្ត្រាក់ជាដើម៕ អត្ថបទ៖ បាន ចក់










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា