ព័ត៌មាន
WSJ៖ អាមេរិក ជឿថាកិច្ចព្រមព្រៀងឈប់បាញ់ហ្កាហ្សា ទំនងមិនកើតឡើងក្នុងអាណត្តិលោក Biden ទេ
សារព័ត៌មាន វ៉ល ស្រ្ទីត ជើណល (Wall Street Journal) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) ថា ក្រុមមន្ត្រីអាមេរិកជឿជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ហ្កាហ្សា ទំនងជាមិនអាចកើតឡើងនោះទេ មុនពេលលោកប្រធានាធិបតី Joe Biden ចាកចេញពីតំណែងក្នុងខែមករា។

សារព័ត៌មាននេះបានដកស្រង់សម្តីក្រុមមន្ត្រីជាន់ខ្ពស់នៅសេតវិមាន ក្រសួងការបរទេស និងមន្ទីរបញ្ចកោណដោយមិនបញ្ចេញឈ្មោះ។ ស្ថាប័នទាំងនោះមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី សាព្រីណា ស៊ីញ (Sabrina Singh) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «យើងមិនជឿថាកិច្ចព្រមព្រៀងនោះកំពុងជាប់គាំងគ្មានផ្លូវចេញនោះទេ»។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពី២សប្តាហ៍មុនថា ៩០ភាគរយនៃកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានយល់ព្រមរួចហើយ។

អាមេរិក និងក្រុមសម្រុះសម្រួល កាតា និងអេហ្ស៊ីប បានព្យាយាមជាច្រើនខែដើម្បីធានាបទឈប់បាញ់មួយ ប៉ុន្តែបរាជ័យក្នុងការធ្វើឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ ឧបសគ្គធំៗចំនួនពីរដែលរារាំងបទឈប់បាញ់នេះគឺការទាមទាររបស់អ៊ីស្រាអែល ក្នុងការរក្សាកងកម្លាំងនៅក្នុងច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelphia) រវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប និងព័ត៌មានជាក់លាក់នៃការផ្លាស់ប្តូរចំណាប់ថ្នូរនៅហ្កាហ្សាជាមួយអ្នកទោសប៉ាឡេស្ទីន ដែលកាន់កាប់ដោយអ៊ីស្រាអែល។
អាមេរិកនិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា អាចកាត់បន្ថយភាពតានតឹងនៅទូទាំងមជ្ឈិមបូព៌ា ស្របពេលមានការភ័យខ្លាចថាជម្លោះអាចរីករាលដាល។ លោក Biden បានដាក់ចេញនូវសំណើបទឈប់បាញ់ ៣ដំណាក់កាលមួយកាលពីថ្ងៃទី៣១ ឧសភា ដែលលោកនិយាយនៅពេលថា អ៊ីស្រាអែលបានយល់ព្រមរួចហើយ។ ខណៈដែលកិច្ចពិភាក្សាជួបឧបសគ្គជាច្រើន ក្រុមមន្ត្រីបាននិយាយថា សំណើថ្មីនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា