ព័ត៌មាន
រុស្ស៊ី បន្តព្រមានលោកខាងលិចពីសង្គ្រាមនុយក្លេអ៊ែរលើអ៊ុយក្រែន ខណៈរិះគន់សម្ដីប្រមុខណាតូ
សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) បានព្រមានរដ្ឋាភិបាលលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សង្រ្គាមនុយក្លេអ៊ែរ នឹងកើតឡើង ប្រសិនបើពួកគេផ្តល់ភ្លើងខៀវឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយវាយប្រហារគោលដៅជ្រៅនៅក្នុងប្រទេសរុស្ស៊ីមែននោះ។

លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានសភាជាន់ទាប និងជាសមាជិកក្រុមប្រឹក្សាសន្តិសុខរបស់លោកPutin កំពុងឆ្លើយតបទៅនឹងការបោះឆ្នោតនៅក្នុងសភាអឺរ៉ុប ដែលជំរុញឱ្យបណ្តាប្រទេសសហភាពអឺរ៉ុបផ្តល់ការយល់ព្រមឲ្យក្រុងគីវ ប្រើអាវុធរយៈចម្ងាយឆ្ងាយនោះ។

លោកបានសរសេរនៅលើបណ្ដាញសង្គមTelegram ថា អ្វីដែលសភាអឺរ៉ុបកំពុងអំពាវនាវ រុញឱ្យមានសង្គ្រាមលោក ដោយប្រើអាវុធនុយក្លេអ៊ែរ។
សាររបស់លោកក្រោមចំណងជើងថា “សម្រាប់អ្នកមិនចាប់ផ្ដើមមុន ” ដែលជាការយោងជាក់ស្តែងចំពោះការព្រមានរបស់ប្រធានាធិបតីរុស្ស៊ី កាលពីសប្តាហ៍មុន ថាលោកខាងលិចនឹងធ្វើសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីនោះ។

សង្រ្គាមអ៊ុយក្រែនបានបង្កឱ្យមានការប្រឈមដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ដែលត្រូវបានចាត់ទុកថាជាពេលដែលមហាអំណាចសង្រ្គាមត្រជាក់ទាំងពីរ គឺអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក បានខិតជិតបំផុតទៅនឹងសង្រ្គាមនុយក្លេអ៊ែរដោយចេតនា។ ប្រធានអង្គការណាតូដែលជិតផុតអាណត្តិ លោក Jens Stoltenberg បានប្រាប់សារព័ត៌មាន The Times នៅសប្តាហ៍នេះថា មេដឹកនាំវិមានក្រឹមឡាំងធ្លាប់បានប្រកាស “បន្ទាត់ក្រហមជាច្រើន”ប៉ុន្តែពុំបានបង្កើនជម្លោះជាមួយលោកខាងលិចទេ នៅពេលដែលបន្ទាត់ក្រហមទាំងនោះត្រូវបានឆ្លងកាត់។ អ្នកនាំពាក្យរបស់លោក Putin កាលពីថ្ងៃពុធបាននិយាយថា ការអត្ថាធិប្បាយរបស់ប្រមុខណាតូរូបនេះ គឺមានគ្រោះថ្នាក់ និងជាសកម្មភាពបង្ករឿង៕
-
ព័ត៌មាន1 week ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន5 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន6 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
កីឡា5 days agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ