ព័ត៌មាន
គ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹង៥០គ្រួសារ ទទួលអំណោយពីរាជរដ្ឋាភិបាល តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះសង្កាត់កំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកជំទាវ ទន់ សាអីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះសង្កាត់កំពង់ឆ្នាំង លោកជំទាវ សឿ សុជាតា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះសង្កាត់កំពង់ឆ្នាំង និងក្រុមការងារ បានចុះជួបសួរសុខទុក្ខគ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹង និងផ្តល់អំណោយជូនពួកគាត់ចំនួន៥០គ្រួសារ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
លោកជំទាវ ទន់ សាអីម បានថ្លែងថា៖ គ្រឿងឧបភោគបរិភោគ ដែលយកមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលគ្រប់ពេលវេលា សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនមានពិការភាព កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជាដើម ទោះបីជាអំណោយទាំងនេះមានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិតក្នុងរដូវបុណ្យភ្ជុំប្រពៃណីខ្មែរនេះ។ លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាព ត្រូវរក្សាអនាម័យដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីអោយសុខភាពយើងល្អ និងបានមើលឃើញនូវការអភិវឌ្ឍន៍ប្រទេសជាតិគ្រប់ទីកន្លែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រជាពលរដ្ឋចាស់ជរា និងគ្រួសារក្រីក្រ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់ និងបានជួយដល់ពួកគាត់ក្នុងគ្រាលំបាកគ្រប់ពេលវេលា។
ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧នេះ បានបន្តធ្វើឲ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ លើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស គឺមិនឲ្យប្រជាពលរដ្ឋខ្វះខាតលំបាកអ្វីឡើយ ជាក់ស្តែងដូចដែលក្រុមការងារបានចុះមកដល់នៅទីនេះស្រាប់៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា