ព័ត៌មាន
រុស្ស៊ី ត្រៀមការពារផលប្រយោជន៍តំបន់សមុទ្រអាក់ទិក ក្នុងពេលមានសមយុទ្ធណាតូ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ត្រូវបានគេដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ដែលបាននិយាយថា ប្រទេសរុស្ស៊ី បានត្រៀមដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់អាកទិក ទោះបីជាតាមរយៈមធ្យោបាយយោធាក៏ដោយ ខណៈសម្ព័ន្ធយោធាណាតូ បង្កើនសមយុទ្ធយោធានៅក្នុងតំបន់នេះ។

លោក Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា យើងសង្កេតមើលពីរបៀបដែលសម្ព័ន្ធយោធាណាតូ កំពុងបង្កើនសមយុទ្ធពាក់ព័ន្ធនឹងវិបត្តិដ៏ធំអាចកើតមាននៅក្នុងតំបន់អាក់ទិក។ ប្រទេសរបស់យើង បានត្រៀមយ៉ាងពេញលេញដើម្បីការពារផលប្រយោជន៍របស់ខ្លួនលើផ្នែកយោធា នយោបាយ និងសមរភូមិផ្នែកបច្ចេកទេសយោធា។
ការអត្ថាធិប្បាយរបស់លោក Lavrov ធ្វើឡើងក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាក់ទិក ដែលសម្ព័ន្ធយោធាណាតូ បាននិងកំពុងបង្កើនវត្តមានរបស់ខ្លួន។

កាលពីខែកក្កដា ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចេញផ្សាយកំណែដែលបានធ្វើបច្ចុប្បន្នភាពនៃយុទ្ធសាស្ត្រតំបន់អាក់ទិករបស់ខ្លួន ដោយរៀបរាប់ពីផែនការសម្រាប់សមយុទ្ធយោធារួមគ្នាជាមួយសម្ព័ន្ធមិត្ត ដើម្បីបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធ និងភាពចុះសម្រុងគ្នានៃប្រតិបត្តិការ។
យោងតាមយុទ្ធសាស្ត្ររបស់មន្ទីរបញ្ចកោណបានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មានផែនការ បង្ហាញយន្តហោះចម្បាំងពហុមុខងារទំនើប ជាង២៥០គ្រឿង ដែលអាចត្រូវបានដាក់ពង្រាយសម្រាប់ប្រតិបត្តិការនៅតំបន់អាក់ទិក នៅទសវត្សរ៍ឆ្នាំ២០៣០។

កាលពីដើមខែនេះ លោក Nikolai Patrushev ជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងបង្កើនសម្ពាធនៅជុំវិញព្រំដែនរបស់រុស្ស៊ី ដោយសាកល្បងសមត្ថភាពការពាររបស់ខ្លួនឥតឈប់ឈរ។ លោក Patrushev បានចោទប្រកាន់ភាគីអាមេរិកថា កំពុងបន្តប្រើប្រាស់ប្រយោជន៍យោធានៅតំបន់អាក់ទិក ដោយព្យាយាមរារាំងសកម្មភាពសេដ្ឋកិច្ចរបស់រុស្ស៊ី នៅ តំបន់ភាគខាងជើង។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា