ព័ត៌មាន
អ៊ីស្រាអែល៖ ប្រតិបត្តិការនៅលីបង់ នឹងបន្តរហូតដល់អ្នកជម្លៀសខ្លួនអាចត្រឡប់ទៅវិញដោយសុវត្ថិភាព
អ៊ីស្រាអែល បាននិយាយថាខ្លួននឹងបន្តប្រតិបត្តិការយោធាប្រឆាំងក្រុមសកម្មប្រយុទ្ធ ហេសបូឡា នៅក្នុងប្រទេសលីបង់ រហូតដល់អ្នកស្រុកដែលត្រូវបានជម្លៀសខ្លួនអាចត្រឡប់ទៅវិញបានដោយសុវត្ថិភាព ខណៈភាគីទាំងពីរបានបាញ់ប្រហារដាក់គ្នាទៅមកយ៉ាងតានតឹងកាលពីថ្ងៃអាទិត្យ (២២ កញ្ញា) ក្នុងការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជិតមួយឆ្នាំនៃជម្លោះ។

អនុប្រធានក្រុមហេសបូឡា លោក ណាំ កាសេម (Naim Qassem) បានប្រាប់អ្នកចូលរួមពិធីបុណ្យសពរបស់មេបញ្ជាការម្នាក់របស់ក្រុមដែលត្រូវបានសម្លាប់កាលពីសប្តាហ៍មុននៅទីក្រុងបេរូត ថា «យើងបានឈានចូលដំណាក់កាលថ្មីមួយនៃជម្លោះដែលជាសមរភូមិដ៏អូសបន្លាយនៃការតស៊ូ»។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយថា ប្រតិបត្តិការរបស់យោធានឹងបន្តរហូតដល់ខ្លួនធានាសុវត្ថិភាពឱ្យអ្នកស្រុកដែលត្រូវបានជម្លៀសខ្លួននៅតាមព្រំដែនរបស់ប្រទេសត្រលប់ទៅលំនៅឋានពួកគេវិញ ដែលនោះក៏បានកំណត់ដំណាក់កាលសម្រាប់ជម្លោះយូរអង្វែង ខណៈក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្តេជ្ញាប្រយុទ្ធរហូតដល់មានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលហែកហួរដោយសង្គ្រាម។
ប្រធានបុគ្គលិករបស់អ៊ីស្រាអែល លោក ហើហ្ស៊ី ហាលេវី (Herzi Halevi) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា យោធាត្រូវបានរៀបចំយ៉ាងល្អសម្រាប់ដំណាក់កាលបន្ទាប់នៃការប្រយុទ្ធដែលនឹងមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែមិនបានបញ្ជាក់ថាតើដំណាក់កាលបន្ទាប់នោះនឹងមានន័យបែបណាទេ។ ជម្លោះដែលបានកើនឡើងយ៉ាងខ្លាំងក្នុងសប្តាហ៍កន្លងមកនេះ បានផ្ទុះឡើងចាប់តាំងពីក្រុមហេសបូឡា បានបើកសមរភូមិមុខទីពីរប្រឆាំងនឹងអ៊ីស្រាអែល ដោយនិយាយថាខ្លួនកំពុងធ្វើសកម្មភាពគាំទ្រប៉ាឡេស្ទីន ដែលប្រឈមមុខនឹងការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា៕
-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន7 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន7 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង