ព័ត៌មាន
ថវិកាដែលកើតចេញពីមហាសាមគ្គីរបស់ពលរដ្ឋខ្មែរសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកើនដល់ជាង ២១លានដុល្លារ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្តជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺមានចំនួនរហូតដល់ជាង ៧០ម៉ឺននាក់ដោយទទួលថវិកាបានចំនួនជាង ២១លានដុល្លារអាមេរិក។
តាមរយៈសារពិសេសនាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសថ្លែងអំណរអរគុណចំពោះទឹកចិត្តដ៏មហាសាមគ្គីរបស់បង ប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលបានរួមគ្នាបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតាមក្រវ៉ាត់ព្រំដែនចាប់ពីការ ប្រកាសរហូតដល់សព្វថ្ងៃនេះ ខណៈវិភាគទានស្ម័គ្រចិត្តនេះនឹងត្រូវយកទៅកសាង ផ្លូវតាមក្រវ៉ាត់ព្រំដែន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយកម្មវិធីមូលនិធិនេះក៏ជាការផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាពបន្ថែមទៀត។
តាមរយៈសារសំឡេងរបស់សម្តេចធិបតីនាថ្ងៃនេះ សម្តេចបានបញ្ជាក់ថា ក្រុមការងារមូលនិធិនឹងត្រូវបន្តទទួលយកការចូលរួមស្ម័គ្រចិត្តរបស់ជនរួមជាតិទាំងអស់ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ហើយពេលបិទបញ្ចប់ក្រុមការងារមូលនិធិនឹងជំរាបជូនអំពីទិន្នន័យចុងក្រោយ រួមជាមួយនឹងផែនការច្បាស់លាស់ក្នុងការប្រើប្រាស់នូវមូលនិធិនេះ ដោយឈរលើគោលការណ៍តម្លាភាព និងគណនេយ្យភាព៕ អត្ថបទ៖ បាន ចក់

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា