ព័ត៌មាន
លោក Biden៖ យើងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីទប់សង្រ្គាមកុំឱ្យផ្ទុះកាន់តែធំនៅមជ្ឈិមបូព៌ា
ប្រធានាធិបតី លោក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក មានផែនការធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទប់សង្រ្គាមកុំឲ្យផ្ទុះរីកកាន់តែធំនៅតំបន់មជ្ឈិមបូព៌ា ខណៈអ៊ីស្រាអែល និងលីបង់ បានបាញ់តគ្នាយ៉ាងខ្លាំង។

លោក Biden បាននិយាយទៅកាន់អ្នកសារព័ត៌មានខណៈត្រឡប់ទៅកាន់សេតវិមានវិញថា «យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីទប់កុំឱ្យសង្រ្គាមរីកកាន់តែធំ ហើយយើងនៅតែជំរុញយ៉ាងខ្លាំងក្លា។

ក្រុមហេសបូឡា បាននិយាយថា ក្រុមនេះនឹងបន្តប្រយុទ្ធជាមួយអ៊ីស្រាអែល រហូតដល់ប្រទេសនេះព្រមព្រៀងលើបទឈប់បាញ់ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងក្រុមហាម៉ាសនៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សារបស់ប៉ាឡេស្ទីន ជាសង្រ្គាមដែលបង្កឡើងដោយការសម្រុកចូលដឹកនាំដោយក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
អ៊ីស្រាអែល ចង់ឱ្យក្រុមហេសបូឡា ឈប់បាញ់ និងដកកងកម្លាំងចេញពីតំបន់ព្រំដែន ដោយប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានចុះហត្ថលេខា ជាមួយអ៊ីស្រាអែល ក្នុងឆ្នាំ ២០០៦ ដោយមិនគិតពីកិច្ចព្រមព្រៀងណាមួយនៅតំបន់ហ្កាហ្សាឡើយ។
ដោយមានមនុស្សយ៉ាងហោចណាស់៧០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ កាលពីសប្តាហ៍កន្លងទៅនេះ ចំនួនអ្នកស្លាប់ក្នុងជម្លោះនៅក្នុងប្រទេសលីបង់ចាប់តាំងពីខែតុលាមក បានកើនឡើងលើសពី៧៤០នាក់ ក្នុងអំឡុងពេលផ្ទុះឡើងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ចាប់តាំងពីសង្រ្គាមឆ្នាំ២០០៦។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា