ព័ត៌មាន
សេវាករ ប្រតិបត្តិករ អាជីវករ ៤វិស័យក្នុងខេត្តកំពង់ឆ្នាំង ទទួលការបណ្តុះបណ្តាលអំពីការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ និងការផ្តល់សេវាតាមប្រព័ន្ធអនឡាញ
ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ អង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តកំពង់ឆ្នាំង បានបណ្តុះបណ្តាលសេវាករ ប្រតិបត្តិករ និងអាជីវករចំនួន៤វិស័យក្នុងខេត្តកំពង់ឆ្នាំង អំពីការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ និងការផ្តល់សេវាតាមប្រព័ន្ធអនឡាញ ក្នុងការលើកកម្ពស់នៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ។
លោកស្រី ផល នីវៀរ៉ា អនុប្រធានច្រកចេញចូលតែមួយសាលាខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ កម្មវិធីនេះ មានភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំសេវារដ្ឋបាលពីវិស័យចំនួន៤ ដូចជាវិស័យឧស្សាហកម្ម និងសិប្បកម្ម, កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, វប្បធម៌ និងវិចិត្រសិល្បៈ, និងវិស័យទេសចរណ៍ តាមរយៈប្រព័ន្ធអនឡាញដោយមិនចាំបាច់ធ្វើដំណើរមកកាន់អង្គភាពច្រកចេញចូលតែមួយដោយផ្ទាល់នោះទេ។ ក្រៅពីការផ្តល់សេវាលើវិស័យទាំង៤នេះ អង្គភាពនៅមានការផ្តល់សេវារដ្ឋបាលពីវិស័យចំនួន១០ផ្សេងទៀតផងដែរ ធ្វើយ៉ាងណាលើកកម្ពស់នៃការផ្តល់សេវារដ្ឋបាលស្របតាមគោលការណ៍ និងនីតិវិធីដែលមានលក្ខណៈសាមញ្ញ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត និងគ្មានអំពើពុករលួយ តាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំងបានថ្លែងថា ការប្រើប្រាស់កម្មវិធីស្នើសុំសេវាតាមប្រព័ន្ធអនឡាញនេះ ហាក់ដូចជាថ្មីសម្រាប់អ្នកមកទទួលសេវា និងអ្នកស្នើសុំសេវា ដែលទាមទារឱ្យមានការផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែម។ ថ្ងៃនេះ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ នីតិកាលទី៧ ។ លើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទីភារកិច្ចក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា