ព័ត៌មាន
មេដឹកនាំអ៊ុយក្រែន៖ការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី គឺអាស្រ័យលើដំណោះស្រាយរបស់សម្ព័ន្ធមិត្ត
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយថា ការបញ្ចប់សង្រ្គាមដែលមានអាយុកាលជាង២ឆ្នាំកន្លះជាមួយរុស្ស៊ី គឺអាស្រ័យលើដំណោះស្រាយរបស់បណ្ដាសម្ព័ន្ធមិត្តលោកខាងលិចរបស់ក្រុង Kyiv ក្នុងការផ្តល់អាវុធដែលត្រូវការ និងការអនុញ្ញាតឱ្យបាញ់ផ្លោងចូលជ្រៅក្នុងទឹកដីរបស់រុស្ស៊ី។

អំឡុងថ្លែងតាមវីដេអូពេលយប់ លោក Zelenskiy បានថ្លែងអំណរគុណដល់យោធារបស់លោកសម្រាប់ការវាយប្រហារថ្មីៗទៅលើឃ្លាំងអាវុធក្នុងប្រទេសរុស្ស៊ី ទោះរូបលោកពុំបញ្ជាក់ពីទីតាំងជាក់លាក់ណាមួយក៏ដោយ។

លោកក៏បាននិយាយផងដែរថាកិច្ចប្រជុំរបស់លោកសប្តាហ៍ក្រោយនៅសហរដ្ឋអាមេរិកគឺ សំខាន់ ដើម្បីធានាថា អ៊ុយក្រែន មានសមត្ថភាពការពារខ្លួន។
ប្រសិនបើយើងអាចដឹកនាំភាពជាក់លាក់ទាំងអស់របស់យើងឆ្ពោះទៅរកការការពាររដ្ឋរបស់យើង ប្រសិនបើមានមីស៊ីល និងការអនុញ្ញាតគ្រប់គ្រាន់ ដែលដៃគូអាចផ្តល់សម្រាប់សំណូមពរនេះ ស្ថានភាពទាំងមូលនៅក្នុងសង្រ្គាម នឹងកាន់តែប្រសើរសម្រាប់សន្តិសុខរបស់យើង។

លោកបានបន្ថែមថា ចម្លើយចំពោះសំណួរ តើសង្គ្រាមនឹងត្រូវបញ្ចប់នៅពេលណា? តាមពិតទៅគឺនៅពេលការតាំងចិត្តដោះស្រាយបញ្ហារបស់ដៃគូយើងនឹងមិនយឺតយ៉ាវ ចំពោះអ្វីដែលយើងអាចធ្វើដើម្បីការពារជាតិ ឯករាជ្យភាពរបស់យើង និងជ័យជម្នះរបស់យើង។
យុទ្ធសាស្ត្រច្បាស់លាស់របស់យើងនឹងស្ថិតនៅលើតុរបស់ដៃគូរយើង និងនៅលើតុរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា