ព័ត៌មាន
ព្រះមហាក្សត្រ៖ វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយស្ថានដ៏ពិសិទ្ធតំណាងឲ្យនិមិត្តរូបនីតិរដ្ឋ
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា វិមានរដ្ឋធម្មនុញ្ញដែលបានសម្ពោធនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះជា នីតិបូជនីយដ្ឋានដ៏ពិសិទ្ធដំណាងឲ្យនិមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលថា វិមានរដ្ឋធម្មនុញ្ញគឺជាសមិទ្ធផលដ៏ល្អថ្មីមួយបន្ថែមទៀត របស់ប្រជាជាតិខ្មែរគ្រប់រូប ខណៈថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះគីជាខួប៣១ឆ្នាំនៃការ ប្រកាសដាក់ឲ្យប្រើប្រាស់នូវច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលប្រជាជាតិខ្មែរគ្រប់រូបបានគោរព ស្រលាញ់ និងថែរក្សាការពាររហូតរៀងមកនោះ។
នៅក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញនោះដែរ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានមានព្រះរាជបន្ទូល អំពាវនាវដល់ បងប្អូនជនរួមជាតិទាំងអស់ត្រូវរួមគ្នាលើកតម្កើង គោរពប្រតិបត្តិ និងថែរក្សា ការពារនូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជាឲ្យបានស្ថិតស្ថេរ ជារៀងរហូតតរៀងទៅផងដែរ៕ អត្ថបទ៖ បាន ចក់








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា