ព័ត៌មាន
តម្លៃប្រេងឡើងខ្ពស់ដោយសារក្តីបារម្ភនៃជម្លោះមជ្ឈិមបូព៌ាកាន់តែរីកធំ និងព្យុះនៅអាមេរិក
តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារ (២៤ កញ្ញា) នេះ ដោយសារក្តីបារម្ភនៃជម្លោះកាន់តែរីករាលដាលធំឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់ អាចប៉ះពាល់ដល់ការផ្គត់ផ្គង់នៅក្នុងបណ្ដាតំបន់ផលិតនៅមជ្ឈិមបូព៌ាដ៏សំខាន់ ហើយព្យុះត្រូពិកដែលជិតមកដល់ អាចនឹងប៉ះពាល់ដល់ទិន្នផលនៅក្នុងសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកនៅចុងសប្តាហ៍នេះ។

ភាគហ៊ុនប្រេងឆៅ ប្រេនត៍ (Brent) សម្រាប់ខែវិច្ឆិកា បានកើនឡើង ២១សេន ឬ ០,៣% នៅតម្លៃ ៧៤,១១ដុល្លារ ក្នុងមួយបារ៉ែលត្រឹមម៉ោង ០០:៣០ (ម៉ោងសកល)។ ភាគហ៊ុនប្រេងឆៅរបស់សហរដ្ឋអាមេរិក សម្រាប់ខែវិច្ឆិកា បានកើនឡើង ២៤សេន ឬ ០,៣% នៅតម្លៃ ៧០,៦១ដុល្លារ។ ភាគហ៊ុនទាំងពីរបានបិទក្នុងតម្លៃទាបជាងនេះកាលពីថ្ងៃចន្ទ ដោយសារក្ដីបារម្ភអំពីតម្រូវការបានកង្វល់របស់អ្នកវិនិយោគ បន្ទាប់ពីមានការខកចិត្តចំពោះសកម្មភាពអាជីវកម្មនៅតំបន់ចាយប្រាក់អឺរ៉ូ និងលើការព្រួយបារម្ភដែលបន្តកើតមានអំពីការប្រើប្រាស់ប្រេងឥន្ធនៈរបស់ចិន។

ធនាគារ ANZ បាននិយាយនៅក្នុងកំណត់ត្រាមួយដោយសំដៅទៅប្រទេសអ៊ីរ៉ង់ថា «ទីផ្សារប្រេងមានការព្រួយបារម្ភថាកំណើនភាពតានតឹងនៅក្នុងតំបន់ កំពុងអូសអ្នកផលិតប្រេងរបស់ OPEC កាន់តែខិតទៅជិតការចូលរួមក្នុងជម្លោះ»។

ជាមួយគ្នានេះ បញ្ហាអាកាសធាតុក៏ជាផ្នែកមួយនៃតម្លៃហក់ឡើងនេះផងដែរ ដោយក្រុមហ៊ុនផលិតប្រេងរបស់អាមេរិក កំពុងជម្លៀសបុគ្គលិកចេញពីមូលដ្ឋានផលិតប្រេងនៅឈូងសមុទ្រម៉ិកស៊ិក ខណៈក្រុមអាកាសធាតុបានព្យាករថា ខ្យល់ព្យុះសង្ឃរាដ៏ធំជាលើកទីពីរក្នុងរយៈពេលពីរសប្តាហ៍ អាចវាយលុកពាសពេញតំបន់ផលិតប្រេងនៅឈូងសមុទ្រ។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិរបស់អាមេរិក បាននិយាយថា ព្យុះត្រូពិចដ៏មានសក្តានុពលមួយភាគអាគ្នេយ៍នៃភាគខាងលិចនៃប្រទេសគុយបា ត្រូវបានគេរំពឹងថានឹងវិវត្តទៅជាព្យុះសង្ឃរានៅថ្ងៃពុធ (២៥ កញ្ញា) និងកាន់តែខ្លាំងឡើងក្នុងរយៈពេល ៧២ម៉ោងខាងមុខ ខណៈដែលព្យុះផ្លាស់ទីកាត់ឈូងសមុទ្រភាគខាងកើតនៃប្រទេសម៉ិកស៊ិក៕
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣