ព័ត៌មាន
យុវជន ស.ស.យ.ក នាំយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាតនៅស្រុកគាល់ក្រឡ
បាត់ដំបង៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបាត់ដំបង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន រួមទាំងថវិកា ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅក្នុងឃុំព្រះផុស និងឃុំដូនបា ស្រុកគាស់ក្រឡ ។
ក្នុងពេលនាំយកអំណោយចែកជូនពលរដ្ឋ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈឯកឧត្តម ជា ចំណាន អនុប្រធាន ស.ស.យ.ក. ខេត្តបាត់ដំបង តំណាងឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ និងមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកា យុវជន ស.ស.យ.ក. ស្រុកគាស់ក្រឡជាច្រើនទៀត ។
សម្រាប់អំណោយដែលផ្ដល់ជូនពលរដ្ឋទាំង ២០គ្រួសារ មានអង្ករ ២៥គីឡូក្រាម, មីជាតិ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ស្ករស, ប៊ីចេង, អំបិល, ត្រីខ, ទឹកសុទ្ធ និងថវិកាមួយចំនួន ។ បន្ទាប់ពីចែកអំណោយរួចរាល់មក ឯកឧត្តម ជា ចំណាន បានបន្តសំណេះសំណាល និងផ្សព្វផ្សាយឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ដល់សមាជិក សមាជិកា យុវជន ស.ស.យ.ក. ស្រុក ព្រមទាំងបានចែកជូនឃីត ចំនួន៥០កញ្ចប់ ដល់អ្នកចូលរួមផងដែរ ៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា